ជានិច្ចកាលលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះការងារដែលបានប្រគល់ឱ្យ និងយកអស់ពីចិត្តគិតគូរជូននារី កុមារខ្សត់ខ្សោយក្នុងសង្គម បងស្រីគឹមធីហ្វែ អនុប្រធានសមាគមសម្ព័ន្ធនារី ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាគំរូ “អំពីជំរុញការរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។

បងស្រីហ្វែ (ខាងឆ្វេង) រួមជាមួយសប្បុរសជនជូនអំណោយគ្រួសារក្រលំបាក។
បងស្រីហ្វែ បានណែនាំ ចង្អុលការដល់សាខាសមាគមភូមិនិងសមាជិកអនុវត្តមានប្រសិទ្ធភាពរាល់ការចលនាប្រឡងប្រណាំងគឺ៖ “នារីសកម្មរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល” ផ្សារភ្ជាប់នឹងការចលនា “លត់ដំចរិយាសម្បត្តិ គុណសម្បត្តិ គឺ៖ ជឿជាក់លើខ្លួនឯង គោរពខ្លួនឯង ស្មោះត្រង់ ប៉ិនប៉ៅ” និងកសាងគ្រួសារ “គ្មាន៥ ស្អាត៣” “មាន៥ ស្អាត៣”; ចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់”៘ បងស្រីជានិច្ចកាលថែមទាំងយកចិត្តទុកដាក់ ក្តាប់គោលបំណង មនោសញ្ចេតនារបស់សមាជិកនារីលើភូមិសាស្ត្រ តាមរយៈការប្រជុំជីវភាពតាមការកំណត់ ឬរាល់ពេលផ្សព្វផ្សាយច្បាប់ជាដើម។

បងស្រីហ្វែ ចលនាអំណោយជូនប្អូនៗក្រីក្រ សង្វាតរៀនសូត្រ។
រយៈពេលជាង ៧ ឆ្នាំចូលរួមការងារសមាគម បងស្រីហ្វែ មិនត្រឹមតែអស់ពីចិត្តចំពោះការងារប៉ុណ្ណោះទេ ថែមទាំងជាគំរូប្រកបដោយមនុស្សធម៌ តែងយកចិត្តទុកដាក់ដល់ជីវភាពគ្រួសារក្រលំបាក រួមដំណើរជាមួយនឹងសកម្មភាពសប្បុរសធម៌ មនុស្សធម៌ជាច្រើន ឧបត្ថម្ភសមាជិកនារីក្រីក្រ និងកុមារពិការសិស្សមានជីវភាពខ្វះខាត។ បងស្រី ធ្វើសេនាធិការជូនសមាគមសម្ព័ន្ធនារីឃុំ បង្កើតក្រុមរួមទុន “នារីខ្មែរជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច” សមាជិកម្នាក់ៗរួមទុនគ្នា២ខែម្តង ដោយមានទឹកប្រាក់ ៥០០.០០០ ដុង ជួយបងប្អូនដោះស្រាយការលំបាក លើកស្ទួយជីវភាពគ្រួសារ។ បងស្រីហ្វែ ចែករំលែក៖ “ក្តីរីករាយរៀងរាល់ថ្ងៃរបស់ខ្ញុំ គឺបានឃើញជីវភាពរបស់បងប្អូននារីបានឈានឡើង ការសាមគ្គីរាប់អាន ការចែករំលែករបស់សមាជិកដល់នារី ដែលមានជីវភាពខ្វះខាត; ក៏ដូចជាការស្រុះស្រួល ឯកភាពរបស់សមាជិក និងមាមីងប្រជាជននៅពេលអនុវត្តនូវកម្មវិធី ចលនាប្រឡងប្រណាំងដែលភូមិភាគបំផុសចលនាម្តងៗ”។
ចូលរួមជ្រោមជ្រែងប្រធានបទ ឆ្នាំ២០២៤ របស់មជ្ឈិមសមាគមបំផុសចលនា “បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពសង្គម” បងស្រីហ្វែ បានផ្ញើអត្ថបទមេរៀនប្រឡងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងអង្គការសមាគម ជាមួយផលិតផល “អនុវត្ត Youtube និងរចនាល្បែង “ឆ្លើយត្រូវបានរង្វាន់” ប្រើប្រាស់ផ្នែកទន់ Powerpoint ក្នុងសកម្មភាពសមាគម។
បងស្រីថាច់រ៉ីផា ប្រធានសាខាសមាគមភូមិស្វាយមីង ឃុំភូកឹង ឱ្យដឹង៖ “អត្ថបទចូលរួមប្រឡងរបស់បងស្រីហ្វែ ត្រូវបានសាខាសមាគមភូមិស្វាយមីង អនុវត្តក្នុងពេលសកម្មភាពសាខាសមាគម។ បងស្រីហ្វែ ជាកម្មាភិបាលសមាគមរស់នៅមានការទទួលខុសត្រូវ លះបង់អស់ពីកម្លាំងកាយចិត្ត និងជាគំរូដល់សមាជិកឯទៀតដើម្បីសាខាសមាគមយកតម្រាប់តាម”៕
សើុងម៉ាល័យ- លីសៀ