ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៊ិញង៉ ឆ្នាំ ២០២៦ គណៈប្រតិភូនៃគណៈកម្មាធិការបក្សក្រុង- ក្រុមប្រឹក្សាប្រជាជន- គណៈកម្មាធិការប្រជាជន- គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ ដឹកនាំដោយលោក ត្រឹងវុាំងហ្វៀង អនុលេខាបក្សក្រុង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍នៅសង្កាត់ភូឡើយ។

អនុលេខាបក្សក្រុង លោក ត្រឹងវុាំងហ្វៀង (ទី៣ ពីឆ្វេង) និងគណៈប្រតិភូ ជូនអំណោយដល់វីរបុរសកងកម្លាំងប្រដាប់អាវុធប្រជាជនង្វៀងវុាំងតៀង។
នៅតាមគ្រួសារនីមួយៗ អនុលេខាបក្សក្រុង លោកត្រឹងវុាំងហ្វៀង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជន កងកម្លាំងប្រដាប់អាវុធប្រជាជនទាំងឡាយ។ ឆ្លងកាត់ដំណាក់កាលតស៊ូបដិវត្តន៍ដ៏លំបាក និងកាចសាហាវ វីរជនទាំងឡាយមិនដែលរាថយចំពោះការលំបាកនិងការពលី បរិច្ចាគទាំងយុវវ័យ សាច់ស្រស់ឈាមស្រស់និងបញ្ញា រួមចំណែកបង្កើតបានជ័យជម្នះ ដ៏ត្រចះត្រចង់ ចារជាទំព័រប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រជាជាតិ វៀតណាមអង់អាចក្លាហាន។ បណ្តាជ័យជម្នះ និងគំរូដ៏ស្មោះត្រង់ និងមិនចុះចាញ់របស់សមមិត្តទាំងឡាយ គឺជាក្តីមោទន និងជានិមិត្តរូបដ៏ភ្លឺស្វាងនៃលទ្ធិវីរភាពបដិវត្តន៍ ស្មារតីស្នេហាជាតិ និងឆន្ទៈមោះមុតរបស់ប្រជាជាតិយើង។
លោក ត្រឹងវុាំងហ្វៀង បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនក្រុង តែងចងចាំ គោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងទាំងនោះ។ ការងារគិតគូរជីវភាពសម្ភារៈ ស្មារតីសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ ក្នុងនោះមានវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនទាំងឡាយ មិនត្រឹមតែជាតួនាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនោសញ្ចេតនា បង្ហាញយ៉ាងច្បាស់នូវសីលធម៌ “ផឹកទឹកនឹកប្រភព” និង “តបស្នងសងគុណ” របស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងទីក្រុងទាំងមូល។
ស្របក្នុងឱកាសនេះ អនុលេខាបក្សក្រុងបានជូនអំណោយដ៏មានអត្ថន័យ និងជូនពរដល់វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល បន្តធ្វើជាបង្អែកស្មារតី និងជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ ក្រោយយកតម្រាប់តាម រួមចំណែកអប់រំប្រពៃណីបដិវត្តន៍ ទឹកចិត្តស្នេហាជាតិ និងភារកិច្ចក្នុងការកសាង និងការពារមាតុភូមិក្នុងដំណាក់កាលថ្មី៕
ថាញតឹម