មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/03/2025 - 15:31

និញ​ថាញ់​ឡើយ A នា​បច្ចុប្បន្ន 

និញ​ថាញ់​ឡើយ A ស្រុក​ហ៊ុង​យឹង ខេត្ត​បាក​លីវ បាន​ក្លាយ​ជា​ឃុំ​ជន​បទ​ថ្មី​គំ​រូ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។

ទម្រង់​ចិញ្ចឹម​បង្កង -ស្រូវ​នៅ​ឃុំ​និញ​ថាញ់​ឡើយ A សម្រេច​ប្រ​សិទ្ធ​ភាព
ជួយប្រជាជនបង្កើនប្រាក់ចំណូល។

ឆ្នាំ ២០១៩ បន្ទាប់​ពី​ឃុំ​ថាញ់​ឡើយ A បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី បក្ខ​ភាគ​និង​ប្រ​ជា​ជន​ក្នុង​ឃុំ បន្ត​ការ​ខិត​ខំ​កសាង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ​នៅ​ឆ្នាំ​២០២២។ តាម​រយៈ​នោះ គ្រួ​សារ​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌ សម្រេច​អត្រា​ជិត ៩៨% មាន ៥/៥ ភូមិ សម្រេច​កិត្តិ​នាម​ភូមិ​វប្ប​ធម៌ អង្គ​ភាព​តែង​រក្សា​រឹង​មាំ​កិត្តិ​នាម​ស្ថា​ប័ន​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌។ ទន្ទឹម​នឹង​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​នៅ​ឃុំ​និញ​ថាញ់​ឡើយ A  ត្រូវ​បាន​វិនិ​យោគ​កសាង​សព្វ​គ្រប់ ផ្លូវ​ភ្ជាប់​ភូមិ​ក្នុង​ឃុំ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង​ទាំង​អស់ ប្រ​ព័ន្ធ​ស្ពាន​និង​របាំង​ការ​ពារ​ច្រាំង​បង្ការ​ការ​បាក់​ស្រុត​ដី ត្រូវ​បាន​កសាង​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់; ប្រ​ព័ន្ធ​ប្រ​ឡាយ​វាល​ស្រែ​ត្រូវ​បាន​វិនិ​យោគ​កសាង​រួច​រាល់ ធា​នា​ប្រ​ភព​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ការ​បង្ក​បង្កើន​ផល​របស់​ប្រ​ជា​ជន; ប្រ​ព័ន្ធ​សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល អគ្គិ​សនី ទឹក​ស្អាត ។ល។ ក៏​បាន​វិនិ​យោគ​សម្រេច​រួច​រាល់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​ភូមិ​ភាគ។

ផ្លូវ​គមនា​គមន៍​ជន​បទ​និញ​ថាញ់​ឡើយ A មាន​ភាព​សម​រម្យ ជ្រះ​ស្អាត។

ជា​មួយ​នឹង​ឧត្តម​ភាព​នៃ​ការ​អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​បង្កង-ស្រូវ ដូច្នេះ ពេល​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រ​ភព​ទុន គោល​នយោ​បាយ​របស់​រដ្ឋ ជន​រួម​ជាតិ​ខ្មែរ​មិន​រា​រែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ ផលិត​កម្ម អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ដើម្បី​ទទួល​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ រួម​ចំ​ណែក​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព។ លោក យ័ញ​តឿង ឱ្យ​ដឹង៖ “បច្ចុប្បន្ន នៅ​តាម​ភូមិ​ស្រុក​ក្នុង​ឃុំ​គ្មាន​ផ្ទះ​ស្លឹក ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ​សាង​សង់​យ៉ាង​សម​រម្យ។ នោះ​គឺ​អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​ស្រប​ចិត្ត​ប្រ​ជា​ជន ម៉្លោះ​ហើយ មា​មីង​ខ្មែរ​អ្នក​ណា​ក៏​មាន​ភាព​សប្បាយ​រីក​រាយ​ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត ដូច្នេះ មា​មីង​ភាគ​ច្រើន​មាន​ជីវ​ភាព​ធូរ​ធារ។ ទន្ទឹម​នឹង​ការ​វិនិ​យោគ​របស់​រដ្ឋ មា​មីង​ខ្មែរ​តែង​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​រក្សា​អនា​ម័យ​ផ្ទះ​សម្បែង ច្រក​ផ្លូវ ដាំ​ផ្កា​លម្អ ដាក់​អំ​ពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ជន​បទ។ល។ ធ្វើ​ឱ្យ​ភូមិ​ស្រុក​ភ្លឺ បៃ​តង ជ្រះ ស្អាត”។

លោក ផាង​ថាញ​សុង លេ​ខា​បក្ស​ឃុំ​និញ​ថាញ់​ឡើយ A ឱ្យ​ដឹង៖ “ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ១៤% ដូច្នេះ ដើម្បី​សម្រេច​បាន​ឃុំ​ជន​បទ​ថ្មី​គំរូ គឺ​ជា​ការ​ខិត​ខំ​ដ៏​ធំ​ធេង​ក្នុង​ទូ​ទាំង​បក្ខ​ភាគ​និង​ការ​ស្រប​ចិត្ត​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន។ ក្នុង​នោះ បក្ខ​ភាគ​ឃុំ​បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ចំ​ទិស​ដៅ កំ​ណត់​ច្បាស់​វិស័យ​កសិ​កម្ម-ជល​ផល គឺ​ជា​សេដ្ឋ​កិច្ច​មុខ​ព្រួញ ទាញ​យក​សក្តា​នុភាព​បាន​ល្អ ពង្រីក​ល្អ​រាល់​ប្រ​ភព​កម្លាំង ជំ​រុញ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ឃុំ​បន្ត​ការ​អភិវឌ្ឍ។ រួម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​របស់​រដ្ឋ ការ​ឈាន​ឡើង​របស់​មា​មីង​ខ្មែរ​និង​ការ​ព្រួត​ដៃ​របស់​ប្រ​ជា​ជន ជំ​រុញ​ឱ្យ​ភូមិ​ភាគ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​គំរូ​បាន​ឆាប់។ បច្ចុប្បន្ន សម្ទុះ​កំ​ណើន​សេដ្ឋ​កិច្ច​មធ្យម​ភាគ​ប្រ​ចាំ​ឆ្នាំ​របស់​ឃុំ​សម្រេច ១២% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច ៩៥ លាន​ដុង​/ឆ្នាំ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ ១០ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គាំ​ពារ​សង្គម”៕

     យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ