កំសាន្ត រឿងពីនេះពីនោះ

29/01/2026 - 06:40

តើ​ស្ងោរ​ស៊ុត​ប៉ុន្មាន​នា​ទី​ទើប​ត្រឹម​ត្រូវ​ ហើយ​ស្ងោរ​បែប​ណា​ដើម្បី​ឱ្យ​ស្រួល​បក​សំ​បក? 

ការ​ស្ងោរ​ស៊ុត​ស្មាន​ថា​សាមញ្ញ​ ប៉ុន្តែ​ដើម្បី​ស្ងោរ​ស៊ុត​ត្រឹម​ត្រូវ​តាម​របៀប​ជួយ​ឱ្យ​ស៊ុត​ឆ្អិន​តាម​បំ​ណង​និង​ងាយ​ស្រួល​បក​សំ​បក​ លោក​អ្នក​គប្បី​ដឹង​ពី​គន្លឹះ​មួយ​ចំ​នួន។

​ ស្ងោរ​ស៊ុត​ស្មាន​ថា​ងាយ​ ប៉ុន្តែ​យើង​ត្រូវ​ចេះ​គន្លឹះ​មួយ​ចំ​នួន​ ដើម្បី​ស៊ុត​ឆ្អិន​តាម​ដែល​យើង​ចង់​បាន​និង​បក​សំ​បក​ដោយ​ស្រួល។ រូប​ថត​ជា​ឧទាហរណ៍​

ស្ងោរ​ស៊ុត​ប៉ុន្មាន​នា​ទី?

យោង​តាម​ការ​ចំ​ណូល​ចិត្ត​និង​កម្រិត​ឆ្អិន​ ដែល​យើង​ចង់​បាន​ លោក​អ្នក​អាច​ស្ងោរ​ស៊ុត​ក្នុង​រយៈ​ពេល​ពី​៣-១២នា​ទី​ (គិត​ចាប់​ពី​ពេល​ទឹក​ពុះ) រួច​ដាក់​កំ​ណត់​នា​ទី។

ឧទាហរណ៍​ ចង់​បាន​ផ្នែក​ស៊ុត​ពណ៌​សរាវ​ ពណ៌​ក្រ​ហម​ហូរ​ ស្ងោរ​ពី​៣-៤ នា​ទី។ ស៊ុត​ជ័រ​ព្នៅ​ ដោយ​មាន​ផ្នែក​ក្រ​ហម​នៃ​ស៊ុត​នៅ​ទន់​ៗ គឺ​ស្ងោរ​ពី​ ៥ - ៧ នា​ទី។ ស៊ុត​ឆ្អិន​ល្មម​ ផ្នែក​ក្រ​ហម​នៃ​ស៊ុត​ទន់​ល្មួត​ ស្ងោរ​ពី​ ៨-៩ នា​ទី​។ ចំណែក​ស៊ុត​ឆ្អិន​ សព្វ​ល្អ​ គួរ​ស្ងោរ​ក្នុង​រយៈ​ពេល​ប្រ​មា​ណ​ពី​ ១២-១៥ នា​ទី​។

ស្ងោរ​ក្នុង​រយៈ​ពេល​យូរ​ ផ្នែក​ពណ៌​ក្រ​ហម​នៃ​ស៊ុត​នឹង​មាន​រង្វង់​ខ្មៅ​ព័ទ្ធ​ជុំ​វិញ​ ធ្វើ​ឱ្យ​បាត់​រស​ជាតិ​ ឆ្ងា​ញ ផ្នែក​ពណ៌​ក្រ​ហម​ឡើង​ពណ៌​លឿង​ រឹង​ស្ងួត​។

វិធី​ស្ងោរ​ស៊ុត​ដើម្បី​ឱ្យ​ងាយ​ស្រួល​បក​សំ​បក​

ដើម្បី​ងាយ​ស្រួល​បក​សំ​បក​ លោក​អ្នក​គួរ​ស្ងោរ​ ស៊ុត​ក្នុង​ទឹក​ពុះ​ពី​ ៧-១០ នា​ទី​ (ផ្នែក​ក្រ​ហម​នៃ​ ស៊ុត​ទន់​ល្មួត​) ធានា​ផ្នែក​សនៃ​ស៊ុត​ឆ្អិន​ត្រឹម​ត្រូវ​ រួច​ស្រង់​យក​ទៅ​ត្រាំ​ទឹក​កកឬ​ទឹក​ត្រ​ជាក់​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ចុះ​កម្តៅ​ ជួយ​ឱ្យ​ងាយ​ស្រួល​ ក្នុង​កា​របក​សំ​បក​។

មុន​នឹង​ស្ងោរ​ លោក​អ្នក​ត្រូវ​លាង​ស៊ុត​ឱ្យ​ជ្រះ​ស្អាត​ដោយ​ថ្នម​ៗ។ ប្រ​សិន​បើ​ដាក់​ក្នុង​ទូ​ទឹក​កក ត្រូវ​យក​ចេញ​ដាក់​ក្នុង​សី​តុ​ណ្ហ​ភាព​ធម្ម​តា​ប្រហែល​ ពី​ ១-២ ម៉ោង​។ ការ​ធ្វើ​បែប​នេះ​ ធានា​ការ​កំ​ណត់​ ពេល​ស្ងោរ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ស៊ុត​ឆ្អិន​ដូច​ដែល​ យើង​ចង់​បាន​ (ស៊ុត​រាវ​ ស៊ុត​ជ័រ​ព្នៅ​ ឬ​ស៊ុត​ឆ្អិន​)។

ពេល​ស្ងោរ​ស៊ុត​ លោក​អ្នក​ត្រូវ​ចំណាំ​ដាក់​ទឹក​ឱ្យ​លិច​ស៊ុត​ បន្ទាប់​មក​ដាំ​ឱ្យ​ទឹក​ពុះ​ព្រិចៗ​ រួច​ ដាក់​ស៊ុត​ចូល​ដោយ​ថ្នម​ៗ ដើម្បី​កុំ​ឱ្យ​វា​ប៉ះ​ទង្គិច​គ្នា​នាំ​ឱ្យ​ប្រេះ​សំ​បក​។

លោក​អ្នក​ស្ងោរ​ស៊ុត​គួរ​សម្រួល​ភ្លើង​ឱ្យ​ឆេះ​ តូច​ល្មម​។

ពេល​គ្រប់​នា​ទី​កំ​ណត់​ស៊ុត​ឆ្អិន​ដូច​ដែល​យើង​ ចង់​បាន​ អ្នក​គប្បី​ស្រង់​ស៊ុត​ដាក់​ក្នុង​ក្លាំ​ទឹក​ត្រ​ជាក់​ ធ្វើ​ឱ្យ​ចុះ​កម្តៅ​លឿន​បំផុត​។ នេះ​គឺ​ជា​ហេ​តុ​នាំ​ ឱ្យ​ស៊ុត​ចុះ​កម្តៅ​ប្រែ​ប្រួល​ក្នុង​រូប​វិទ្យា​ថ្មី​ដែល​ធ្វើ​ឱ្យ​ សំ​បក​ស៊ុត​របក​ចេញ​ពី​សាច់​ ងាយ​បក​ មិន​ជាប់​ ភ្នាស​សំ​បក​។

ប្រ​សិន​ត្រាំ​ទឹក​តិច​ ឬ​ត្រាំ​ក្នុង​ឆ្នាំង​ស្ងោរ​នឹង​ គ្មាន​ប្រ​សិទ្ធ​ភាព​។

រង​ចាំ​ស៊ុត​ត្រ​ជាក់​ស្រង់​ចេញ​ គោះ​តិចៗ​ជុំ​វិញ​ រួច​បក​សំ​បក​ចេញ​។ ប្រ​សិន​ស៊ុត​ដាក់​ក្នុង​ទូ​ទឹក​កកឬ​ស៊ុត​ចាស់​ វា​តែង​តែ​មាន​ស្រទាប់​ខ្យល់​នៅ​ ផ្នែក​ខាង​ក្បាល​ ចំណែក​ស៊ុត​ថ្មី​វិញ​ ស្រទាប់​ខ្យល់​ នៅ​ផ្នែក​ខាង​ចំហៀង​។

ចំណាំ​៖

ដើម្បី​ស្ងោរ​បាន​ឆ្ងាញ់​ លោក​អ្នក​គួរ​ជ្រើស​យក​ ស៊ុត​ដែល​មាន​សី​តុ​ណ្ហ​ភាព​ធម្ម​តា​ កុំ​ស្ងោរ​ស៊ុត​ ដែល​ត្រ​ជាក់​ខ្លាំង​ ឬ​ទើប​តែ​យក​ចេញ​ពី​ទូ​ទឹក​កក។

ក្នុង​ពេល​ស្ងោរ​ លោក​អ្នក​អាច​បង់​បន្ថែម​អំ​បិល​ ឬ​ ទឹក​ខ្មេះ​បន្តិច​៕ 

យោង​៖ vietnamnet.vn - មុនី​

ចែករំលែកអត្ថបទ