21/10/2024 - 15:50

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ 

តាម​ប្រសាសន៍​លោក យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង ខេត្ត​បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​លើ​ភូមិ​សាស្ត្រ​ខេត្ត ២៨៥ ​អង្គ/​នាក់។ យោង​តាម​ស្ថិតិ​ដំ​បូង ចាប់​ តាំង​ពី​ដើម​ឆ្នាំ​មក ថវិកា​អនុវត្ត​របប​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ទូទាំង​ខេត្ត គឺ​ជាង ១ ពាន់​លាន​ដុង។

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង រៀប​ចំពិ​ធី​ជួប​ជុំ​អ្នក​មុខ​អ្នក​ការ​សាសនា
 អ្នកមានប្រជាប្រិយលើភូមិសាស្ត្រខេត្ត។

គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង បាន​សហ​ការ​ជា​មួយ​មន្ទីរ គណៈ​ ផ្នែក គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​គ្រប់​ស្រុក ក្រុង​ទាំង​អស់ ដើម្បី​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​បាន​៤​លើក​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​២៨៥​អង្គ/​នាក់ សម្រេច​១០០%។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង នៅ​ទាំង​ផ្សព្វ​ផ្សាយ​តាម​មធ្យោ​បាយ​ព័ត៌​មាន​ ជួយ​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​បង្កើន​ចំ​ណេះ​ដឹង​ធ្វើ​បច្ចុប្បន្ន​ភាពព័ត៌​មាន​បាន​ទាន់​ពេល។ ទូទាំង​ខេត្ត​បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ ​៥២៣​ លើក​នាក់​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេងៗ​របស់​ជន​រួម​ជាតិ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៤ ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​១០០​ចំ​ណែក ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ លើ​ភូមិ​សាស្ត្រ​ខេត្ត គិត​ជា​ទឹក​ប្រាក់​ចំ​នួន​៥០ លាន​ដុង។ល។ ក្នុង​ឱកាល​បុណ្យ​សែន​ដូន​តា កន្លង​ហើយ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ក៏​បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ឆ្នើមនៅ​ភូមិ​ភាគ​នានា​ផង​ដែរ។

លោក យ័ញ​ភុក បញ្ជាក់៖ “រយៈ​ពេល​កន្លង ការ​ងារ​គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ត្រូវ​បាន​គណៈ​ជន​ជាតិ​សហ​ការ​អនុវត្ត​ល្អ​តាម​កិច្ច​ចង្អុលការ​របស់​ថ្នាក់​លើ។ ផ្តើម​ពី​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត បាន​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុវត្ត​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ និង​សេចក្តី​កំ​ណត់​របស់​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ទាំង​ចលនាជន​រួម​ជាតិ​ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង ធ្វើ​មាន​ស្រប​ច្បាប់ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជឿន​លឿន​ក្នុង​ការ​បង្កប​ង្កើន​ផល។ល។ លោក យ័ញ​ត្វឹង នៅ​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង៖ “នៅ​ពេល​ទៅ​វត្ត ខ្ញុំ​តែង​បាន​ព្រះ​តេជ​ព្រះ​គុណ យ័ញ​មិញ​ត្វឹង ដែល​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ណែ​នាំ​ឱ្យ​យល់​ដឹង​អំពី​សាសនា​និង​សង្គម។ ព្រះ​តេជ​ព្រះ​គុណ​មិន​ត្រឹម​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​មា​មីង​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គំរូ​សង្វាត​រៀន​សូត្រ ដើម្បី​យើង​ខ្ញុំ​យក​តម្រាប់​តាម​ក្នុង​ការ​អប់រំ​កូន​ចៅ”។

តាម​ផែន​ការ ខេត្ត​គៀង​យ៉ាង​នឹង​អនុវត្ត​របប​គោល​នយោ​បាយ​សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​សម្រេច​១០០% នៅ​ចុង​ឆ្នាំ​២០២៤។ ក្នុង​នោះ ក៏​បាន​បង្ក​លក្ខណៈ​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ជំ​នាញ​វិជ្ជា​ជីវៈ​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​មាន​គ្រប់​លក្ខណៈ ចូល​រួម​សម្រុះ​សម្រួល​ករណី​ប្តឹង​តវ៉ា​នៅ​មូល​ដ្ឋាន។ ព្រម​ទាំង​រៀប​ចំវគ្គ​ហ្វឹក​ហ្វឺន​នៅ​មូល​ដ្ឋាន ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​យក​ទៅផ្សព្វ​ផ្សាយ ចលនា​ជន​រួម​ជាតិ​ភាគ​តិច គោ​រព​តាម​គោល​ការណ៍​របស់​បក្ស គោល​យោ​បាយ ច្បាប់​របស់​រដ្ឋ បាន​ពេញ​លេញ​និង​មា​ន​ប្រ​សិទ្ធ​ភាព៕   

    ហា​ថាញ-មុនី

ចែករំលែកអត្ថបទ