ច្បាប់បុគ្គលិកឆ្នាំ ២០២៥ បានកំណត់អំពីការបែងប្រភេទមុខតំណែងការងារ ដែលរួមមាន ៣ ក្រុមធំ។

ច្បាប់បុគ្គលិកឆ្នាំ ២០២៥ បានកំណត់អំពីការបែងប្រភេទមុខតំណែងការងារ។ រូប៖ ហាយង្វៀង
នៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភា អាណត្តិកាលទី XV បានអនុម័តច្បាប់ បុគ្គលិក (ច្បាប់ធ្វើវិសោធនកម្ម)។ ច្បាប់នេះ មានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦។
ច្បាប់បុគ្គលិកឆ្នាំ ២០២៥ បានបង្ហាញពីគំនិតផ្លាស់ថ្មី បង្កើតរបៀងគតិយុត្តិស្របគ្នាសម្រាប់ការគ្រប់គ្រងបុគ្គលិកតាមទិសដៅសកម្ម តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់គុណភាពសកម្មភាពរបស់អង្គភាពបម្រើបុព្វហេតុរដ្ឋ ផ្សារភ្ជាប់ជាមួយនឹងការច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលក្នុងដំណាក់កាលថ្មី។
ខ្លឹមសារថ្មីមួយចំនួននៃច្បាប់បុគ្គលិកឆ្នាំ ២០២៥ តាមប្រសាសន៍របស់លោកអនុរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ទ្រឿងហាយឡុង នោះគឺការកែលម្អយន្តការ និងវិធីសាស្ត្រជ្រើសរើស ប្រើប្រាស់ និងការ គ្រប់គ្រងបុគ្គលិកតាមមុខតំណែងការងារ។ ក្នុងនោះ យកមុខតំណែងការងារជាមូលដ្ឋានចម្បងដើម្បីធ្វើការជ្រើសរើស ចាត់តាំង វាយតម្លៃរៀបចំ តែងតាំងបណ្តុះបណ្តាល បំពាក់បំប៉ន និង អនុវត្តរបបគោលនយោបាយចំពោះបុគ្គលិក។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ច្បាប់កំណត់អំពីការជ្រើសរើស ត្រូវអនុវត្តតាម ២ ទម្រង់គឺ៖ ប្រឡងជ្រើសរើសនិងពិនិត្យជ្រើសរើស; បំពេញបន្ថែមបទប្បញ្ញត្តិអំពីការទទួលយក បុគ្គលិកដែលមានបទពិសោធន៍ការងារទាំងខាងវិស័យរដ្ឋ និងវិស័យឯកជន មកធ្វើជាបុគ្គលិក។
ការកំណត់មុខតំណែងការងារនៅក្នុងអង្គភាព បម្រើបុព្វហេតុរដ្ឋរួមមាន ៣ ក្រុម៖ មុខតំណែងការងារគ្រប់គ្រង; មុខតំណែងការងារជំនាញវិជ្ជាជីវៈ; មុខតំណែងការងារជំនួយការ ។
មុខតំណែងការងាររបស់បុគ្គលិកត្រូវបានកំណត់នៅក្នុងមាត្រា ២៣ នៃច្បាប់បុគ្គលិក។ ក្នុង នោះ មូលដ្ឋានសម្រាប់កំណត់មុខតំណែងការងាររួមមាន៖ មុខងារភារកិច្ច និងរចនាសម្ព័ន្ធ អង្គការរបស់អង្គភាពបម្រើបុព្វហេតុរដ្ឋ; កម្រិតនៃភាពស្មុគស្មាញ លក្ខណៈទំហំនៃសកម្មភាព; វិសាលភាព និងមុខសញ្ញាបម្រើ; នីតិវិធីគ្រប់គ្រងជំនាញវិជ្ជាជីវៈ; ជំនាញនៃវិស័យសកម្មភាពវិជ្ជាជីវៈ និងវិស័យផ្សេងៗទៀតតាមបទប្បញ្ញត្តិ; កម្រិតទំនើបកម្មនៃមធ្យោបាយ បរិក្ខារ លក្ខខណ្ឌការ ងារ និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។
មុខតំណែងការងាររបស់បុគ្គលិករួមមានខ្លឹម សារចម្បងៗដូច៖ ឈ្មោះមុខតំណែងការងារ; តារាងពិពណ៌នាការងារ និងក្របខ័ណ្ឌសមត្ថភាពតាមមុខតំណែងការងារ។
នៅមាត្រា ២៤ នៃច្បាប់នេះបានកំណត់អំពីការផ្លាស់ប្តូរមុខតំណែងការងារ។ តាមនោះ បុគ្គលិកត្រូវបានផ្លាស់ប្តូរទៅកាន់មុខតំណែងការងារថ្មី ប្រសិនបើឆ្លើយតបគ្រប់គ្រាន់តាមបទដ្ឋាន លក្ខខណ្ឌនៃមុខតំណែងការងារនោះ ហើយអង្គភាពនៅមានតម្រូវការ។
ការផ្លាស់ប្តូរមុខតំណែងការងារ អាស្រ័យថ្នាក់មានសមត្ថកិច្ចសម្រេច ធានានូវភាពចំហ តម្លាភាព សត្យានុម័តនិងត្រឹមត្រូវតាមច្បាប់៕
ប្រភព៖ laodong.vn - សុផន