មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/12/2024 - 12:07

មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុខ​ភាព​ល្អ​ពេល​បាន​ចូល​រួម​ប្រ​ណាំង​ទូក​-​ង 

នោះ​គឺ​ជា​ការ​សំ​ណេះ​សំ​ណាល​របស់​បងស្រី​ធី​មី កីឡា​ការិនី​ទូក-ង វត្ត​មុនី​រង្សី​សិរី​សំពៅ​មាស​សំ​រោង ឃុំ​បាង​ថាច់ ស្រុក​យ៉ុង​រៀង ខេត្ត​គៀង​យ៉ាង។ សមា​ជិក​ក្នុង​ក្រុម​ខ្លះ​ហៅ​គាត់ ថា​មីង ​ខ្លះ​ហៅ​ថា​អ៊ំ។ ចំ​ណែក​នៅ​ផ្ទះ​គាត់​ជា​ជី​ដូន​របស់​ចៅ ១០ នាក់។

បង​ស្រី​មី ចូល​រួម​ពិធី​បើក​មហោ​ស្រព​ទិវា​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ជន​រួម​
ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​២០២៤​។

បង​ស្រី​មី មាន​អា​យុ ៦១ ឆ្នាំ ចូល​ប្រ​ឡូក​ក្នុង​កី​ឡា​ទូក-ង​ជាង​៤០​ឆ្នាំ ។ បង​ស្រី​មី រៀប​រាប់​ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​រួម​លេង​កី​ឡា​ទូក-ង តាំង​ពី​ក្រ​មុំ​ម៉្លេះ ខណៈ​ពេល​មាន​ប្ដី មាន​កូន​ខ្ញុំ​ក៏​ឈប់​មួយ​រយៈ ដើម្បី​គិត​គូរ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ពេល​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​លំ​នឹង​ហើយ​ពេល​ទំ​នេរ​ខ្ញុំ​ក៏​សូម​ចូល​រួម​ក្នុង​ក្រុម​កី​ឡា​ទូក-ង។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ជីវ​ភាព​បាន​លំ​នឹង ហេតុ​នោះ ខ្ញុំ​ទៅ​តាម​ទូក-ង​ប្រ​ណាំង​រហូត។ និ​យាយ​ពិត​ទៅ ឱ្យ​តែ​ខ្ញុំ​បាន​ចុះ​ទូក​កាន់​ច្រ​វា​អុំ​ប្រ​ណាំង គឺ​ក្នុង​ខ្លួន​ហាក់​ដូច​ជា​មាន​សុខ​ភាព​ល្អ អា​រម្មណ៍​ដូច​ជា​គ្មាន​ជំងឺ​ក្នុង​រាង​កាយ”។

បង​ស្រី​មី មាន​បទ​ពិ​សោធន៍ ហេតុ​នោះ​គាត់​តែង​បង្ហាញ​ពី​របៀប​អុំ​ដល់​កីឡា​ករ​វ័យ​ក្មេង ធ្វើ​យ៉ាង​ណា​ដើម្បី​មិន​ឱ្យ​បាត់​ចង្វាក់​អុំ​ជា​មួយ​មិត្ត​រួម​ក្រុម។ បង​ស្រី​មី អួត៖ “ក្រុម​ខ្ញុំ​ឆ្នាំ​នេះ​មាន​ទូក​ថ្មី ហេតុ​នោះ ប្តេជ្ញា​ចិត្ត​នឹង​យក​រង្វាន់​លេខ ១ ជូន​វត្ត ជូន​ភូមិ​ស្រុក និង​ជូន​ឃុំ”។ ឮ​បង​ស្រី​មី និយាយ អំ​ពី​ទូក​ថ្មី បង​ស្រី​ធី​អុក​យ៉ាវ មិត្ត​រួម​ក្រុម​របស់​បងស្រី​មី ឱ្យ​ដឹង​បន្ថែម៖ “ថ្ងៃ​ធ្វើ​ពិ​ធី​ដាក់​ទូក​សប្បាយ​ណាស់ ពី​ព្រោះ​មាន​មនុស្ស​ចូល​រួម​ច្រើន​កុះ​ករ។ ថ្ងៃ​នោះ ហាក់​ដូច​ជា​កី​ឡា​ករ​ទូក-ង​ទាំង​បុរស​និង​នារី​សុទ្ធ​សឹង​មាន​វត្ត​មាន​ទាំង​អស់។ ទូក-ង​វែង ដូច្នោះ តែ​ស្រុះ​ចិត្ត​គំ​និត​គ្នា គឺ​លើក​ចុះ​ងាយ​ស្រួល​ណាស់”។

ឆ្លៀត​ឱកាស​ប្រ​ណាំង​ទូក-ង​បុរស-​នារី ចាត់​តាំង​ឡើង​នៅ​ពេល​រសៀល ហេតុ​នោះ​បង​ស្រី​យ៉ាវ និង​បង​ស្រី​មី ព្រម​ជា​មួយ​នឹង​បង​ប្អូន​នា​រី​ផ្សេង​ទៀត​បាន​ចូល​រួម​បើក​ពិ​ធី និង​លើក​ទឹក​ចិត្ត​ដល់​កីឡា​ករ​ទូក-ង​បុរសៗ។ បង​ស្រី​មី ឱ្យ​ដឹង៖ “ដោយ​បាន​ចូល​រួម​ប្រ​ណាំង ទើប​ខ្ញុំ​មាន​កាត​កីឡា​ករ​ពាក់​បាន​ចូល​ជិត​ឆាក មើល​សម្ដែង​សិល្បៈ​ខ្ញុំ​ចូល​ចិត្ត​ណាស់”។ ពេល​ទូក-ង​បង្កើន​ល្បឿន បង​ស្រី​មី និង​បង​ស្រី​យ៉ាវ ស្រែក​ហ៊ោ លើក​ទឹក​ចិត្ត។ បង​ស្រី​មី ឱ្យ​ដឹង៖ “ខ្ញុំ​គ្រាន់​តែ​ស្រែក​លើក​ទឹក​ចិត្ត ហេតុ​នោះ​វា​មិន​ប៉ះ​ពាល់​ដល់​ការ​ប្រ​ណាំង​នៅ​ពេល​រសៀល​នោះ​ទេ”។

និយាយ​អំ​ពី​លក្ខណៈ​ដើម្បី​ហាត់​សម និង​ប្រ​ណាំង​ទូក-ង បង​ស្រីមី បង្ហើម​ឱ្យ​ដឹង៖ “រដ្ឋ​បាន​ឧបត្ថម្ភ​ច្រើន​ណាស់ តាំង​ពី​សង់​ផ្ទះ​រហូត​ដល់​ឱ្យ​បុល​ទុន​រក​ស៊ី និង​កែ​ប្រែ​ចម្ការ ហេតុ​នោះ​ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង កូនៗ​មាន​ការ​ងារ​ធ្វើ និង​ចេញ​នៅ​ដោយ​ឡែក​អស់។ ខ្ញុំ​ក៏​ចង់​ឱ្យ​កូនៗ និង​ចៅៗ​របស់​ខ្ញុំ​នឹង​ចំ​ណាយ​ពេល​ដើម្បី​ហាត់​សម​និង​អុំ​ប្រ​ណាំង​ដូច​ខ្ញុំ​ដែរ”។

តាម​ប្រ​សាសន៍​លោក ហ្វិញ​ខាយ​ស៊ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាង​ថាច់ ទូក-ង​វត្ត​មុនី​រង្សី​សិរី​សំ​ពៅ​មាស​សំ​រោង មាន​កីឡា​ការិនី​វ័យ​ចំ​ណាស់​ច្រើន ស្រ​ឡាញ់​ពេញ​ចិត្ត​កី​ឡា​ទូក-ង។ ពួក​គាត់​នៅ​មាន​សុខ​ភាព​ល្អ និង​មាន​បទ​ពិសោធន៍​ច្រើន ហេតុ​នោះ​បាន​ជ្រើស​រើស​ចូល​ក្រុម​ដើម្បី​អុំ​ប្រ​ណាំង​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តងៗ៕

                                   ហា​ថាញ់-វិមាន

ចែករំលែកអត្ថបទ