13/01/2025 - 16:02

គិត​គូរ​បាន​ល្អ​នូវ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច 

រយៈ​ពេល​កន្លង ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​អនុវត្ត​គ្រប់​សព្វ​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ក្រុង។

សម​មិត្ត ង្វៀង​វ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង និង​សមមិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ប្រ​គល់​ផ្លាក​និមិត្ត​រូប​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក (ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ) ក្នុង​កម្ម​វិធី “ថ្មើរ​ជើង​រួម​ដំ​ណើរ​ដើម្បី​អ្នក​ក្រ” អា​ស្រ័យ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នានា​រៀប​ចំ​ឡើង។

ឆ្នាំ​២០២៤ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​ជន​ជាតិ​របស់​មជ្ឈិម របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ដល់​មូល​ដ្ឋាន។ លេច​ធ្លោ​ដូច​ជា៖ រៀប​ចំ​នូវ​កម្ម​វិធី​សិល្បៈ​ដោះ​ដូរ​វប្ប​ធម៌​-សិល្បៈ សកម្ម​ភាព​កី​ឡា​អប់រំ​កាយ ថែ​ទាំ​សុខ​ភាព; ពិធី​ជួប​ជុំ​សួរ​សុខ​ទុក្ខ អប​អរ​សា​ទរ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា ព្រះ​សង្ឃ​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០២៤។ ក្រុង​បាន​ជូន​អំ​ណោយ ២.៣៣៧ ចំ​ណែក គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១,២៤ ពាន់​លាន​ដុង និង​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ១២ ខ្នង ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។

លោក​ហូ​វ៉ាន់​ភឿង អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ឆ្នាំ​២០២៤ គណៈ​ជន​ជាតិ​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ដើម្បី​ប្រ​កាស​ឱ្យ​ប្រើ​និង​លើក​ជូន​ថ្នាក់​លើ​ដែល​មាន​សិទ្ធិ​សម្រេច​ប្រ​កាស​ឱ្យ​ប្រើ​នូវ​ឯក​សារ ចង្អុល​ការ ដឹក​នាំ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ជន​ជាតិ។ គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់ ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ គ្រប់​សព្វ​និង​មាន​ប្រ​សិទ្ធ​ភាព។ លេច​ធ្លោ គឺ​ជន​រួម​ជាតិ​ភាគ​តិច​មាន​អគ្គិសនី​ប្រើ​ប្រាស់ ១០០%; អត្រា​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​សម្រេច ១០០%; អត្រា​ភូមិ (មណ្ឌល) មាន​ផ្លូវ​អាច​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ទាំង​ពីរ​រដូវ​សម្រេច ១០០%។ ទន្ទឹម​នឹង​នោះ បន្ត​យក​ចិត្ត​ទុក​ដាក់​វិនិយោគ បង្ក​លក្ខណៈ​ឧបត្ថម្ភ​ក្នុង​ការ​ស្តារ​និង​ថែ​រក្សា​នូវ​ទម្រង់​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច។ ក្រុង​អនុ​វត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល កុមារ​ជន​ជាតិ​ភាគ​តិច ១០០% មាន​អា​យុ​ក្រោម ១ ឆ្នាំ បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ប្រ​ភេទ ឧបត្ថម្ភ​វិធាន​ការ​ប្រ​ឆាំង​នឹង​កង្វះ​អា​ហា​រូប​ត្ថម្ភ និង​កុមារ​អា​យុ​ក្រោម ៦ ឆ្នាំ បាន​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល។ អត្រា​ចលនា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ (ឆ្នាំសិក្សា ២០២៣​-២០២៤) បឋម​សិក្សា​សម្រេច ១០០% អនុ​វិទ្យា​ល័យ​សម្រេច ៩៧.៩៤% និង​វិទ្យា​ល័យ​សម្រេច ៧៥.៧%។ គណៈ​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ក៏​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​បាន ៣៦ ខ្នង និង​ជួស​ជុល​ផ្ទះ​បាន ១ ខ្នង​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ មាន​ស្ថាន​ភាព​លំ​បាក។ ធនា​គារ​គោល​នយោ​បាយ​សង្គម​ក្រុង បាន​រំ​សាយ​ថវិកា​តាម​កម្ម​វិធី​ឥណ​ទាន​ឱ្យ ៦០៤ លើក​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​បុល​ទុន គិត​ជា​ទឹក​ប្រាក់​សរុប​ជិត​២០​ពាន់​លាន​ដុង (ក្នុង​នោះ ជន​ជាតិ​ខ្មែរ ៥៥៧ គ្រួ​សារ ជន​ជាតិ​ចិន ៤២ គ្រួ​សារ និង​ជន​ជាតិ​ភាគ​តិច​ផ្សេង​ទៀត​ចំ​នួន ៥ គ្រួ​សារ)។ ដល់​ចុង​ឆ្នាំ ២០២៤ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​តែ ២៩ គ្រួ​សារ ស្រូប​អត្រា​០,២៩% គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​តែ ៣៤៦ គ្រួ​សារ ស្រូប​អត្រា ៣,៤៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​រួម។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ជន​ជាតិ ឆ្នាំ ២០២៤ ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ ២០២៥ អា​ស្រ័យ​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រៀប​ចំ​ឡើង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ ២០២៤ សម​មិត្ត ត្រឹង​វៀត​ទ្រឿង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ក្រុង​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចង្អុល​ការ​គណៈ ផ្នែក​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​នយោ​បាយ ច្បាប់​របស់​បក្ស និង​រដ្ឋ​លើ​វិស័យ​ជន​ជាតិ ជា​សំ​ខាន់​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ; យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ ឱ្យ​បុល​ទុន​អភិវឌ្ឍ​ផលិត​កម្ម និង​ដោះ​ស្រាយ​បាន​ល្អ​នូវ​បញ្ហា​សុខុ​មាល​ភាព​សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច៕

                     អត្ថ​បទ​និង​រូប៖ ក្វឹក​ថាយ-វិ​មាន

ចែករំលែកអត្ថបទ