បងសើុងង៉ុកឌឹក ប្រធានអនុសង្កាត់ទី៤ សង្កាត់ទី៩ ក្រុងត្រាវិញ ជាបក្ខជនវ័យក្មេងចូលរួមបម្រើការងារនៅភូមិភាគអស់រយៈពេលជាង១៥ឆ្នាំ។ បងតែងយកចិត្តទុកដាក់គិតគូរជីវភាពជនរួមជាតិខ្មែរ ម្ល៉ោះហើយ ត្រូវបានមាមីងទំនុកចិត្តគោរពរាប់អាន។

បងសើុងង៉ុកឌឹក។
អនុសង្កាត់ទី៤ មានប្រជាជន ២២៦ គ្រួសារ ដោយមានមនុស្ស៨៣៣ នាក់ ក្នុងនោះជនជាតិខ្មែរមាន ២០៣ គ្រួសារ។ ភាគច្រើន គឺប្រកបរបរកសិកម្ម លក់ដូរជាលក្ខណៈគ្រួសារនិងធ្វើការឈ្នួល។ កើតនិងធំដឹងក្តីនៅអនុសង្កាត់ទី៤ ធ្វើប្រធានអនុសង្កាត់ច្រើនឆ្នាំ ហេតុនោះបងសើុងង៉ុកឌឹក យល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ចគ្រួសារនីមួយៗនៅភូមិស្រុករបស់ខ្លួន។ ជាមួយនឹងភារកិច្ចប្រគល់ជូន បងឌឹករួមជាមួយគណៈប្រតិបត្តិការសាខាបក្សអនុសង្កាត់ម្ចាស់ការរៀបចំផ្សព្វផ្សាយចលនាកម្មាភិបាលបក្ខជន ប្រជាជនអនុវត្តល្អគោលម៌ាគា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ យកចិត្តទុកដាក់កសាង ពង្រីកសកម្មភាពរបស់គណៈកម្មការប្រជាជនអនុសង្កាត់និងគណៈកម្មការកិច្ចការរណសិរ្សមាតុភូមិ អនុសង្កាត់។ គាត់ជានិច្ចកាលជួបសំណេះសំណាលប្រជាជនក្នុងអនុសង្កាត់សំដៅស្វែងយល់ពីជីវភាព ស្តាប់មតិយោបល់ គោលបំណងរបស់ប្រជាជន ដើម្បីឆ្លុះបញ្ចាំងទាន់ពេលជូនថ្នាក់លើអនុវត្តល្អការងារកសាងបក្ស កសាងនយោបាយនៅភូមិភាគ។ ក្រៅពីនេះ បងសើុងង៉ុកឌឹកថែមទាំងបរិច្ចាគដីជាង ៥០០ ម៉ែត្រធ្វើផ្លូវកៅស៊ូដើម្បីមាមីងធ្វើដំណើរងាយស្រួលទៀតផង។

ដងផ្លូវកៅស៊ូដែលគ្រួសារបងសើុងង៉ុកឌឹក ចូលរួមបរិច្ចាគដី។
បងសើុងង៉ុកឌឹក ឱ្យដឹង៖ “ភាគច្រើនមាមីងខ្មែរ ខ្វះដីផលិតកម្ម ខ្វះទុន មិនសូវយល់អំពីវិទ្យាសាស្រ្តបច្ចេកទេសដើម្បីអនុវត្តក្នុងការបង្កបង្កើនផលឱ្យមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ យើងត្រូវជួយមាមីងមានទុនបង្កបង្កើនផល ចិញ្ចឹមសត្វ មានការងារធ្វើដើម្បីមាមីងរកបានប្រាក់ចំណូលនោះទើបសង្ឃឹមនឹងចាកភាពក្រីក្រដោយចីរភាព”។ គិតដូច្នោះ ខណៈពេលមាមីងមានទំនុកចិត្តបោះឆ្នោតធ្វើប្រធានអនុសង្កាត់ បងដំណើរការពិនិត្យស្ថានភាពគ្រួសារក្រីក្រនីមួយៗ ស្វែងយល់ពីគោលបំណងរបស់ប្រជាជនក្នុងអនុសង្កាត់។ បន្ទាប់មកបងបានឡើងបញ្ជីឈ្មោះគ្រួសារក្រីក្រ ស្នើទៅគណៈកម្មាធិការប្រជាជនសង្កាត់ដើម្បីឧបត្ថម្ភគ្រួសារក្រីក្របានបុលទុន បើកវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ល។ ដល់ប្រជាជន។ល។ បងថាច់ថៀងថាញ់ នៅអនុសង្កាត់ទី៤ ឱ្យដឹង៖ “គ្រួសារខ្ញុំមានដីចម្ការដាំដូង ៣ កុង ពេលដូងមានជំងឺគ្មានផ្លែ គ្រួសារខ្ញុំទៅធ្វើការឈ្នួលចិញ្ចឹមជីវិត។ ចាប់ពីបងឌឹក បានឧទ្ទេសនាម ខ្ញុំបុលបាន ២៥ លានដុងទិញគោ១ក្បាលនិងកែប្រែដីចម្ការឡើងវិញដើម្បីដាំដំណាំរួមផ្សំដូច៖ ម្រះ ត្រសក់ ត្របវែង ។ល។ ម្ល៉ោះហើយ ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹងនិងជីវភាពធូរធារជាងមុន”។
លោក ហ្វិញវ៉ាន់ហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី៩ ឱ្យដឹង៖ “សមមិត្តសើុងង៉ុកឌឹក ជាប្រធានអនុសង្កាត់ទី៤ តែងខ្នះខ្នែងក្នុងកិច្ចការ ជាគំរូក្នុងចលនាអ្នកមានប្រជាប្រិយដែលបំពេញការងារល្អជាច្រើន។ ដោយសារបងឌឹក ផ្សព្វផ្សាយល្អ បានជាតាមដងផ្លូវក្នុងអនុសង្កាត់ ត្រូវបានរាបស្មើតាមប្រឡាយត្រូវបានជីកស្តារធ្វើថ្មី រួមចំណែកសម្រេចរួចរាល់លក្ខឋានគមនាគមន៍ក្នុងការកសាងសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។ បងសើុងង៉ុកឌឹក មានប្រជាប្រិយណាស់ គ្រួសារគាត់ជាគ្រួសារគំរូ ម្ល៉ោះហើយ ជនរួមជាតិខ្មែររាប់អានជានិច្ច”៕
សើុងម៉ាល័យ- លីសៀ