តាមប្រសាសន៍លោក ថាច់យ៉ឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិចនៅលើភូមិសាស្រ្តមានការផ្លាស់ប្តូរដោយឥតឈប់ឈរ អាស្រ័យកម្មវិធី គម្រោងផ្សេងៗបានពង្រីកប្រសិទ្ធភាព។
ដោយសារមានផ្លូវគមនាគមន៍ងាយស្រួល អាណាព្យាបាលសិស្សមកទទួលកូននៅសាលាបឋមសិក្សាលីធឿងកៀក ឃុំដុងថាញ់ ទីរួមស្រុកប៊ិញមិញ អាចមកសម្រាកញុាំអាហារថ្ងៃត្រង់ទើបនាំកូនទៅរៀនពេលរសៀល។
លោកសើុងសយ លេខាសាខាបក្សនិងជាប្រធានភូមិស្វឹងមិញ ២ ឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ខេត្តវិញឡុង ឱ្យដឹង៖ “អាស្រ័យមានគម្រោងពិសេសដោយឡែក ទើបជីវភាពជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកខ្លះបុលទុនដើម្បីលក់ដូរជាលក្ខណៈគ្រួសារ ខ្លះទៀតកែប្រែដីចម្ការចាស់...។ ពិសេសគឺគម្រោងនានាប្រមូលផ្តុំលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជួយឱ្យតំបន់ជនបទរីកចម្រើនផ្លូវគមនាគមន៍ ត្រូវបានចាក់បេតុង ក្រាលកៅស៊ូ និងបំពាក់អំពូលភ្លើងបំភ្លឺនៅពេលយប់”។ លោកឡេវ៉ាន់យ៉ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង តំបន់ជនរួមជាតិខ្មែរនៅលើភូមិសាស្រ្ត មានភាពរីកចម្រើនស្របពេលជាមួយនឹងដំណើរការកសាងជនបទថ្មីរបស់ឃុំ។ រាល់កម្មវិធី គម្រោងពិសេសដោយឡែករបស់រដ្ឋស្របតាមតម្រូវការរបស់ប្រជាជន។
នៅស្រុកត្រាអូង ផ្លូវគមនាគមន៍ជនបទបានជួយជនជាតិភាគតិចនៅលើភូមិសាស្រ្តងាយ ស្រួលក្នុងការលក់ដូរធ្វើការរកស៊ី និងសិស្សសាលាទៅរៀនក៏មានភាពងាយស្រួល។ លោកគ្រូ ង្វៀងង៉ុកញ៉ឹក នាយកសាលាអនុវិទ្យាល័យតឹងម៉ី ស្រុកត្រាអូង ឱ្យដឹង៖ “កាលពីមុន មានសិស្សជនជាតិភាគតិចបោះបង់ការសិក្សាច្រើន ប៉ុន្តែឥឡូវនេះស្ទើរតែគ្មានទៀតទេ ដោយសារមានផ្លូវគមនាគមន៍ងាយស្រួល និងសាលារៀនធំទូលាយ។ សាលានៅទាំងរៀបចំបង្រៀនភាសាខ្មែរកម្រិតមធ្យមសិក្សាសម្រាប់សិស្សានុសិស្ស ដើម្បីជួយឱ្យប្អូនៗមានចំណេះដឹងមូលដ្ឋាន ជឿជាក់ពេលសិក្សានៅកម្រិតខ្ពស់ជាង”។ ប្រព័ន្ធសាលារៀននៅតឹងម៉ី កាន់តែមានភាពល្អប្រសើរឡើង ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍ការអប់រំនៅភូមិភាគ។
លោក ង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងម៉ី ឱ្យដឹង៖ “អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ឃុំផ្តោតសំខាន់ទៅលើការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ ធានាឱ្យប្រជាជនមានលក្ខណៈជីវភាពរស់នៅកាន់តែល្អប្រសើរ។ នៅតំបន់ជនបទជ្រៅដែលមិនអាចតភ្ជាប់ទុយោទឹកចូលទៅដល់ឃុំរួមជាមួយអង្គភាពបានផ្តល់បាសាំងចំណុះទឹកខ្នាតធំ ដើម្បីប្រជាជនមានទឹកស្របអនាម័យសម្រាប់ប្រើប្រាស់។ ឃុំទើបតែរួមជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកផ្ដល់ជូនបាសាំងទឹកចំណុះ ១.០០០ លីត្រ ចំនួន ១៧៥ គ្រឿងដល់ប្រជាជននៅតាមបណ្តោយផ្លូវសាខាដែលឆ្ងាយពីផ្លូវធំនៅភូមិនានា។ ក្រៅពីបង្កលក្ខណៈសម្រាប់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច ឃុំនៅទាំងផ្សព្វផ្សាយអនុវត្តល្អនូវកម្មវិធីជំនួយលំនៅឋានដល់ជនជាតិភាគតិចនៅជួបលំបាកទៀតផង”៕
ហាថាញ់-ប្រែសម្រួល៖ ទីទុយ