ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/12/2025 - 18:06

ទី​ក្រុង​កឹង​ធើ លើក​កម្ពស់​សមត្ថ​ភាព​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​ 

មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​ការិយា​ល័យ​ជាតិ​ ស្តីពី​ជន​ជាតិ​និង​តំបន់​ភ្នំ​ – ក្រ​សួង​ជន​ជាតិ​និង​សាសនា​ ចាត់​តាំង​សន្និបាត​ហ្វឹក​ហាត់​លើក​កម្ពស់​សមត្ថ​ភាព​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ទី​ក្រុង​ឆ្នាំ​២០២៥។

ទិដ្ឋភាព​សន្និបាត​លើក​កម្ពស់​សមត្ថ​ភាព​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើឆ្នាំ​២០២៥។

អញ្ជើញ​ចូល​រួម​សន្និបាត​ មាន​លោក​ឌាំងតៀង​ហ៊ុង – នាយ​រង​ការិយា​ល័យ​ជាតិ​ ស្តីពី​ជន​ជាតិ​និង​តំបន់​ភ្នំ​ – ក្រ​សួង​ជន​ជាតិ​និង​សាសនា​; លោក​ត្រឹង​ខាក់ទ្រុង​ – នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​អ្នក​តំណាង​ជាង​ ២០០ នាក់​ ជា​ថ្នាក់​ដឹក​នាំ​ អ្នក​រដ្ឋ​ការ​នៃ​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​ មួយ​អន្លើ​ដោយ​កម្មា​ភិបាល​ឃុំ​ សង្កាត់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ដោយ​ផ្ទាល់​។

អង្គ​សន្និបាត​ អ្នក​តំណាង​បាន​អ្នក​របាយ​ការណ៍​ ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗរបស់​សា​រា​ចរ​ណ៍ លេខ​ ០១/២០២២/TT-UBDT ចុះ​ថ្ងៃ​ ២៦ ខែ​ឧសភា​ ឆ្នាំ​២០២២ របស់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ស្តីពី​បែប​ផែន​ ត្រួត​ពិនិត្យ​វាយ​តម្លៃ​អនុ​វត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០៣០ (ដំ​ណាក់​កាល​១ គឺ​៖ ២០២១ - ២០២៥) ព្រម​ទាំង​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រ​ការ​ថ្មី​យោង​តាម​សា​រា​ចរ​ណ៍លេខ​ ០៤/២០២៥/TT-BDTTG ចុះ​ថ្ងៃ​២៤ ខែ​មិថុនា​ ឆ្នាំ​២០២៥ របស់​ក្រ​សួង​ជន​ជាតិ​និង​សាសនា​ ធ្វើ​វិសោធន​កម្ម​លើ​មា​ត្រា​មួយ​ចំ​នួន​របស់​សា​រា​ចរ​ណ៍លេខ​ ០១/២០២២/TT-UBDT។

ឆ្លង​តាម​រយៈ​សន្និបាត​ហ្វឹក​ហាត់​ អ្នក​តំណាង​បាន​លើក​កម្ពស់​សមត្ថ​ភាព​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​លើ​គម្រោង​ អនុគម្រោង​និង​ខ្លឹម​សា​រស​មា​សភាព​ក្នុង​កម្ម​វិធី​; ទន្ទឹម​នឹង​នោះ​ក្តោ​បក្តាប់​ពី​បែប​ផែន​ វិធាន​ការ​ គំ​រូ​បំពេញ​ និង​បែប​បទ​ពាក់​ព័ន្ធ​ រួម​ចំណែក​ចាត់​តាំង​អនុ​វត្ត​កម្ម​វិធី​មាន​ប្រ​សិទ្ធ​ភាព​ត្រូវ​តាម​សេ​ចក្តីកំ​ណត់​។

ថ្លែង​ក្នុង​សន្និបាត​ លោក​ត្រឹង​ខាក់ទ្រុង​ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ គូស​បញ្ជាក់​៖ សន្និបាត​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​ពាំ​នាំ​ទាន់​ពេល​នូវ​សេ​ចក្តីកំ​ណត់​ថ្មី​ ស្តីពី​ការ​ងារ​ត្រួត​ពិនិត្យ​ពិច័យ​; ជួយ​កង​ជួរ​កម្មា​ភិបាល​អនុវត្ត​កម្ម​វិធី​ ក្តាប់​ច្បាស់​ខ្លឹម​សារ​សំ​ខាន់​ៗ វិធាន​ការ​ផ្សព្វ​ផ្សាយ​ប្រ​សិទ្ធ​ភាព​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​ភូមិ​ភាគ​នីមួយៗ​និង​អង្គ​ភាព​៕

ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ