មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2024 - 14:37

បាន​ជួយ​ដល់​មនុស្ស​ច្រើន​គ្នា​គឺ​ជា​ក្តី​សុខ​បំ​ផុត!

ទោះ​បី​អា​យុ ៧៤ ឆ្នាំ​ក៏​ពិត​មែន ប៉ុន្តែ​អ៊ំ​ស្រី​ឡឹម​អាញ់​ង្វៀក នៅ​ឃុំ​ឡាក​គ្វើយ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង នៅ​តែ​ចូល​ចិត្ត​ធ្វើ​សកម្ម​ភាព​សប្បុ​រស​ធម៌​សង្គម​នៅ​ឡើយ។ ដូច​ដែល​អ៊ំ​ស្រី ឱ្យ​ដឹង៖“ បាន​ជួយ​ដល់​មនុស្ស​ច្រើន​គ្នា​គឺ​ជា​ក្តី​សុខ​បំ​ផុត ! ” ។

 អ៊ំ​ស្រី​ឡឹម​អាញ់​ង្វៀក។

អ៊ំ​ស្រី​ឡឹម​អាញ់​ង្វៀក រៀប​រាប់៖ ខណៈ​ពេល​ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង កូន​ទាំង ៤ នាក់​ក៏​មាន​វ័យ​វឌ្ឍ​នា​ការ និង​មាន​មូល​ដ្ឋាន អា​ជីវ​កម្ម គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​សប្បុ​រស​ធម៌ នៅ​កន្លែង​គ្រឹះ​ស្ថាន​សម្ភារៈ​កសិ​កម្ម​អាញ់​ង្វៀក នៅ​ឃុំ​ឡាក​គ្វើយ។ ដំ​បូង អ៊ំ​ស្រី​ធ្វើ​ការ​ងារ​សប្បុ​រស​ធម៌​តែ​ថ្ងៃ​ពេញ​បូណ៌​មី និង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីវៀត​ណាម។ កាល​នោះ គាត់​ប្រើ​ឱ្យ​កូន​ចៅ​ជ្រើស​រើស​និង​ដើរ​ចែក​ចាយ​លិខិត​ណាត់​ដល់​គ្រួ​សារ​ក្រី​ក្រ អ្នក​ដែល​មាន​ជីវ​ភាព​ខ្វះខាត ឬ​ឈឺ​ថ្កាត់​លើ​ភូមិ​សាស្ត្រ​ឃុំ ដែល​គ្រួ​សារ​គាត់​ធ្លាប់​ស្គាល់។ លុះ​ដល់​ថ្ងៃ​សន្យា អ៊ំ​ស្រី​ទិញ​អង្ករ​ជូន​មា​មីង​ក្នុង​ម្នាក់​ចាប់​ពី ៥-១០ គ.ក ដើម្បី​ចែក​រំលែក​ដល់​មា​មីង​ក្នុង​ពេល​លំ​បាក មាន​អា​សន្ន។ រួច​ហើយ អ៊ំ​ស្រី​ប្រ​គេន​វត្ថុ​ធាតុ​ដើម (ប្រេង​ឥន្ធនៈ) នៅ​តាម​វត្ត​លើភូមិ​សាស្ត្រ​ស្រុក; ឧបត្ថម្ភ​អង្ករ ១ តោន ក្នុង​ថ្ងៃ​ពេញ​បូណ៌​ខែ​៧ (ចន្ទ​គតិ​វៀត​ណាម) មី​កញ្ចប់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ជីវ​ភាព​ខ្វះ​ខាត; គួប​ផ្សំ​នឹង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Newtech Crop Science ជូន​អា​ហា​រូប​ករណ៍ ១៥ ចំ​ណែក​ដល់​សិស្ស​វិទ្យា​ល័យ​បា​ជុក ក្នុង​មួយ​ចំ​ណែក ១,៥ លាន​ដុង រួម​មាន៖ កា​បូប​សិស្ស សៀវ​ភៅ​សរ​សេរ និង​ទឹក​ប្រាក់ ៥០០​.០០០ ដុង។ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ពិធី​បុណ្យ​ត្រុង​ធូ គ្រួ​សារ​អ៊ំ​ស្រី​តែង​ជូន​នំ​រាប់​សិប​ចំណែក​ដល់​សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត និង​អា​ទិភាព​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ៘

អ៊ំ​ស្រី​ឡឹម​អាញ់​ង្វៀក ក្នុង​ឱកាស​ជូន​អំ​ណោយ​ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា
នៅឃុំឡាកគ្វើយ ស្រុកទ្រីតូង ខេត្តអាងយ៉ាង។

ក្នុង​រយៈ​ពេល​ដែល​ផ្ទុះ​ជំងឺ COVID-១៩ ទន្ទឹម​នឹង​ការ​ផ្តល់​ជូន​មីកញ្ចប់ អង្ករ និង​ទឹក​សុទ្ធ​ដល់​មា​មីង​ក្នុង​ភូមិ គ្រួ​សារ​អ៊ំ​ស្រី​ង្វៀក ថែម​ទាំង​ឱ្យ​ភូមិ​ភាគ​ខ្ចី​យាន​យន្ត​ធ្វើ​ជា​មធ្យោ​បាយ​ទៅ​មក ជំ​នួយ​ស្បៀង​អា​ហារ​តាម​ទី​តាំង​ផ្សេងៗ​ដែល​ធ្វើ​ចត្តា​ឡី​សក័​ទៀត​ផង។ ថ្មីៗ​នេះ គ្រួ​សារ​អ៊ំ​ស្រី​បាន​ទិញ​រថ​យន្ត​សង្គ្រោះ​ជា​បន្ទាន់​មួយ​គ្រឿង​ សម្រាប់​ការ​ដឹក​អ្នក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មា​មីង​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ភូមិ​ភាគ​ផង​ដែរ។ ព្រម​ជា​មួយ​នោះ សហ​ការ​ជា​មួយ​កា​សែត​កឹង​ធើ​និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាក​គ្វើយ រៀប​ចំ​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” - ជូន​កង់ ៣០ គ្រឿង ទឹក​ប្រាក់ ៣០០​.០០០ ដុង​ដល់​សិស្ស​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ​និង​ឧបត្ថម្ភ​ទឹក​ប្រាក់​ទិញ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​សិស្សា​នុសិស្ស​ដែល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាក​គ្វើយ​ទទួល​គាំ​ពារ។

អ៊ំ​ស្រី ឡឹម​អាញ់​ង្វៀក ចែក​រំ​លែក៖ កាល​ពី​កុមារ​ភាព​អ៊ំ​ស្រី​ក្រ​លំ​បាក​ណាស់ គ្រួ​សារ​មាន​បង​ប្អូន​ច្រើន រៀន​សូត្រ​មិន​បាន​ជ្រៅ​ជ្រះ​នឹង​គេ (រៀន​បាន​តែ​ថ្នាក់​ទី ៤ សា​លា​នៅ​ភូមិ)។ អា​យុ ១៩ ឆ្នាំ មាន​ប្តី រួច​ហើយ​មាន​កូន​ជា​បន្ត​បន្ទាប់ លុះ​ដល់​ឆ្នាំ ១៩៧៨ ប្តី​ស្លាប់​ត្រូវ​ពួក​ប៉ុល​ពត​សម្លាប់ បន្សល់​ទុក​កូន ៣ នាក់​ដែល​មិន​ទាន់​ដឹង​ក្តី ហើយ​អ៊ំ​ស្រី កំ​ពុង​មាន​ផ្ទៃ​ពោះ​កូន​ពៅ ៣ ខែ​កន្លះ​ទៀត​ផង។ កាល​នោះ អ៊ំ​ស្រី​ង្វៀក​ទើប​តែ​អា​យុ​បាន ២៩ ឆ្នាំ​ប៉ុណ្ណោះ។ ទោះ​បីរៀន​សូត្រ​បាន​តិច​តួច​ក៏​ពិត​មែន ប៉ុន្តែ​ជីវ​ភាព​បាន​ជំ​រុញ​ឱ្យ​អ៊ំ​ស្រី​រៀន​សូត្រ​បាន​ឆាប់​រហ័ស​អំ​ពី​ដំ​ណើរ​ជី​វិត ម្ល៉ោះ​ហើយ​កសាង​បាន​មូល​ដ្ឋាន​រក​ស៊ី​ដូច​សព្វ​ថ្ងៃ​នេះ។ ដំ​ណើរ​ជីវិត​បាន​ឆ្លង​កាត់​នូវ​ដំ​ណាក់​កាល​ក្រ​លំ​បាក​ផ្ទួនៗ ប៉ុន្តែ អា​ស្រ័យ​ដោយ​មោះ​មុត​ដូច​អ៊ំ​ស្រី​បាន​ពោល​ថា “បុណ្យ​ចាស់​ជួយ​ទំ​នុក​បម្រុង” ទើប​អ៊ំ​ស្រី​មាន​សុខ​ភាព​ដើម្បី​គិត​គូរ​ពល​កម្ម​រក​ប្រាក់​កាស​ផង និង​ចិញ្ចឹម​កូន​ៗ​បាន​ធំ​ដឹង​ក្តី​ផង។ អា​ស្រ័យ​ហេតុ​នោះ សព្វ​ថ្ងៃ​ជីវ​ភាព​បាន​លំ​នឹង អ៊ំ​ស្រី​ង្វៀក មាន​បំ​ណង​ចូល​រួម​សកម្ម​ភាព​មនុស្ស​ធម៌ ជួយ​មា​មីង​ក្រ​លំ​បាក និង​អ្នក​មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​ដើម។ ដ្បិត​អី “ក្នុង​ពេល​បាន​ជួយ​ដល់​មនុស្ស​ច្រើន​គ្នា គឺ​ខ្ញុំ​មាន​ក្តី​សុខ​បំ​ផុត” អ៊ំ​ស្រី​ង្វៀក បាន​ឱ្យ​ដឹង​ដូច្នេះ៕ 

                                   គីម​ស្វឹង-លី​សៀ

ចែករំលែកអត្ថបទ