ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/02/2026 - 20:32

គណៈ​ប្រតិ​ភូ​តំណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដល់​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ 

- ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ រំ​ពឹង​ថា កា​សែត​​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ ក្នុង​ការ​ផ្តល់​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ ពិ​សេស​អំ​ពី​កា​របោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល​ ២០២៦ - ២០៣១។

ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប៊ិញ ង៉ ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដល់​សមូ​ហ​ភាព​កម្មា​ភិ​បាល បុគ្គ​លិក​និង​ពល​ករ​នៃ​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ។

ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដល់​កម្មា​ភិបាល​ បុគ្គ​លិក និង​ពល​ករ​នៃ​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ។

ជំ​នួស​មុខ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ លោក​ស្រី ឡេ​ធី​ថាញ់​ឡាម អនុ​ប្រ​ធាន​ក្រុម​ជំ​នាញ​ការ​នៃ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង បាន​ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដល់​សមូ​ហ​ភាព​កម្មា​ភិ​បាល បុគ្គ​លិក​និង​ពល​ករ​នៃ​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ។ ទន្ទឹម​នឹង​នេះ លោក​​ស្រី បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​សំ​ខាន់​របស់​កា​សែត​និង​វិទ្យុ​ទូរ​ទស្សន៍​កឹង​ធើ ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស និង​គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ​និ​យាយ​រួម និង​ស​កម្ម​ភាព​របស់​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង និ​យាយ​ដោយ​ឡែក ក្នុង​ពេល​កន្លង​មក។ ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង រំ​ពឹង​ថា កា​សែត​និង​វិទ្យុ​​ទូរ​ទស្សន៍​កឹង​ធើ បន្ត​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង ក្នុង​ការ​ផ្តល់​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ ជា​ពិសេស​​អំ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១។

មាន​ប្រ​សាសន៍​តប​វិញ លោក​ហ្វិញ​ហ្វាង​ម៉េន នា​យក​កា​សែត​​ និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ លើក​ទឹក​ចិត្ត និង​ចំ​ពោះ​មនោ​សញ្ចេតនា​ដ៏​ថ្លៃ​ថ្លា​របស់​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង។ នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​សម្រាប់​កង​​ជួរ​អ្នក​សារ​ព័ត៌មាន​របស់​អង្គ​ភាព​ បន្ត​ខិត​ខំ​ប្រឹង​ប្រែង រក្សា​រឹង​មាំ​ជំ​ហរ​នយោ​បាយ លើក​កម្ពស់​គុណ​ភាព​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ; បន្ត​រួម​ដំណើរ​ជា​​មួយ​ទី​ក្រុង ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​អំ​ពី​ជីវ​ភាព​​សេដ្ឋ​កិច្ច - សង្គម រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​ជំ​នឿ​ទុក​ចិត្ត គោល​បំ​ណង​អភិ​វឌ្ឍ​ និង​កសាង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​ស៊ី​វិល័យ​ និង​ទំ​នើប៕

ប្រ​ភពៈ baocantho.com.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ