មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/04/2025 - 08:56

វេជ្ជ​បណ្ឌិត​ អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ 

វេជ្ជ​បណ្ឌិត​ លី​ញ៉ឹក​ង្វៀន​ ប្រ​ធាន​ផ្នែក​ជំ​នួយ​វេជ្ជ​សាស្ត្រ​នៃ​មន្ទីរ​ពេទ្យ​យោ​ធា-ប្រ​ជាជន​ខេត្ត​បាក​លីវ​ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ក្នុង​ខេត្ត។​

   វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ កំ​ពុង​ឆ្លុះ​អេកូ​ដល់​អ្នក​ជំ​ងឺ។

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ កាល​ពី​នៅ​តូច បង​មាន​ក្តី​ស្រ​មៃ​ចង់​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ ដើម្បី​ថែទាំ​សុខ​ភាព​ជូន​គ្រួ​សារ​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក។​ ព្រោះ​ហេតុ​នោះ​ កាល​នៅ​ជា​សិស្ស​សា​លា​ចំ​ណេះ​ទូទៅ​ គាត់​តែង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​បំ​ពេញ​នូវ​ក្តី​ស្រមៃ​របស់​ខ្លួន។​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី ១២ នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ គាត់​បាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ជ្រើស​ទៅ​បណ្តុះ​បណ្តាល​វេជ្ជ​បណ្ឌិត​តាម​ប្រ​ព័ន្ធ​ជម្រើស​សិស្ស។​ បាន​រៀន​តាម​របប​ជម្រើស​សិស្ស​ ដោយ​មិន​បង់​ថ្លៃ​សិក្សា​ ពេល​បញ្ចប់​ការ​សិក្សា​នៅ​ទាំង​បាន​ផ្តល់​អា​ទិភាព​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ម្ល៉ោះ​ហើយ​ បង​ញ៉ឹក​ង្វៀន​ តែង​ខិត​ខំរៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​ចាប់​យក​ជំ​នាញ​ឯក​ទេស បម្រើ​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ​។​

មន្ទីរ​ពេទ្យ​យោ​ធា- ប្រ​ជាជន​ខេត្ត​បាក​លីវ​ បាន​បំ​ពាក់​ឧប​ករណ៍​ពេទ្យ​ទំ​នើបៗ​
 ឆ្លើយតបនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺ។

ពេល​បញ្ចប់​ការ​សិក្សា​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ បាន​ចាត់​មក​បម្រើ​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ​យោ​ធា-ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ រហូត​មក​ដល់​សព្វ​ថ្ងៃ។​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ ឱ្យ​ដឹង៖ “ថែ​ទាំ​សុខ​ភាព​ កម្មា​ភិបាល​ យុទ្ធ​ជន​ គឺ​ជា​ភារ​កិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​របស់​វេជ្ជ​បណ្ឌិត​ គឺ​ដើម្បី​ធា​នា​យោ​ធិន​មាន​សុខ​ភាព​ល្អ​ និង​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។​ ចំ​ណែក​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផង​ និង​រឹត​បន្តឹង​ទំ​នាក់​ទំ​នង​រវាង​កង​ទ័ព​ និង​ប្រ​ជាជន​ផង។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​តែង​ចាត់​ទុក​សុខ​ភាព​របស់​អ្នក​ជំ​ងឺ​ជា​ចម្បង​ និង​លើក​កម្ពស់​មុខ​ជំ​នាញ គុណ​ភាព​សេវា​កម្ម​ដោយ​ឥត​ឈប់​ឈរ”។​

ដើម្បី​លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ បន្ត​រៀន​ឡើង​ឯក​ទេស​១ ផ្នែក​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២៣។​ ផ្តើម​ពី​នោះ​ គាត់​បាន​តែង​តាំង​ជា​ប្រ​ធាន​ផ្នែក​ធ្វើ​រោគ​វិនិច្ឆ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ បច្ចុប្បន្ន​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ ឆ្លុះ​អេកូ​ជូន​អ្នក​ជំ​ងឺ​ជាង​ ៥០ លើក​នាក់ ស្កេន​ CT ប្រ​មាណ ២០ ករណី និង​ឆ្លុះ​ពិនិត្យ​ប្រ​មាណ ២៥ ករណី​ក្នុង​មួយ​សប្តាហ៍​។​ ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ច្បាស់​លាស់​របស់​វេជ្ជ​បណ្ឌិត​ង្វៀន​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ពិនិត្យ​និង​ព្យា​បាល​ដល់​អ្នក​ជំ​ងឺ​បាន​ទាន់​ពេល​វេលា។​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​មាន​មូល​ដ្ឋាន​សម្ភារៈ​គ្រប់​គ្រាន់​ បំ​ពាក់​បរិក្ខារ​ពេទ្យ​ទំ​នើបៗ​ និង​វេជ្ជ​បណ្ឌិត​សុទ្ធ​តែ​មាន​ជំ​នាញ​ពូកែ​ៗ។​ ខ្ញុំ​និង​សមូហ​ភាព​របស់​មន្ទីរ​ពេទ្យ​ តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​អនុវត្ត​ល្អ​តួនា​ទី ដោយ​ចាត់​ទុក​អ្នក​ជំ​ងឺ​ជា​ដូច​សាច់​ញាតិ​ និង​ថែ​ទាំ​អស់​ពី​ចិត្ត​ បង្ក​បាន​ទំ​នុក​ចិត្ត​ជូន​អ្នក​ជំ​ងឺ។​ បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​បាន​ក្លាយ​ជា​កន្លែង​ពិនិត្យ​ជំ​ងឺគួរ​ជា​ទី​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​”។​ រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​នេះ​ វេជ្ជ​បណ្ឌិត​ ញ៉ឹក​ង្វៀន​ និង​កង​ជួរ​គ្រូ​ពេទ្យ​រួម​គ្នា​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​បាន​ល្អ​ ដើម្បី​កសាង​និង​នាំ​មន្ទីរ​ពេទ្យ​ក្លាយ​ជា​អា​សយដ្ឋាន​គួរ​ជា​ទី​ទុក​ចិត្ត​ ថែ​ទាំ​សុខ​ភាព​ល្អ​បំ​ផុត​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​ក្នុង​ខេត្ត៕​

  យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ