ឆ្នាំ២០២៤ អ្នកគ្រូឌោធីហោយ គ្រូបង្រៀនសាលាបឋមសិក្សាឡាកហ្វា១ ឃុំឡាកហ្វា ទីរួមខេត្តវិញចូវ ជាគ្រូបង្រៀនដំបូងរបស់ខេត្តសុកត្រាំង មានកិត្តិយសបានប្រធានរដ្ឋប្រទានកិត្តិនាមគ្រូបង្រៀនប្រជាជន។

អ្នកគ្រូឌោធីហោយ កំពុងបង្ហាត់សិស្ស។
តាមប្រសាសន៍អ្នកគ្រូ ឌោធីហោយ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យនៅឆ្នាំ ១៩៩២ អ្នកគ្រូបានចាត់មកបង្រៀននៅសាលាបឋមសិក្សាឡាកហ្វា១ ស្រុកវិញចូវ (បច្ចុប្បន្ន ជាទីរួមខេត្តវិញចូវ) រហូតមកទល់នឹងសព្វថ្ងៃ។ នេះជាសាលានៅតំបន់ដាច់ស្រយាល មានសិស្សជាជនជាតិខ្មែរជាង ៨០% ដូច្នេះសម្រាប់អ្នកគ្រូនេះ គឺជាការចាប់ផ្ដើមពោរពេញដោយការលំបាក។ ដោយទឹកចិត្តស្រឡាញ់អាជីព ស្រឡាញ់សិស្ស ទោះបីមូលដ្ឋានសម្ភារៈរបស់សាលានៅជួបការលំបាកច្រើន ទៅបង្រៀនត្រូវស្នាក់នៅអាស្រ័យផ្ទះមិត្តរួមអាជីព ប៉ុន្តែគាត់នៅតែច្បាមថ្នាក់ ច្បាមសាលា។ អ្នកគ្រូហោយ ឱ្យដឹង៖ “ពីមុន សាលារៀនសាមញ្ញណាស់ សសរឈើដំបូលប្រក់ស្លឹក ពេលមានភ្លៀងធំឬពេលទឹកឡើងទីធ្លាជន់លិច សិស្សដើររអិលដួលសើមអាវខោប្រឡាក់ស្រមក។ ឃើញប្អូនៗរៀនសូត្រក្នុងលក្ខណៈខ្វះខាត ដូច្នេះ នាងខ្ញុំកាន់តែខិតខំស្រឡាញ់អាជីព ដើម្បីបង្រៀនល្អ រៀនល្អ”។

តំណាងថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនបាច់ផ្កាអបអរសាទរនិងវត្ថុអនុស្សាវរីយ៍
ដល់គ្រូបង្រៀនប្រជាជន ឌោធីហោយ (ខាងឆ្វេង)។
ជាមួយនឹងការរិះគិតដូច្នោះ អ្នកគ្រូហោយ រៀនបានបទពិសោធន៍ជាច្រើនពីមិត្តរួមអាជីព ស្វែងយល់ព័ត៌មាននៅលើវេទិកាអប់រំ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈនិងបម្រើការងារបង្ហាត់បានល្អ។ ជាពិសេស អ្នកគ្រូហោយ នៅទាំងដកប្រាក់បៀវត្សរ៍ ដើម្បីទិញប៊ិច សៀវភៅ ព្រមទាំងចលនាសប្បុរសជនឧបត្ថម្ភសម្លៀកបំពាក់ និងសិក្ខូបករណ៍ជូនសិស្សដែលមានស្ថានភាពលំបាកស្ងប់អារម្មណ៍ក្នុងការរៀនសូត្រ។ ទន្ទឹមនឹងនោះ ក្រៅពីម៉ោងបង្រៀនតាមវគ្គសិក្សា អ្នកគ្រូឆ្លៀតពេលក្នុងមួយថ្ងៃប្រមាណពី ៣០-៤៥ នាទី ដើម្បីបង្រៀនបន្ថែមដល់សិស្សខ្សោយ។ សម្រាប់សិស្សផ្ទះនៅឆ្ងាយ អ្នកគ្រូឱ្យស្នាក់នៅផ្ទះគាត់ពេលថ្ងៃត្រង់ ដើម្បីងាយស្រួលក្នុងការរៀន ២ ពេល ផ្តើមពីនោះ ជួយអាណាព្យាបាលសិស្សស្ងប់អារម្មណ៍ក្នុងការពលកម្មផលិត។ អាស្រ័យហេតុនោះ ជាច្រើនឆ្នាំមកនេះ ថ្នាក់ដែលអ្នកគ្រូប្រចាំថ្នាក់គ្មានសិស្សត្រូវបោះបង់ការសិក្សាពាក់កណ្តាលការ រក្សាចំនួនសិស្ស ១០០%។ សិស្សទាំងអស់សម្រេចកម្មវិធីសិក្សាតាមការកំណត់ អត្រាសិស្សសម្រេចនិទ្ទិសគ្រាន់បើ ពូកែ បានស្ងើចសរសើរជូនរង្វាន់សម្រេចជាង ៥០%។
ទន្ទឹមនឹងនោះ អ្នកគ្រូហោយ ថែមទាំងមានគំនិតច្នៃប្រតិដ្ឋបទពិសោធន៍អនុវត្តប្រកបដោយប្រសិទ្ធភាព ទទួលបានការវាយតម្លៃខ្ពស់ពីផ្នែកអប់រំ។ ជាក់ស្តែង៖ “វិធានការមួយចំនួន រួមចំណែកដល់ការអភិវឌ្ឍសមត្ថភាព និងគុណសម្បត្តិល្អសម្រាប់វិញ្ញាសាសីលធម៌ថ្នាក់ទី ៥ នៅសាលាបឋមសិក្សាឡាក់ហ្វា១”, “វិធានការមួយចំនួនលើកកម្ពស់គុណភាពនៃការបង្រៀនវិញ្ញាសាប្រវត្តិសាស្ត្រថ្នាក់ទី ៥A៤ នៅសាលាបឋមសិក្សាឡាកហ្វា១”, “វិធានការមួយចំនួនដើម្បីជួយសិស្សថ្នាក់ទី ២ នៅសាលាបឋមសិក្សាឡាកហ្វា១ លើបញ្ហានៃការអានយឺត សរសេរយឺត” ។ល។ ជាមួយនឹងការរួមចំណែកទាំងនេះ ជាច្រើនឆ្នាំបន្តបន្ទាប់ អ្នកគ្រូហោយ សម្រេចបានកិត្តិនាមគ្រូបង្រៀន មានដូច៖ គ្រូបង្រៀនពូកែ ថ្នាក់ទីប្រជុំជន ថ្នាក់ខេត្ត; យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត; ប័ណ្ណសរសើររបស់មជ្ឈិម សម្ព័ន្ធយុវជនបក្សកុម្មុយនិស្តហូជីមិញ សហជីពអប់រំវៀតណាម រង្វាន់ “ដីសមាស”, រង្វាន់ “វ៉ទ្រឿងត្វង”។ ឆ្នាំ ២០១៧ អ្នកគ្រូបានប្រទានកិត្តិនាមគ្រូបង្រៀនឆ្នើម ឆ្នាំ២០១៨ ទទួលបានគ្រឿងឥស្សរិយយសពលកម្មលេខ៣; ឆ្នាំ២០២៤ អ្នកគ្រូបានប្រធានរដ្ឋប្រទានកិត្តិនាម គ្រូបង្រៀនប្រជាជន៕
យ្វីអាញ-មុនី