16/01/2026 - 05:51

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦ នឹង​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ រហូត​ដល់​ចុង​ឆ្នាំ​ ២០៣០ សម្រាប់​ករណី​ជា​ច្រើន​ 

អនុ​ក្រឹត្យ​លេខ​ ២៩២ របស់​រដ្ឋាភិបាល​បាន​កំ​ណត់​អំ​ពី​មុខ​សញ្ញា​ដែល​ត្រូវ​បាន​រួច​ពន្ធ​ប្រើ​ប្រាស់​ ដី​កសិកម្ម​ រហូត​ដល់​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០៣០។

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​ ២០២៦ នឹង​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ រហូត​ដល់​ចុង​ឆ្នាំ​ ២០៣០។ (រូប​ជា​ឧទាហរណ៍​)

អនុក្រឹត្យ​លេខ​ ២៩២ របស់​រដ្ឋាភិបាល​បាន​ចែង​លម្អិត​និង​ណែ​នាំ​អំ​ពី​ការ​អនុ​វត្ត​សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ២១៦ ចុះ​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា​ ឆ្នាំ​២០២៥ របស់​រដ្ឋ​សភា​ ស្តីពី​ការ​អូស​បន្លាយ​ពេល​វេលា​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ ដែល​មាន​ប្រ​សិទ្ធ​ភាព​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មក​រា​ ឆ្នាំ​២០២៦ ។

តាម​អនុ​ក្រឹត្យ​ ការ​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ចំ​ពោះ​ផ្ទៃ​ដី​កសិកម្ម​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ សម្រាប់​ការ​ស្រាវ​ជ្រាវ​ ការ​ផលិត​ដក​ពិសោធន៍​ ផ្ទៃ​ដី​ដាំ​ដំណាំ​ប្រ​ចាំ​ឆ្នាំ​ តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ ស្តីពី​ដី​ធ្លី​និង​ផ្ទៃ​ដី​សម្រាប់​ផលិត​អំ​បិល​។

ការ​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ ចំ​ពោះ​ផ្ទៃ​ដី​កសិកម្ម​ទាំង​អស់​ដែល​រដ្ឋ​បាន​ផ្តល់​ឬ​ទទួល​ស្គាល់​សិទ្ធិ​ប្រើ​ប្រាស់​ដី​ដល់​គ្រួ​សារ​ក្រី​ក្រ​។

ការ​កំ​ណត់​គ្រួ​សារ​ក្រី​ក្រ​ យោង​តាម​បទ​ដ្ឋាន​គ្រួ​សារ​ក្រី​ក្រ​ដែល​អនុ​ក្រឹត្យ​របស់​រដ្ឋាភិបាល​បាន​ប្រ​កាស​។ ក្នុង​ករណី​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំណុះ​មជ្ឈិម​មាន​ការ​កំ​ណត់​យ៉ាង​លម្អិត​អំ​ពី​បទ​ដ្ឋាន​គ្រួ​សារ​ក្រី​ក្រ​ តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​អនុ​វត្ត​នៅ​ភូមិ​ភាគ​ នោះ​ត្រូវ​យក​បទ​ដ្ឋាន​គ្រួ​សារ​ក្រី​ក្រ​ដែល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំណុះ​មជ្ឈិម​បាន​កំ​ណត់​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​កំ​ណត់​គ្រួ​សារ​ក្រី​ក្រ​។

ការ​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ចំ​ពោះ​ផ្ទៃ​ដី​កសិកម្ម​ទាំង​អស់​ សម្រាប់​គ្រួ​សា​រនិង​បុគ្គល​ដែល​បាន​រដ្ឋ​ផ្តល់​ ឬ​ទទួល​ស្គាល់​សិទ្ធិ​ប្រើ​ប្រាស់​ដី​ដើម្បី​ផលិត​កសិកម្ម​ និង​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ប្រើ​ប្រាស់​ ដី​កសិកម្ម​ (រួម​ទាំង​ការ​ទទួល​មរតក​និង​ការ​ផ្តល់​អំ​ណោយ​សិទ្ធិ​ប្រើ​ប្រាស់​ដី​កសិកម្ម​)។

គ្រួ​សា​រនិង​បុគ្គល​ដែល​ជា​សមាជិក​សហ​ករណ៍​ ឬ​សហ​ព័ន្ធ​សហ​ករណ៍​ផលិត​កសិកម្ម​។ គ្រួ​សារ​ បុគ្គល​ និង​សហ​គម​ន៍ប្រ​ជា​ជន​ដែល​ទទួល​ដី​ចែក​ចាយ​ជា​កិច្ច​សន្យា​ដោយ​ស្ថិរ​ភាព​ពី​សហ​ករណ៍​ សហ​ព័ន្ធ​សហ​ករណ៍​ កសិដ្ឋាន​រដ្ឋ​ ព្រៃ​ឈើ​រដ្ឋ​ និង​គ្រួ​សារ​ បុគ្គល​ សហ​គម​ន៍ប្រ​ជា​ជន​ ដែល​ទទួល​ដី​ចែក​ចាយ​ជា​កិច្ច​សន្យា​ដោយ​ស្ថិរ​ភាព​ពី​ក្រុម​ហ៊ុនក​សិរុក្ខ​កម្ម​ ដើម្បី​ផលិត​កសិកម្ម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។

គ្រួ​សារ​ និង​បុគ្គល​ដែល​ផលិត​កសិកម្ម​ ដោយ​យក​សិទ្ធិ​ប្រើ​ប្រាស់​ដី​កសិកម្ម​របស់​ខ្លួន​មក​រួម​ចំណែក​ ដើម្បី​បង្កើត​សហ​ករណ៍​ឬ​សហ​ព័ន្ធ​សហ​ករណ៍​ផលិត​កសិកម្ម​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​សហ​ករណ៍​។

លើស​ពី​នេះ​ ចំ​ពោះ​ផ្ទៃ​ដី​កសិកម្ម​ដែល​រដ្ឋ​បាន​ផ្តល់​ឱ្យ​អង្គ​ការ​សេដ្ឋ​កិច្ច​ អង្គ​កា​រន​យោ​បាយ​ អង្គ​ការន​​យោ​​បាយ​-សង្គម​ អង្គ​ការ​សង្គម​-វិជ្ជា​ជី​វៈ​ អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​ និង​អង្គ​ភាព​ផ្សេង​ៗដែល​កំ​ពុង​ប្រើ​ប្រាស់​ដី​ដោយ​ផ្ទាល់​សម្រាប់​ការ​ផលិត​កសិកម្ម​ ក៏​ត្រូវ​បាន​លើក​លែង​ពន្ធ​ប្រើ​ប្រាស់​ដី​ផង​ដែរ​។

ចំ​ពោះ​ផ្ទៃ​ដី​កសិកម្ម​ ដែល​រដ្ឋ​បាន​ផ្តល់​ឱ្យ​អង្គ​ការ​សេដ្ឋ​កិច្ច​ អង្គ​កា​រន​យោ​បាយ​ អង្គ​កា​រន​យោ​បាយ​-សង្គម​ អង្គ​ការ​សង្គម​-វិជ្ជា​ជី​វៈ​ អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​និង​អង្គ​ភាព​ផ្សេង​ៗដែល​កំ​ពុង​គ្រប់​គ្រង​ ប៉ុន្តែ​ មិន​ប្រើ​ប្រាស់​ដី​ដោយ​ផ្ទាល់​សម្រាប់​ការ​ផលិត​កសិកម្ម​ ហើយ​បាន​ប្រ​គល់​ឱ្យ​អង្គ​ការ​ ឬ​បុគ្គល​ផ្សេង​ទៀត​ជួល​តាម​កិច្ច​សន្យា​ដើម្បី​ផលិត​កសិកម្ម​ គឺ​ធ្វើ​កា​រដក​ហូត​ដី​ឡើង​វិញ​ តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ដី​ធ្លី​។ ក្នុង​រយៈ​ពេល​ដែល​រដ្ឋ​មិន​ទាន់​ដក​ហូត​ដី​ ត្រូវ​បង់​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ ១០០%។

រយៈ​ពេល​រួច​ពន្ធ​ប្រើ​ប្រាស់​ដី​កសិកម្ម​ ដែល​បាន​កំ​ណត់​ក្នុង​អនុ​ក្រឹត្យ​នេះ​ អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១ ខែ​មក​រា​ ឆ្នាំ​ ២០២៦ រហូត​ដល់​ចុង​ថ្ងៃ​ ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០៣០៕

                  ប្រ​ភព​៖ tuoitre.vn - ពេជ្រ​សឿន

ចែករំលែកអត្ថបទ