មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/09/2024 - 16:11

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​

រដូវ​ស្រូវ​ដើម​ឆ្នាំ​ ២០២៤ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គំរូ​ទម្រង់​ “ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន”។​ នេះ​ជា​ទម្រង់​គំរូ​របស់​គម្រោង​ “អភិវឌ្ឍន៍​ចីរ​ភាព​លើ​ផ្ទៃ​ដី​មួយ​លាន​ហិក​តា​ ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប​ ផ្សារ​ភ្ជាប់​នឹង​កំ​ណើន​បៃ​តង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​ ២០៣០ (ហៅ​កាត់​ថា​ គម្រោង)។​

ថ្នាក់​ដឹក​នាំខេត្ត​សុក​ត្រាំង​ ទស្សនា​ទម្រង់​ "ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង
កាត់បន្ថយបំភាយឧស្ម័ន" នៅសហករណ៍កសិកម្មហឹងឡើយ។

ទម្រង់​ “ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប” បាន​អនុវត្ត​នៅ​សហ​ករណ៍កសិកម្ម​ហឹង​ឡើយ​ ឃុំ​ឡុង​ឌឹក ស្រុក​ឡុង​ភូ លើ​ផ្ទៃ​ដី​ ៥០ ហិក​តា​របស់​កសិករ​ ៤៦ គ្រួ​សារ​។​ ពូជ​ផលិត​គឺ​ស្រូវ​ ST២៥ បាន​អនុវត្ត​តាម​សង្វាក់​បច្ចេក​ទេស​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ និង​បំ​ភាយ​ឧស្ម័ន​ទាប​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ តាម​ប្រ​សាសន៍​លោក​ ត្រឿង​វ៉ាន់​ហុង​ នា​យក​សហករណ៍​កសិកម្ម​ហឹង​ឡើយ​ សមា​ជិក​ក្នុង​ទម្រង់​ បាន​ហ្វឹក​ហ្វឺន​តាម​សង្វាក់ផលិត​កម្ម​ជឿន​លឿន​ “៣បន្ថយ​ ៣​បង្កើន​” ពង្រោះ​ជួរ​បច្ចេក​ទេស​ផលិត ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​និង​យន្តូប​នីយ​កម្ម​ក្នុង​ការ​ផលិត​ស្រូវ ។ល។​ ម្ល៉ោះ​ហើយ​កាត់​បន្ថយ​បាន​ច្រើន​ថ្លៃ​សម្ភារៈ​កសិកម្ម​ក្នុង​ការ​ផលិត​ស្រូវ។​ បំ​ផុត​គឺ​ការ​ពង្រោះ​ដោយ​ម៉ាស៊ីន​ គួប​ផ្សំ​នឹង​កប់​ជី ជួយ​កាត់​បន្ថយ​ពូជ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ចុះ​នៅ​កម្រិត​តែ​៦០គីឡូ​ក្រាម​/ហិក​តា​ប៉ុណ្ណោះ។​ ស្រូវ​ធានា​សម្រេច​គុណ​ភាព​ខ្ពស់​ ទិន្ន​ផល​សម្រេច​បាន​ប្រ​មាណ​ ៦,៥ តោន​/ហិក​តា​ និង​បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ហ្គាវ​អុង-ថ​ប្រ​មូល​ទិញ។​

  ប្រ​មូល​ផល​ស្រូវ​នៅ​សហ​ករណ៍​កសិកម្ម​ហឹង​ឡើយ។​

លោក​ លី​កុង​ជឹក សមា​ជិក​សហករណ៍​កសិកម្ម​ហឹង​ឡើយ​ ឱ្យ​ដឹង៖ “ដោយ​ក្តាប់​ច្បាស់​លាស់​នូវ​សង្វាក់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ ម្ល៉ោះ​ហើយ​ ពេល​អនុវត្ត​ទម្រង់​គំ​រូ​ គឺ​កាត់​បន្ថយ​បាន​បរិមាណ​ ពូជ​ ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ។ល។​ ប៉ុន្តែ​ទិន្ន​ផល​និង​ប្រាក់​ចំ​ណេញ​នៅ​តែ​ខ្ពស់។​ ប្រាក់​ចំ​ណេញ​មធ្យម​ភាគ​របស់​ទម្រង់​ប្រ​មាណ​ជាង​ ៤៨ លាន​ដុង​/ហិក​តា។​ ពិសេស​ក្រោយ​ពី​ប្រ​មូល​ផល​ចំ​បើង​ទាំង​អស់​ត្រូវ​បាន​យក​ចេញ​ពី​វាល​ស្រែ​ដោយ​ប្រើ​ម៉ា​ស៊ីន​មូរ​ចំ​បើង​ រួច​ប្រើ​ផ្សិត​ជីវ​សាស្ត្រ​ Trichoderma ដើម្បី​ធ្វើ​ឱ្យ​ចំ​បើង​រលួយ”។​

តាម​ប្រ​សាសន៍​លោក​ ហ្វិញ​ង៉ុក​ញ៉ា នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​ ជា​ខេត្ត​កសិកម្ម​មាន​តំ​បន់​អេកូឡូ​ស៊ី​ចំ​នួន​ ៣ គឺ ទឹក​ប្រៃ សាប ​និង​ភ្លាវ ម្ល៉ោះ​ហើយ​សម​ស្រប​សម្រាប់​អភិវឌ្ឍន៍​ពិពិធ​កម្ម​ពូជ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​។​ ក្នុង​នោះ​ ស្រូវ​ជា​ដំ​ណាំ​ចម្បង​មាន​ផ្ទៃ​ដី​ពង្រោះ​ជាង​ ៣២០.០០០ ហិក​តា​/ឆ្នាំ​ បរិមាណ​ផល​ជាង​ ២ លាន​តោន​/ឆ្នាំ​; ក្នុង​នោះ​ បរិមាណ​ផល​ស្រូវ​ក្រអូប​និង​ស្រូវ​ប្រ​ណីត​ស្រូប​អត្រា​ជាង​៥៥,២% នៃ​បរិមាណ​ផល​ពង្រោះ​ស្រូវ។​ ផ្អែក​លើ​មូល​ដ្ឋាន​លទ្ធ​ផល​ទម្រង់​បង្ហាញ​រដូវ​ដើម​ឆ្នាំ​២០២៤ សហ​ករណ៍​កសិកម្ម​ហឹង​ឡើយ​ ខេត្ត​នឹង​គ្រោង​បើក​ទូលាយ​ទម្រង់​បង្ហាញ​ចំ​នួន​ ៨ ទៀត​ នៅ​តាម​ស្រុក​ ទីរួម​ខេត្ត​ នៅ​លើ​ផ្ទៃ​ដី​៣៤០ ហិក​តា​ បាន​អនុវត្ត​ពី​ប្រ​ភព​ថវិកា​ផ្សេង​ៗ​គ្នា​។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​ទាំង​ផ្គួប​បញ្ចូល​សង្វាក់ផលិត​កម្ម​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បំ​ភាយ​ឧស្ម័ន​ទាប​ ចូល​ក្នុង​ទម្រង់​របស់​គម្រោង​អភិវឌ្ឍន៍​ផលិត​ស្រូវ​ប្រ​ណីត​ខេត្ត​សុក​ត្រាំង​ ក៏​ដូច​ជា​កម្ម​វិធី​ផ្សេង​ៗ​ទៀត​ទាក់​ទឹននឹង​ការ​ផលិត​ស្រូវ​ផង​ដែរ៕​

                                     លីធាន​-វិមាន​

ចែករំលែកអត្ថបទ