សិប្បករឆ្នើមសើុងសុខ នៅទីរួមស្រុកចូវថាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ មានចំណូលចិត្តខាងសិល្បៈសូនរូប។ ដោយមានទឹកដៃប៉ិនប្រសប់ បងមិនត្រឹមតែរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងបង្កើតការងារធ្វើដល់ពលករជនបទជាច្រើនទៀតផង។
សិល្បករឆ្នើមសើុងសុខ នឹងវណ្ណកម្មជិតសម្រេច។
បងសើុងសុខ កើតនៅឆ្នាំ ១៩៧៥ ដូចជាកូនខ្មែរដទៃទៀតដែរ សើុងសុខ បានម្តាយឪពុកម្តាយនាំទៅវត្តកំពង់និគ្រោធកំពង់ជ្រៃ ស្ថិតនៅភូមិពង់ជ្រៃ ទីរួមស្រុកចូវថាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ ដើម្បីបួសរៀនទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ បងសើុងសុខ ឱ្យដឹង៖ “ដោយសារខ្ញុំមានចំណូលចិត្តខាងសិល្បៈសូនរូប ម៉្លោះហើយ ក្នុងដំណាក់កាលបួសរៀន ក្រៅពីសិក្សាធម៌វិន័យ អក្សរសាស្រ្ត ខ្ញុំនៅទាំងរៀនគូរគំនូរដោយខ្លួនឯង។ ខណៈពេលដែលព្រះឧបជ្ឈាយ៍ ថាច់សួង ព្រះចៅអធិការវត្តកំពង់ជ្រៃ អញ្ជើញសិប្បករថាច់ប៊ូន នៅឃុំដុងថាញ់ ស្រុកប៊ិញមិញ ខេត្តវិញឡុង មកដើម្បីឆ្លាក់គល់គគីរ ឈើទាលដែលមានស្រាប់ក្នុងវត្តទៅជារូបសត្វផ្សេងៗ ដូចជា៖ សត្វតំណាងឆ្នាំ ទាំង ១២ សត្វឥន្ទ្រី ដំរី និងរូបសំណាកផ្សេងៗ... ខ្ញុំក៏ចូលចិត្ត ហើយប្ដេជ្ញាចិត្តរៀនជាមួយគ្រូប៊ូន”។
សិល្បករឆ្នើម សើុងសុខ កំពុងណែនាំព្រះសង្ឃឆ្លាក់រូបឥន្ទ្រីពីគល់អម្ពិលបារាំង។
ឆ្នាំ២០០២ បងសើុងសុខ លាចាកសិក្ខាបទ និងផ្តើមរកស៊ីជាមួយរបរដែលគាត់ស្រឡាញ់ចូលចិត្ត។ បងសើុងសុខ ឱ្យដឹង៖ “តាំងពីមុនរហូតដល់ បច្ចុប្បន្ន ខ្ញុំឆ្លាក់វណ្ណកម្មជាច្រើនប្រភេទ ពិសេស វណ្ណកម្មខ្នាតតូចនិងមធ្យមធ្វើអំពីគល់ឈើតាមការបញ្ជាទិញរបស់អតិថិជន ដូចជា៖ សត្វតំណាងឆ្នាំ ទាំង ១២ សត្វឥន្រ្ទី ដំរី និងរូបសំណាកឯទៀតជាច្រើន... កន្លងហើយ ខ្ញុំរីករាយដែលឆ្លាក់សម្រេចរួចរាល់នូវវណ្ណកម្ម “ញ៉ឹកឡុងយ៉ាង” ពីគល់ឈើ ទាលយក្សដែលមានអាយុកាលជាង ៣០០ ឆ្នាំ ទំហំ ៦x៤ ម៉ែត្រ មានទម្ងន់ ៨,៧ តោនបានបង្កើត ឯតទគ្គកម្មអាស៊ី។ នេះជាវណ្ណកម្មមួយដ៏ពិបាកដែលខ្ញុំឆ្លាក់ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ទើបសម្រេចរួចរាល់ តាមគំនិតរបស់លោកសើុងកេវផុង ដែលជាម្ចាស់កម្មសិទ្ធិ”។
សមណសិក្ខាកាមថាច់ចិន គង់វត្តភាវ ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ មានថេរដីកា៖ “អាត្មា កំពុងរៀនឆ្លាក់នៅវត្តកំពង់ជ្រៃ អាស្រ័យលោកគ្រូសើុងសុខ ជាអ្នកបង្រៀនរយៈពេលរៀនមិនបង់ថ្លៃសិក្សា ថែមទាំងទទួលបានប្រាក់កម្រៃទៀត”។ “ការឆ្លាក់ឈើគឺជាអាជីពដែលមានលក្ខណសិល្បៈ ទាមទារត្រូវមានគំនិតច្នៃប្រតិដ្ឋរួមជាមួយនឹងការប៉ិនប្រសប់ហ្មត់ចត់។ រយៈពេលរៀនយូរឬឆាប់អាស្រ័យលើទេពកោសល្យរបស់បុគ្គលម្នាក់ៗ ហើយរយៈពេលរៀនឆ្លាក់ គឺមានការពិបាក ត្រូវមានភាពអត់ធ្មត់និងព្យាយាមខ្ពស់ អ្នកខ្លះរៀនត្រឹមតែ ១-២ ឆ្នាំ អ្នកខ្លះរៀន ៣-៤ ឆ្នាំទើបចេះរបរ” - សិប្បករ ឆ្នើមសើុងសុខ បានឱ្យដឹងដូច្នេះ។
ព្រះឧបជ្ឈាយ៍ ថាច់សួង ព្រះចៅអធិការវត្តកំពង់ជ្រៃ មានថេរដីកា៖ “លោកសើុងសុខ ជាសិល្បករឆ្នើមគំរូ តែងជួយមនុស្សទាំងឡាយ។ ក្រោយពីរៀនមុខរបរចប់ ហើយលាចាកសិក្ខាបទ គាត់ផ្សារភ្ជាប់នឹងវត្តអារាម និងក្លាយជាគ្រូបង្រៀនរបរដល់កូនចៅនិងព្រះសង្ឃខ្មែរគ្រប់ទិសទីដែលមានតម្រូវការរៀនរបរដោយឥតគិតថ្លៃ។ លោកសើុងសុខ មិនត្រឹមតែរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើដល់យុវជនជាច្រើននៅភូមិភាគទៀតផង៕
រូបនិងអត្ថបទ៖ ទីទុយ