រយៈពេលកន្លង ឃុំលិតហោយធឿង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនជាតិភាគតិច ដូចជាឧបត្ថម្ភលំនៅឋាន ដីសង់លំនៅឋាន ផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភដីផលិត។ល។ ផ្តើមពីនោះ ជួយឱ្យមាមីងមានលក្ខណៈបន្ថែមដើម្បីឈានឡើងក្នុងជីវភាព។

អ្នកមីងឡឹមធីសាលី (ខាងស្តាំ) នៅភូមិហូយទ្រុង ឃុំលិតហូយធឿងទីក្រុងកឹងធើ
រីករាយពេលមានផ្ទះថ្មី។
ជាភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះ មានជនរួមជាតិខ្មែរជាង ៤១,៨៧% ជាច្រើនឆ្នាំកន្លង ឃុំលិតហោយធឿង តែងផ្សព្វផ្សាយទាន់ពេលដើម្បីឧបត្ថម្ភប្រជាជន តាមរយៈកម្មវិធីគោលនយោបាយនានាសម្រាប់មាមីងជនជាតិភាគតិច។ល។ ពិសេសគឺកិច្ចការសុខុមាលភាពសង្គម គិតគូរជីវភាពដល់គ្រួសារគោលនយោបាយ បន្ថយភាពក្រីក្រ។ នៅឆ្នាំ ២០២៤-២០២៥ ឃុំបានកៀរគរនិងជូនអំណោយជាទឹកប្រាក់ដល់គ្រួសារ គោលនយោបាយនៅលើភូមិឋាន ១.៥៧២ គ្រួសារ គ្រួសារនីមួយៗទទួលបានប្រាក់ឧបត្ថម្ភ ៥០០.០០០ដុង គិតជាទឹកប្រាក់សរុប ៧៨៦.០០០ដុង។ អនុវត្តការងារបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ និងគណៈ ផ្នែកនានា ដើម្បីឧបត្ថម្ភមាមីងលើភូមិឋានឃុំ តាមរយៈនោះ ក៏បានឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារក្បែរក្រ សាងសង់ថ្មីនិងជួសជុលផ្ទះ ១១៥ខ្នង គិតជាទឹកប្រាក់ជិត ៤,៥ ពាន់លានដុង។ មីងឡឹមធីសាលី នៅភូមិហោយទ្រុង ឃុំលិតហោយធឿង ទីក្រុងកឹងធើ ឱ្យដឹង៖ “ពីមុន គ្រួសារខ្ញុំជួបការលំបាកខ្លាំង ផ្ទះទ្រុឌទ្រោម ពេលភ្លៀងខ្យល់ម្តងៗលំបាកខ្លាំងណាស់។ បានរដ្ឋឧបត្ថម្ភប្រាក់៦០លានដុង ព្រមទាំងបានពិនិត្យឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន ២០លានដុង ផ្សំនឹងប្រាក់សន្សំសំចៃមួយចំនួន សាងសង់បានផ្ទះសមរម្យ មានផ្ទះសម្បែងរឹងមាំ គ្រួសារខ្ញុំស្ងប់អារម្មណ៍ធ្វើការរកស៊ី។ បានរដ្ឋឧបត្ថម្ភសង់ផ្ទះ គ្រួសារខ្ញុំសប្បាយចិត្តណាស់ នាងខ្ញុំនឹងខិតខំប្រឹងប្រែងឈានឡើងដើម្បីលំនឹងជីវភាព”។ ចំណែកបងស្រីត្រឹងធីតារា នៅក្នុងភូមិជាមួយគ្នា បានឱ្យដឹង៖ “ជីវភាពគ្រួសារជួបការលំបាកច្រើន រស់នៅដោយការស៊ីឈ្នួល ដូច្នេះ នាងខ្ញុំមិនហាន ស្រមៃសង់បានផ្ទះឥដ្ឋ។ ជាច្រើនឆ្នាំកន្លង គ្រួសារខ្ញុំរស់នៅក្នុងផ្ទះស្លឹកទ្រុឌទ្រោម ពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី គ្រួសារខ្ញុំត្រេកអរខ្លាំងណាស់។ នៅពេលខាងមុខ គ្រួសារខ្ញុំនឹងខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម”។
សមមិត្តថាច់ធីសាផៃ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលិតហូយធឿង ឱ្យដឹង៖ “ជាច្រើនឆ្នាំកន្លង ជាមួយការឧបត្ថម្ភវិនិយោគពីមជ្ឈិម ព្រមទាំងការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងទីក្រុង មានសំណង់ គម្រោងគោលនយោបាយនិងកម្មវិធីជាច្រើន បានផ្សព្វផ្សាយអនុវត្តទៅតាមឆ្នាំ តាមទិសដៅនីមួយៗ ដើម្បីបម្រើជីវភាពជនរួមជាតិខ្មែរ។ ក្នុងនោះ ផ្សព្វផ្សាយអនុវត្តបានល្អនូវការងារសុខុមាលភាពសង្គម សាងសង់ផ្ទះជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារក្បែរក្រត្រូវតាមសេចក្តីកំណត់”៕
ដាលីន-មុនី