ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/02/2026 - 16:09

សកម្ម​ឃោស​នា​កា​របោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ 

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦- ២០៣១ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ។ ជា​មួយ​ស្មារ​តី​នោះ ឃុំ​នា​នា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​និង​ផ្តោត​លើ​ការ​ឃោស​នា ធានា​កា​របោះ​ឆ្នោត​ប្រ​កប​ដោយ​ប្រ​ជា​ធិប​តេយ្យ តម្លា​ភាព​និង​ស្រប​តាម​ច្បាប់។

គណៈ​កម្មា​ធិ​កា​របោះ​ឆ្នោត​ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ ធ្វើ​សន្និ​សីទ​កា​សែត​របាយ​ការណ៍​អំ​ពី​ដំ​ណើរ​ការ​អនុ​វត្ត​ការ​ងា​របោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់។

ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា​បោះ​ឆ្នោត​នេះ ជំ​ហាន​ដំ​បូង គណៈ​កម្មា​​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​វិញ​ហាយ បាន​កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ បែង​ចែក​ភារ​កិច្ច​ជាក់​ស្តែង​ដល់​អង្គ​ការ​នី​មួយៗ និង​ធានា​ផ្ដល់​ព័ត៌​មាន​ទាន់​​ពេល​ដល់​ប្រ​ជា​ជន។ យោង​តាម​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​វិញ​ហាយ ថាច់​ថាញ​ទុង ដើម្បី​រៀប​ចំ​បាន​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ក្នុង​ការ​ឃោស​នា ដូច៖ តាម​រយៈ​ប្រ​ជុំ​ជីវ​ភាព​សា​ខា​បក្ស កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន កង​ជួរ​កម្មា​ភិ​បាល​មូល​ដ្ឋាន អ្នក​មាន​ប្រ​ជា​ប្រិយ​ធ្វើ​ការ​ឃោស​នា​ផ្ទាល់ ពន្យល់​វែក​ញែក​ដើម្បី​មា​មីង​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​​នៃ​កា​របោះ​ឆ្នោត សិទ្ធិ​និង​កា​តព្វ​កិច្ច​របស់​ម្ចាស់​ឆ្នោត ក៏​ដូច​ជា​តួ​នា​ទី​​របស់​ពល​រដ្ឋ​ម្នាក់ៗ​ចំ​ពោះ “ថ្ងៃ​បុណ្យ​ធំ​របស់​ប្រ​ជា​ជន​គ្រប់​រូប”។ បង​ត្រឹង​​កុង ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ចែក​រំលែក៖ ប៉ុន្មាន​ថ្ងៃ​នេះ បាន​កម្មា​ភិ​បាល​ឃុំ​​ឃោស​នា​សេច​ក្តី​កំ​ណត់​ស្តី​ពី​កា​របោះ​ឆ្នោត បាន​ជួយ​ឱ្យ​យើង​ខ្ញុំ​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​និង​តួ​នា​ទី​របស់​ពល​រដ្ឋ​ម្នាក់ៗ។ ហេតុ​ដូច្នេះ រយៈ​ពេល​​ខាង​មុខ​ខ្ញុំ​និង​គ្រួ​សារ​នឹង​រៀប​ចំ​ពេល​វេលា​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព អស់​ពី​ចិត្ត​នឹង​ការ​ងារ និង​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រ​ជា​ជន”។ ទន្ទឹម​នឹង​រូប​ភាព​ឃោស​នា​តាម​បែប​ប្រ​ពៃ​ណី ឃុំ​នៅ​ទាំង​​ជំ​រុញ​ការ​អនុ​វត្ត​ព័ត៌​មាន​វិទ្យា ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម ដូច៖ Zalo, Facebook, លើ​ទំ​ព័រ​និង​មាតិ​កា​ព័ត៌​មាន​នា​នា​របស់​ឃុំ​ជា​ដើម។

យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ឃុំ​តឹង​ហ្វា ទី​ក្រុង​កឹង​ធើ។

ដូច​ឃុំ​វិញ​ហាយ​ដែរ ប៉ុន្មាន​ថ្ងៃ​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ្វា ក៏​សកម្ម​ក្នុង​ការ​ឃោស​នា​និង​ផ្សាព្វ​ផ្សាយ​យ៉ាង​ពេញ​ទំ​ហឹង។ សរ​សេរ​ដំ​ណឹង​និង​អត្ថ​បទ​ផ្សព្វ​ផ្សាយ​លើ​ប្រ​ព័ន្ធ​ផ្សាយ​សំ​ឡេង​ឃុំ។ ចុះ​ផ្សាយ​លើ​ប្រ​ព័ន្ធ​នា​នា ដូច៖ Facebook ទ្វារ​អេ​ឡិច​ត្រូ​និក​របស់​ឃុំ។ ពិ​សេស រៀប​ចំ​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ - ២០៣១។ តាម​រយៈ​នោះ ធ្វើ​ឱ្យ​សាយ​ភាយ​ព័ត៌​មាន​ផ្លូវ​ការ និង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នោះ ឃុំ​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​នូវ​ជំ​ហាន​រៀប​ចំ​ការ​បោះ​​ឆ្នោត ធា​នា​ត្រូវ​តាម​បទ​ប្បញ្ញត្តិ និង​ពេល​វេលា​កំ​ណត់។ សម​មិត្ត ង្វៀង​វុាំង​បាំង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​តឹង​ហ្វា ផ្តល់​ព័ត៌​មាន៖ “ទូ​ទាំង​ឃុំ​បាន​ចែក​អង្គ​ភាព​បោះ​ឆ្នោត​ចំ​នួន ៨ ដោយ​ធា​នា​គោល​ការណ៍ “ចំ​នួន​ប្រ​ជា​ជន​ប្រ​ហាក់​ប្រ​ហែល ភូមិ​សាស្ត្រ​ជាប់​គ្នា ងាយ​ស្រួល​ទៅ​មក” សរុប​មាន ៣២​ឃុំ ជា​មួយ​នឹង​ប្រ​ជា​ជន​ជិត ៥២​.០០០​នាក់; ដោយ​គម្រោង​ជ្រើស​តាំង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ចំ​នួន ២៥​រូប ក្នុង​នោះ​មាន ៧ អង្គ​ភាព​បោះ​ឆ្នោត​ជ្រើស ៣​រូប ដោយ​ឡែក​អង្គ​ភាព​លេខ ៨ បោះ​ឆ្នោត​ជ្រើស ៤​រូប សំ​ដៅ​ឆ្លុះ​បញ្ចាំង​យ៉ាង​ត្រឹម​ត្រូវ​អំ​ពី​អត្រា​ប្រ​ជា​ជន និង​សមាស​ភាព​តាម​បទ​ប្បញ្ញត្តិ”។

ដោយ​ការ​ចូល​រួម​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​​របស់​ប្រ​ជា​ជន ការ​ងារ​ឃោស​នា​ឆ្ពោះ​រក​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​អា​ណត្តិ​កាល ២០២៦​- ២០៣១ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ។ តាម​រយៈ​នោះ រួម​ចំ​ណែក​បង្កើត​មូល​ដ្ឋាន​​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​កា​របោះ​ឆ្នោត​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ធំ​របស់​ប្រ​ជា​ជន​គ្រប់​រូប ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន ជ្រើស​រើស​តំ​ណាង​ដែល​សក្តិ​សម ដើម្បី​ឆ្លើយ​តប​តម្រូវ​កា​រក​សាង​និង​អភិ​វឌ្ឍ​ភូមិ​ភាគ​ក្នុង​ដំ​ណាក់​កាល​ថ្មី៕

ថាញ​វ៉ាង-មេ​ងលី

ចែករំលែកអត្ថបទ