ឆ្នាំ ២០២៤ កីឡាវាយសីពិភពលោកមានការប្រែប្រួលយ៉ាងប្រាកដ។ លេចធ្លោនោះគឺការវិលមកកាន់លំដាប់ថ្នាក់លេខ ១ ពិភពលោករបស់កីឡាករ Shi Yuqi និងការផ្ទុះឡើងតាមន័យត្រង់ និងន័យប្រយោលរបស់កីឡាការិនីលេខ ១ ពិភពលោក កូរ៉េខាងត្បូង An Se Young។
កីឡាការិនី Aya Ohori លាលះពីអាជីពពីកីឡាវាយសី។
ឆ្នាំ២០២៤ ជាឆ្នាំរបស់កីឡាការិនី An Se Young ព្រោះនាងឈានឡើងលំដាប់ថ្នាក់លេខ១ ពិភពលោក និងទទួលបានពានសំខាន់ៗជាច្រើនទៀត។ កីឡាការិនីកូរ៉េខាងត្បូងរូបនេះ លេងដោយការប្រយ័ត្នប្រយែងនិងមានប្រសិទ្ធភាពណាស់។ មិនត្រឹមតែល្បីឈ្មោះជាកីឡាការិនីលេខ ១ ពិភពលោកប៉ុណ្ណោះទេ បន្ទាប់ពីឈ្នះមេដាយមាសអូឡាំពិក ឆ្នាំ ២០២៤ នាងបាន “ ចាប់កំហុស” សហព័ន្ធកីឡាវាយសីកូកូរ៉េខាងត្បូង។ ចាប់ពីការចង់រក្សាបានស្នាដៃ បានបង្ខំឱ្យអត្តពលិកប្រកួតជាបន្តបន្ទាប់ របបអនុគ្រោះនិងការរៀបគូ ក៏មិនសមស្រប។ល។ រហូតដល់ទង្វើអត្តពលិករៀមច្បង បង្ខំអត្តពលិកថ្មីត្បាញរ៉ាកែតនិងបោកគក់សម្លៀកបំពាក់ជាដើម។ បន្ទាប់ពីការ “ថ្កោលទោស” របស់នាង An កូរ៉េខាងត្បូងបានកែទម្រង់ធំមួយ ប៉ុន្តែមានប្រសិទ្ធភាពឬអត់នោះត្រូវតែរង់ចាំមើល។
កីឡាការិនី Miyazaki នឹងតំណាងឱ្យខ្លឹមសារទោលនារីរបស់កីឡាវាយ
សីជប៉ុនក្នុងពេលអនាគត។
ក្រៅពីការចែកដៃគួរឱ្យសោកស្តាយ ពេលកីឡាករជើងចាស់ចូលនិវត្តន៍។ អ្នកគាំទ្រនៅតែមានការ “ភ្ញាក់ផ្អើល” ពីព្រោះគូរវាយសីបុរស នារីលំដាប់ថ្នាក់លេខ ១ ពិភពលោក ជនជាតិចិន Zheng Siwei បានប្រកាសលាលះអាជីព ខណៈពេលកំពុងតែស្ថិតនៅកម្រិតកំពូល លេងបានល្អ។ កីឡាករ Zheng Siwei ចង់ចំណាយពេលថែទាំគ្រួសារ ខណៈពេលគាត់មានកូនស្រីម្នាក់ថែមទៀត។ កីឡាករ Zheng Siwei ក៏ចង់អនុវត្តគម្រោងការផ្សេងទៀតសម្រាប់ជីវិតរបស់គាត់ដែរ។ មិនត្រឹមតែកីឡាករ Zheng Siwei លាលះអាជីពនៅអាយុ២៧ឆ្នាំនោះទេ រីឯកីឡាការិនីជនជាតិជប៉ុនដ៏ស្រស់ស្អាត Aya Ohori ក៏បានប្រកាសលាលះអាជីពកីឡាវាយសីផងដែរ។ល។ អ្នកគាំទ្រសែនសោកស្តាយ ពីព្រោះមិនបានឃើញការវាយសីដ៏ខ្លាំងដូចរន្ទះរបស់ Siwei ទៀត ប៉ុន្តែក៏យល់ថា គាត់បានសម្រេចនូវកម្រងសមុច្ច័យដ៏ល្បីបំផុតរបស់កីឡាវាយសីពិភពលោក ព្រោះហេតុនោះ គាត់សក្តិសមចាប់ផ្តើមគម្រោងផ្សេងទៀតទៅអនាគត។
ទំពាំងស្នងឫស្សី គឺជាច្បាប់នៃកីឡាផងដែរ។ ក្នុងឆ្នាំ ២០២៤ អ្នកគាំទ្រមានក្តីរំភើបចំពោះការវិវឌ្ឍរបស់ Miyazaki ដែលជាកីឡាការិនីវាយសីជនជាតិជប៉ុន អាយុ ១៨ ឆ្នាំ និងកីឡាករ Alex Lanier ពេលគាត់ក្លាយជាកីឡាកររបស់បារាំងដំបូងបង្អស់ ទទួលបានជើងឯកSuper៧៥០។ ដំណើរឆ្ពោះទៅកាន់ជើងឯករបស់កីឡាករវ័យ ១៩ ឆ្នាំ រូបនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ពីព្រោះដៃគូដែលគាត់យកឈ្នះ សុទ្ធសឹងតែជាគ្រាប់ពូជ ក្នុងនោះមានកីឡាករលេខ ១ ពិភពលោក Shi Yuqi។ គាត់ក៏ធ្លាប់ផ្តួល “ជើងខ្លាំង” Axlsen យ៉ាងឆាប់រហ័សក្នុងព្រឹត្តិការណ៍ Denmark Open ផងដែរ។
អ្នកគាំទ្រទន្ទឹងរង់ចាំការប្រកួតដ៏លេចធ្លោរបស់កីឡាករវ័យក្មេងនៅឆ្នាំ២០២៥នេះ៕
ហាថាញ-វិមាន