រយៈពេលជាង ១៣ ឆ្នាំកន្លង លោកយ័ញឡឹប - អ្នកមានប្រជាប្រិយនៅភូមិវិញឡុក ឃុំវិញភូដុង ស្រុកភឿកឡុង ខេត្តបាកលីវ តែងខ្នះខ្នែងចលនាជនរួមជាតិខ្មែរចូលរួមទម្រង់ “ក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់។ ទម្រង់នេះ បានរួមចំណែករក្សាភាពសុខសាន្តភូមិស្រុកនិងរក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌។
លោកយ័ញឡឹប ( ខាងឆ្វេង) រួមជាមួយព្រះសង្ឃ គណៈកម្មការវត្តនិងកងកម្លាំង
នគរបាលដោះដូរការងារក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
ឆ្នាំ ២០១១ លោកយ័ញឡឹប រួមជាមួយព្រះឧបជ្ឈាយ៍ លីសាមុត ព្រះចៅអធិការវត្តខ្វែងដង្ហិត បង្កើតទម្រង់ “វង្សត្រកូលស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់” និងចលនាមាមីងពុទ្ធបរិស័ទខ្មែរចូលរួមផងដែរ។ ឆ្លងតាមរយៈនោះ លោកយ័ញឡឹប រួមជាមួយកងកម្លាំងនគរបាលសហការនឹងព្រះចៅអធិការវត្ត ចលនាមាមីងខ្មែរចូលរួមថ្នាក់ផ្សព្វផ្សាយច្បាប់ ដើម្បីមាមីងយល់ច្បាស់ពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋដល់ជនរួមជាតិភាគតិច។ លោកយ័ញឡឹប ឱ្យដឹង៖ “បង្កើត “ក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់” ខ្ញុំសង្ឃឹមថានឹងផ្សព្វផ្សាយដល់មាមីងខ្មែរអនុវត្តល្អច្បាប់របស់រដ្ឋ ដើម្បីរួមគ្នាព្រួតដៃរក្សាភាពសុខសាន្តភូមិស្រុក។ ឆ្លងតាមរយៈទម្រង់នេះ យើងខ្ញុំចលនាមាមីងខ្មែររួមគ្នាធ្វើអំពើល្អ មានប្រយោជន៍ដល់សង្គម។ គ្រួសារដែលមានទំនាស់វិវាទ គឺខ្ញុំចុះទៅសម្របសម្រួល។ គ្រួសារដែលជួបការលំបាក យើងខ្ញុំជួយជាកម្លាំងកាយជួយជាសម្ភារៈដើម្បីឧបត្ថម្ភរួមគ្នាឈានឡើង”។ ប៉ុន្មានឆ្នាំមកនេះ ដើម្បីពង្រីកតួនាទីអ្នកមានប្រជាប្រិយលោក យ័ញឡឹប ថែមទាំងសម្របសម្រួលជោគជ័យជាច្រើនករណីទំនាស់ក្នុងជនរួមជាតិខ្មែរទៀតផង។ ឆ្លងតាមរយៈនោះ រួមចំណែកក្នុងការរក្សាមនោសញ្ចេតនាភូមិផងរបងជាមួយនៅតំបន់ជនបទផងដែរ។ ជាមួយការរួមចំណែកយ៉ាងសកម្មរបស់លោក យ័ញឡឹប មកទល់ពេលនេះភូមិវិញឡុក រក្សាបានកិត្តិនាមភូមិវប្បធម៌ជិត ២០ ឆ្នាំ។
លោកយ័ញឡឹប ( ឈរទី៣ពីខាងស្ដាំ) ទទួលលិខិតសរសើររបស់នគរបាល
ខេត្តបាកលីវ អំពីការខ្នះខ្នែងក្នុងការកសាងនិងពង្រីក “ក្រុមវង្សត្រកូលស្វ័យ
គ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់”។
ផ្តើមពី “ក្រុមវង្សត្រកូលស្វ័យគ្រប់គ្រងអំពីសន្តិសុខសណ្តាប់ធ្នាប់” ដំបូងមកទល់ពេលនេះ ភូមិវិញឡុកមាន ៧ ក្រុម ដោយមានសមាជិក ៧៤៦ នាក់ ទម្រង់កំពុងត្រូវបានពង្រីកបើកទូលាយនៅតាមភូមិស្រុកជាច្រើនលើភូមិសាស្ត្រខេត្ត ហើយត្រូវបានក្រសួងនគរបាលទទួលស្គាល់ បើកពង្រីកទូទាំងប្រទេស។ វរសេនីយ៍ឯក ឡេថាញហ៊ុង នាយករងនគរបាលខេត្តបាកលីវ ឱ្យដឹង៖ “ជាមួយការរួមចំណែកយ៉ាងសកម្មរបស់លោកយ័ញឡឹប ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតាមភូមិ ស្រុកវិញឡុក មានការវិវឌ្ឍន៍ជាប្រត្យក្ស មាមីងខ្មែរស្ងប់អារម្មណ៍អភិវឌ្ឍផលិកម្ម ម្ល៉ោះហើយជីវភាពឈានឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត លោកយ័ញឡឹប ថែមទាំងរួមជាមួយគណៈកម្មការវត្តខ្វែងដង្ហិត តែងសហការនឹងកងកម្លាំងនគរបាលអនុវត្តមានប្រសិទ្ធភាពការងារផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនិងសេចក្ដីកំណត់របស់ភូមិភាគ”៕
យ្វីអាញ- លីសៀ