ពង្រីកតួនាទីជាអ្នកមានប្រជាប្រិយ បងថាច់ថាញ នៅឃុំទ្រុងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង បានសកម្មឃោសនា ចលនាជនរួមជាតិខ្មែរអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។

បងថាច់ថាញ។
បងថាច់ថាញ ជាអ្នកធ្លាប់បានបួសរៀន និងធ្វើជាព្រះចៅអធិការវត្តសិរីមុនីសង្កែ។ ក្រោយពីចាកសិក្ខាបទ បងថាច់ថាញ បានរៀបការនិងខិតខំពលកម្មផលិតដើម្បីគ្រួសារមានជីវភាពធូរធារ។ ក្នុងដំណើរការកសាងសេដ្ឋកិច្ចគ្រួសារ គាត់តែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់វត្ត។ ដោយឃើញថា គាត់ខ្នះខ្នែងអស់ពីចិត្ត យល់ដឹងពីទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងមានសីលធម៌ល្អ ទើបពុទ្ធបរិស័ទនិងព្រះចៅអធិការវត្ត ជ្រើសរើសធ្វើជាប្រធានគណៈកម្មការវត្ត និងអ្នកមានប្រជាប្រិយ។ បងថាញ ឱ្យដឹង៖ “អាស្រ័យបានបួសរៀនជាច្រើនឆ្នាំ ទើបមានការយល់ដឹងពីទំនៀមទម្លាប់ប្រពៃណី និងត្រូវបានរដ្ឋអំណាចអញ្ជើញឱ្យចូលរួមវគ្គហ្វឹកហ្វឺន ដូច្នេះ ខ្ញុំយល់កាន់តែច្បាស់អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងគោលនយោបាយជនជាតិ ។ល។ ផ្ដើមពីនោះ ក្នុងថ្ងៃបុណ្យទាន ឬថ្ងៃសីលម្ដងៗដែលមាមីងខ្មែរអញ្ជើញមកវត្ត ខ្ញុំតែងផ្សព្វផ្សាយនិងចលនាមាមីងខ្មែរ អនុវត្តល្អតាមច្បាប់ គិតគូរការរៀនសូត្ររបស់កូនចៅ ខិតខំអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល និងសកម្មចូលរួមក្នុងសកម្មភាពចលនានៅភូមិភាគ”។

ដោយមានការរៀបចំរបស់បងថាច់ថាញ សកម្មភាពពិធីបុណ្យក្នុងវត្តតែង
មានរបៀបរៀបរយល្អ ធានាសុវត្ថិភាព។
បើតាមបងថាច់ថាញ ដោយសារមានការយល់ដឹង ធ្វើសេដ្ឋកិច្ចពូកែ និងឈានមុខក្នុងការចូលរួមសកម្មភាពចលនារបស់វត្ត និងភូមិភាគ ទើបមាមីងខ្មែរជឿទុកចិត្ត។ តាំងពីនោះ បងថាញ ងាយស្រួលក្នុងការឃោសនា និងចលនាមាមីងខ្មែរព្រួតដៃជាមួយរដ្ឋអំណាច កសាងភូមិស្រុកល្អស្អាត ដូច៖ បរិច្ចាគដីកសាងផ្លូវជនបទ ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ដាំផ្កា ថែរក្សាអនាម័យបរិស្ថាន។ល។ ពិសេស បងក៏បានចលនាមាមីងខ្មែរ ចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិ ម្ចាស់ការទប់ស្កាត់ និងបរិហារឧក្រិដ្ឋកម្មគ្រប់បែបយ៉ាង និងមិនស្តាប់ការញុះញង់របស់អានុភាពពីខាងក្រៅ សំដៅបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ទន្ទឹមនឹងនោះ បងថាញ នៅទាំងសហការជាមួយរដ្ឋអំណាចភូមិភាគចូលរួមអប់រំ បញ្ចុះបញ្ចូល សម្រុះសម្រួលដោយជោគជ័យជម្លោះជាច្រើនក្នុងប្រជាជន រួមចំណែកកសាងភូមិផងរបងជាមួយ និងភូមិស្រុកសុខសាន្ត។
លោកថាច់ហ្វាងថា ប្រធានគណៈជនជាតិស្រុកឡុងភូ មានប្រសាសន៍៖ “លោកថាច់ថាញ ជាបុគ្គលមានប្រជាប្រិយគំរូ ធ្វើល្អតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជន។ ក្នុងវត្តលោកថាច់ថាញ បានរៀបចំសកម្មភាពមានរបៀបរៀបរយ បានចាត់ឱ្យសមាជិកគណៈកម្មការវត្ត សហការជាមួយរដ្ឋអំណាច ធានាការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនមាមីងខ្មែរដែលមកវត្តបានសប្បាយរីករាយក្នុងឱកាសបុណ្យទាន និងបុណ្យប្រពៃណីរបស់ជនជាតិ។ ការងាររបស់លោកថាច់ថាញ គឺជានិច្ចកាលដើម្បីអភិវឌ្ឍន៍ភូមិស្រុក ជីវភាពសុខសាន្ត និងអភិវឌ្ឍសេដ្ឋកិច្ចរបស់មាមីងខ្មែរ”៕
យ្វីអាញ-មេងលី