មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/01/2025 - 16:04

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សា​វឿន អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម 

ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន ព្រះ​ចៅ​អធិ​ការ​វត្ត​ស្លែង​ចាស់ អនុ​ប្រ​ធាន​ការិ​យា​ល័យ​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​ចលនា​ពុទ្ធ​បរិស័ទ​គិត​គូរ​ការ​ងារ​កសាង​វត្ត​អា​រាម និង​សកម្ម​ចូល​រួម​ចលនា​កសាង​ជន​បទ​ថ្មី។

 ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន កំ​ពុង​អាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។

ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន មាន​ថេរ​ដី​កា៖ “បើ​តាម​អា​ត្មា​ភាព ការ​ប្តេជ្ញា​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ ការ​សាមគ្គី​រវាង​ជន​ជាតិ​នីមួយៗ​និង​សាសនា ព្រម​ទាំង​ការ​ស្រប​ចិត្ត​គំនិត​របស់​ប្រ​ជា​ជន គឺ​ជា​លក្ខណៈ​យ៉ាង​សំ​ខាន់​ដើម្បី​សម្រេច​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី។ អា​ត្មា​ភាព​តែង​ឆ្លៀត​ពេល​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ពុទ្ធ​បរិ​ស័ទ​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច- សង្គម និង​លទ្ធ​ផល​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​និង​ស្រុក។ រាល់​ដំ​ណោះ​ស្រាយ ផែន​ការ​កំ​ណត់​ទិស​ដៅ​អនុវត្ត​ក្នុង​រយៈ​ពេល​ខាង​មុខ ដើម្បី​មា​មីង​ពុទ្ធ​បរិស័ទ​ក្តាប់​ច្បាស់​និង​អនុវត្ត​នូវ​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​ដល់​គ្រួ​សារ”។

ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន ក្បែរ​សំ​ណង់​ព្រះ​វិហារ​ដែល​ព្រះ​អង្គ​និង​
គណៈ​កម្ម​ការ​វត្ត​ចលនា​មា​មីង​ពុទ្ធបរិស័ទកសាងជិតសម្រេចជាស្ថាពរ។

លោក ង្វៀង​វ៉ាន់​យ៉ ប្រ​ធាន​គណៈ​កម្ម​ការ​រណ​សិរ្ស​ភូមិ​ស្លែង​ចាស់ ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន មិន​ត្រឹម​តែ​អនុវត្ត​ល្អ​តួនាទី​ជា​ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បព្វ​ជិត​មួយ​អង្គ​ដែល​ប្រ​កប​ដោយ “មេត្តា” អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម​ទៀត​ផង។ ពិ​សេស ព្រះ​អង្គ​ចលនា​ពុទ្ធ​បរិ​ស័ទ​មក​វត្ត​រៀន​ធម៌​អាថ៌ ចលនា​ប្អូនៗ​កុមារ​ឱ្យ​មក​វត្ត​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​៣​ខែ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អប់​នៅ​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ចាប់​ពី​បាន​តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ ព្រះ​អង្គ​បាន​កសាង​ឧបដ្ឋាន​សា​លា ក្លោង​ទ្វារ​វត្ត កសាង​ឈា​បន​ដ្ឋាន របង​វត្ត​និង​ព្រះ​វិហារ៘ ក្រៅ​ពី​នេះ ព្រះ​អង្គ​ថែម​ទាំង​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត ក្នុង​មួយ​ឆ្នាំ​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ជាង ៣០០ ចំ​ណែក”។

លោក លីវ៉ាន់​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ភឿក​ហ៊ឹង ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​ព្រះ​សង្ឃ​ដែល​មាន​ប្រ​ជា​ប្រិយ អនុ​ប្រ​ធាន​កា​រិយា​ល័យ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក​ថ្កូវ សមា​ជិក​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ភឿក​ហ៊ឹង ព្រះ​តេជ​ព្រះ​គុណ ថាច់​សា​វឿន តែង​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​ល្អ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់របស់​រដ្ឋ។ ព្រះ​អង្គ​រួម​ជា​មួយ​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត ខ្នះ​ខ្នែង​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ ហើយ​ជា​និច្ច​កាល​តែង​ចូល​រួម​រាល់​សកម្ម​ភាព​សង្គម ឬ​សប្បុ​រស​ធម៌ ដើម្បី​ជួយ​ឱ្យ​ជីវ​ភាព​ជនរួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រ​សើរ​ឡើង”៕

   សើុង​ម៉ា​ល័យ- លី​សៀ

ចែករំលែកអត្ថបទ