មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/02/2025 - 15:38

គិត​គូរ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក 

ដើម្បី​ឧបត្ថម្ភ លើក​ទឹក​ចិត្ត​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​គ្រប់​គណៈ ផ្នែក អង្គ​ការ​មហា​ជន​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់ និង​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ទាំង​សម្ភារៈ​និង​ស្មារតី។

តំ​ណាង​ថ្នាក់​ដឹក​នាំ​ស្រុក​ថើយ​ឡាយ​ និង​តំ​ណាង​កា​សែត​កឹង​ធើ​ជូន​អំ​ណោយ។

តួ​យ៉ាង​ដូច​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម កន្លង​ហើយ សា​ខា​បក្ស ៥ ចំ​ណុះ​បក្ខ​ភាគ​កា​សែត​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ រៀប​ចំ​កម្ម​វិធី “និទា​ឃ​រដូវ​នៃ​ក្តី​ស្រ​ឡាញ់” ជូន​អំ​ណោយ​ដល់​នារី​ដែល​មាន​ស្ថាន​ភាព​លំ​បាក នារី​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ដើម្បី​អំ​ណរ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី ២០២៥ ។ មាន​បង​ប្អូន​នារី ៤៥ នាក់​ដែល​មាន​ស្ថាន​ភាព​លំ​បាក នៅ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​និង​ឃុំ​ទ្រឿង​ថាំង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​ទទួល​អំ​ណោយ។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​គិត​ជា​ទឹក​ប្រាក់ ៥០០. ០០០ ដុង អា​ស្រ័យ​សា​ខា​បក្ស ៥ ចលនា​ក្រុម​ហ៊ុន ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​សេវា​កម្ម អនា​ម័យ​ជំ​នាញ​បាវ​ក្វាង​កឹង​ធើ; ធនា​គារ ​Agribank សា​ខា​ថើយ​ឡាយ - កឹង​ធើ II និង​លោក ហ្វិញ​មិញ​ទូ អា​ណិក​ជន​អា​មេ​រិក​ធ្វើ​ហិ​រញ្ញប្ប​ទាន។ សកម្ម​ភាព​ខាង​លើ សំ​ដៅ​អនុវត្ត​ទម្រង់​ឧបត្ថម្ភ​ចំ​ពោះ​ស្ថាន​ភាព​គួរ​ឱ្យ​អា​ណិត​ក្នុង​ទម្រង់ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់” អំ​ពី​ការ​ងារ​សប្បុ​រស​ធម៌​សង្គម អា​ស្រ័យ បក្ខ​ភាគ​កា​សែត​កឹង​ធើ​បង្កើត​និង​បំ​ផុស។ ឆ្នាំ ២០២៤ ការ​ងារ​នេះ បាន​ទាក់​ទាញ​ការ​ចូល​រួម​ពី​អង្គ​ភាព​និង​សប្បុ​រស​ជន​ជា​ច្រើន តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ក្នុង​ការ​អប់រំ​មនុស្ស​ធម៌​ស្មារតី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​កម្មា​ភិបាល អ្នក​សារ​ព័ត៌​មាន សមា​ជិក​សហ​ជីព​ស្ថា​ប័ន។ សរុប​ទឹក​ប្រាក់​ចលនា​ក្នុង​ឆ្នាំ ២០២៤ បាន​ជាង ១ ពាន់​លាន​ដុង។

តំ​ណាង​សប្បុ​រស​ជន​ និង​តំ​ណាង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់
ជូន​អំ​ណោយ​ដល់​មា​មីង។

តាម​ប្រ​សាសន៍​លោក សើុង​រឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ទី​រួម​ខេត្ត​ប៊ិញ​មិញ ខេត្ត​វិញ​ឡុង ដើម្បី​ជួយ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ អំ​ណរ​ចូល​ឆ្នាំ​ថ្មី​អឹក​ទី គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ បាន​ចលនា​អង្គ​ការ​និង​សប្បុ​រស​ជន​ឧបត្ថម្ភ​ជា​អំ​ណោយ​បាន​ជិត ៤០០ ចំ​ណែក ដើម្បី​មា​មីង​ស្ងប់​អា​រម្មណ៍​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។ មក​ទទួល​អំ​ណោយ​នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ អ្នក​មីង​សើុង​ធី​ហាញ់ នៅ​ភូមិ​ហ្វា​ថាញ់ ២ ឃុំ​ដុង​ថាញ់ ឱ្យ​ដឹង៖ “ឆ្នាំ​ណា ខ្ញុំ​ក៏​បាន​មក​ទទួល​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដែរ។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​មិន​បាន​ទៅ​ដោយ​ផ្ទាល់​ឃុំ​យក​អំ​ណោយ​មក​ជូន​ដល់​ផ្ទះ។ ឥ​ឡូវ កូន​ស្រី​ខ្ញុំ​ទិញ​បាន​ម៉ូតូ ដូច្នេះ អាច​ឌុប​ខ្ញុំ​ទៅ​ទទួល​អំ​ណោយ​បាន។ គ្រួ​សារ​ខ្ញុំ​ក៏​ស៊ី​ចូល​ឆ្នាំ​វៀត​ណាម​ដូច​គ្រួ​សារ​ផ្សេងៗ ក្នុង​ភូមិ​ដែរ លុះ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ ខ្ញុំ​អញ្ជើញ​អ្នក​ជិត​ខាង​មក​ផ្ទះ​វិញ”។ នៅ​ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង ក្រុម​ប្រតិ​ភូ​ឧបត្ថម្ភ​សប្បុ​រស​ជន​ក៏​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ទាន់​ពេល ដើម្បី​មា​មីង​ប្រើ​ប្រាស់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។ តាម​ប្រ​សាសន៍​អ្នក​ស្រី ​ឡេ​ធី​ហ៊ុង​ហាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ គិត​ត្រឹម​តែ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ មាន​អង្គ​ភាព​និង​បុគ្គល​ជា​ច្រើន បាន​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ដើម្បី​មា​មីង​បាន​ប្រើ​ប្រាស់។ ឃុំ​តែង​អនុវត្ត​សម្រេច​ភារ​កិច្ច គឺ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំបាក មាន​លក្ខណៈ​សម្បត្តិ​ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី៕ 

  ហា​ថាញ-មុនី

ចែករំលែកអត្ថបទ