10/03/2025 - 15:31

វាល​រាប​ទន្លេ​គឺវ​ឡុង ផ្តុំ​កម្លាំង​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​ជាតិ 

តាម​ការ​វាយ​តម្លៃ​របស់​នា​យក​ដ្ឋាន​ការ​ងារ​ជន​ជាតិ​ភូមិ​ភាគ ក្រ​សួង​ជន​ជាតិ​និង​សាសនា សកម្ម​ភាព​អប់រំ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន គុណ​ភាព​បង្រៀន​និង​រៀន​បាន​លើក​កម្ពស់​យ៉ាង​ប្រ​ចក្ស អត្រា​កៀរ​គរ​កុមារ​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​សម្រេច​ខ្ពស់។

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​យ៉ុង​រៀង ខេត្ត​គៀង​យ៉ាង ទើប​តែ​បង្កើន​កម្រិត។

គោល​នយោ​បាយ​អំ​ពី​ការ​អប់រំ​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន។ សា​លា​ជន​ជាតិ​អន្តេ​វា​សិក ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព គោល​នយោ​បាយ​ជម្រើស​តាំង​បង្រៀន​វិជ្ជា​ជីវៈ និង​បង្រៀន​អក្សរ​ជន​ជាតិ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ចំ​នួន​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ល។ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង នៅ​ទាំង​មាន​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​ប្រ​ព័ន្ធ​មហា​វិទ្យា​ល័យ​ភា​សា - វប្ប​ធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ តែ​មួយ​គត់​ក្នុង​ទូ​ទាំង​ប្រ​ទេស (មហា​វិទ្យា​ល័យ​ភា​សា - វប្ប​ធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ)។

សា​លា​បឋម​សិក្សា​ឌិញ​ហ្វា ១ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង សម្រេច​បទ​ដ្ឋាន​ជាតិ។

សាលា​បឋម​សិក្សា​វីប៊ិញ ស្រុក​វីធ្វី ខេត្ត​ហូវ​យ៉ាង សម្រេច​បទ​ដ្ឋាន​ជាតិ។

ក្រៅ​ពី​កម្ម​វិធី គម្រោង​វិនិ​យោគ​អភិវឌ្ឍ​ដោយ​ឡែក​របស់​ភូមិ​ភាគ​នី​មួយៗ គម្រោង ៥ អំ​ពី​ការ​អភិវឌ្ឍ​អប់រំ - បណ្តុះ​បណ្តាល លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល ១ ចាប់​ពី​ឆ្នាំ ២០២១​-២០២៥ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។ តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង៖ ចាប់​ពី​ឆ្នាំ ២០១០ មក​ទល់​ពេល​នេះ ខេត្ត​បាន​អនុវត្ត​គោល​នយោ​បាយ​បណ្តុះ​បណ្តាល ជម្រើស​តាំង​ដល់​សិស្ស និស្សិត​ជា​ជន​រួម​ជាតិ​ភាគ​តិច​ជាង ៤០០ នាក់ ចូល​រៀន​នៅ​តាម​មហា​វិទ្យា​ល័យ​និង​អនុ​មហា​វិទ្យា​ល័យ​នានា។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា និស្សិត​បាន​ភូមិ​ភាគ​រៀប​ចំ​ការ​ងារ និង​ផ្សារ​ភ្ជាប់​មួយ​នឹង​ស្រុក​កំ​ណើត​ជា​យូរ​អង្វែង។ ដើម្បី​មាន​ប្រ​ភព​ជម្រើស​តាំង​ដូច​រៀប​រាប់​ខាង​លើ ការ​ងារ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​មូល​ដ្ឋាន​ត្រូវ​បាន​អនុវត្ត​ល្អ​ប្រ​សើរ។ ភូមិ​ភាគ​បាន​កសាង​បន្ទប់​រៀន​ថ្មី ជួស​ជុល​និង​បង្កើន​កម្រិត​សា​លា​ជន​ជាតិ​អន្តេ​វា​សិក និង​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​ភាគ​តិច​ខេត្ត ម្ល៉ោះ​ហើយ​ប្រ​ភព​សិស្ស​ផ្គត់​ផ្គង់​ដល់​កម្ម​វិធី​ជម្រើស​តាំង​និង​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​មាន​គុណ​ភាព ឆ្លើយ​តប​គ្រប់​គ្រាន់។

តាម​ស្ថិតិ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន ៤៣ ជន​ជាតិ ក្នុង​នោះ ភាគ​ច្រើន​គឺ​ជន​ជាតិ​ខ្មែរ ចិន​និង​ចាម ម្ល៉ោះ​ហើយ ការ​អប់រំ​ជំ​នាញ​ដោយ​ឡែក​មាន​ឱកាស​អភិវឌ្ឍន៍។ ផ្នែក​នឹង​បន្ត​ការ​វិនិ​យោគ​អភិវឌ្ឍ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ដើម្បី​ធា​នា​ខឿន​អប់រំ​មាន​គុណ​ភាព សម​ធម៌ គ្រប់​ជ្រុង​ជ្រោយ និង​ជំ​រុញ​ឱកាស​សិក្សា​ពេញ​មួយ​ជី​វិត​ដល់​មនុស្ស​គ្រប់​រូប។ ផ្តើម​ពី​នោះ ជា​សារ​វន្ត​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​អប់រំ​រវាង​បណ្តា​ជន​ជាតិ​តំ​បន់​ទី​ក្រុង​និង​ជន​បទ៕

   ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ