26/02/2026 - 07:19

វេជ្ជ​បណ្ឌិត​គំរូ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​ 

ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ដំ​ណាក់​សុខា​ភិ​បាល លោក​ឡឹម​ផល្លា នា​យក​រង​ដំ​ណាក់​សុខាភិ​បាល​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​សុខាភិ​បាល​មូល​ដ្ឋាន​នៅ​ភូមិ​ភាគ។

លោក​ឡឹម​ផល្លា នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តាយ​វុាំង ទី​ក្រុង​កឹង​ធើ
តែង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន។

ចាប់​ផ្តើម​បម្រើ​ការ​ងារ​ផ្នែក​សុខា​ភិ​បាល​នៅ​ឆ្នាំ ២០០៦ អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​អា​ជីព លោក​ឡឹម​ផល្លា តែង​រក្សា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ស្មារតី​ទទួល​ខុស​ត្រូវ​និង​អស់​ពី​ចិត្ត​ជា​មួយ​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន។

នៅ​ឆ្នាំ ២០២១ លោក​ឡឹម​ផល្លា បាន​ទទួល​តំ​ណែង​ជា​ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វៀង​អាង។ ក្នុង​តួ​នា​ទី​នេះ គាត់​និង​បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​តែង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​អង្គ​ភាព លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដំ​បូង ជំ​រុញ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បម្រុង បង្ការ ទប​ស្កាត់​ជំងឺ ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​សុខ​ភាព​ក្នុង​សហ​គមន៍។ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​វៀង​អាង បំ​ពេញ​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ​ ទោះ​បី​ស្ថិត​ក្នុង​លក្ខណៈ​ធន​ធាន​មនុស្ស​មូល​ដ្ឋាន​ សម្ភារៈ​នៅ​លំ​បាក ខ្វះ​ខាត់​ច្រើន​ក៏​ដោយ។

បន្ទាប់​ពី​ការ​អនុ​វត្ត​រួម​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល លោក​ផល្លា បាន​ចាត់​ឱ្យ​ទទួល​តំ​ណែង​ជា នា​យក​រង​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តាយ​វុាំង។ ក្នុង​តួ​នា​ទី​ថ្មី គាត់​រួម​ជា​មួយ​សមូហ​ភាព​នៃ​អង្គ​ភាព ប្រ​ញឹក​ក្នុង​កា​រៀប​ចំ​ចាត់​ចែង ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​មុខ​ជំ​នាញ ធ្វើ​សេ​នា​ធិ​ការ អនុ​វត្ត​ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​ដំ​ណាក់​សុខា​ភិបាល​ឃុំ ក្នុង​ដំ​ណាក់​កាល​ដល់​ឆ្នាំ ២០៣០។

ទន្ទឹម​នឹង​ការ​ងារ​មុខ​ជំ​នាញ លោក​ផល្លា តែង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​អប់រំ​សុខ​ភាព។ គាត់​តែង​សហ​ការ​ជា​មួយ​សុខា​ភិបាល​ភូមិ សហ​ការី ព្រះ​សង្ឃ អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ផ្សព្វ​ផ្សាយ​ផ្ដល់​ព័ត៌​មាន​ដោយ​រូប​ភាព​ងាយ​យល់​សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន។

ពូ​ថាច់​វីន ប្រ​ជា​ជន​នៅ​ភូមិ​ដាវ​វៀងឃុំ​តាយ​វុាំង ចែករំ​លែក៖ “វេជ្ជ​បណ្ឌិត ឡឹម​ផល្លា រួស​រាយ​រាក់​ទាក់​និង​អស់​ពី​ចិត្ត​ចំ​ពោះ​មា​មីង​ខ្មែរ។ នៅ​ពេល​ដែល​ប្រ​ជា​ជន​មក​ដំ​ណាក់​សុខា​ភិ​បាល លោក​បាន​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ជំងឺ និង​ណែ​នាំ​ពន្យល់​យ៉ាង​ច្បាស់​និង​ងាយ​យល់ ដូច្នេះ​ ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង ពេល​មក​ពិនិត្យ​ព្យា​បាល​ជំងឺ​នៅ​ទី​នេះ”។

លោក​ង្វៀង​វុាំង​យ៉ែ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វុាំង មាន​ប្រ​សាសន៍៖ “សម​មិត្ត​ ឡឹម​ផល្លា គឺ​ជា​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល មាន​ចរិ​យា​សម្បត្តិ​និង​សីល​ធម៌​ល្អ មាន​ជំ​នាញ​វិជ្ជា​ជីវៈ​រឹង​មាំ ហើយ​ផ្សារ​ភ្ជាប់​យូរ​អង្វែង​ជា​មួយ​ដំ​ណាក់​សុខា​ភិបាល​នៅ​មូល​ដ្ឋាន។ លោក​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុ​វត្ត ក្រម​លក្ខ​ឋាន​ជាតិ​អំ​ពី​ដំ​ណាក់​សុខា​ភិបាល​ឃុំ ឆ្នាំ ២០២៥ ភូមិ​ភាគ​មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​ថ្នាក់​ស្រុក (ចាស់) និង​ទី​ក្រុង”៕

                                     ហុង​ទើ-ត្រឺង​រ៉ូន

ចែករំលែកអត្ថបទ