លោកថាច់ង៉ុកង្វៀង នៅអនុសង្កាត់ទី៦ សង្កាត់ទី៩ ក្រុងត្រាវិញ។ គាត់មិនត្រឹមតែចលនាប្រជាជនអនុវត្តល្អរាល់ចលនាទូទាំងប្រជាជនសាមគ្គីកសាងសង្កាត់ស៊ីវិល័យប៉ុណ្ណោះទេ ថែមទាំងត្រូវបានសហគមន៍លើកតម្កើងពីគំរូឈានមុខក្នុងកិច្ចការសង្គម រួមចំណែកជាមួយបក្ស រដ្ឋអំណាច គិតគូរជីវភាពសម្ភារៈ ស្មារតីដល់ប្រជាជននៅភូមិភាគ។
លោក ថាច់ង៉ុកង្វៀង ក្បែរទីស្នាក់ការគណៈកម្មការអនុសង្កាត់ទី ៦
ដែលគ្រួសារលោកបរិច្ចាគដី។
លោកថាច់ង៉ុកង្វៀង បានមាមីងទំនុកចិត្តនិងជ្រើសរើសជាអ្នកមានប្រជាប្រិយនៅភូមិភាគជាច្រើនឆ្នាំបន្តបន្ទាប់។ ផ្តើមពីការចលនាកសាងស្ពាន ធ្វើផ្លូវរហូតដល់សម្រុះសម្រួលទំនាស់វិវាទ រក្សាមនោសញ្ចេតនាភូមិផងរបងជាមួយ លោកង៉ុកង្វៀង តែងខ្នះខ្នែងចូលរួមជានិច្ច។ ឆ្លងតាមរយៈគំរូឈានមុខរបស់លោកថាច់ង៉ុកង្វៀង បច្ចុប្បន្ននៅអនុសង្កាត់ទី៦ មានគ្រួសារធូរធារជាច្រើនបានខ្នះខ្នែងចូលរួមវិភាគទានជួយការងារសង្គម។ ម្យ៉ាងទៀត លោកង៉ុកង្វៀង មានទំនាក់ទំនងស្អិតល្មួតនិងមានប្រិយភាពចំពោះសហគមន៍ ឧស្សាហ៍មានមាមីងខ្មែរទៅពឹងរក ដើម្បីរៀបរាប់ពីគោលបំណងប្រាថ្នា។ លោកបានចលនាមាមីងបរិច្ចាគដី កម្លាំងពលកម្ម កសាងផ្លូវបេតុង នៅអនុសង្កាត់ទី៦ សង្កាត់ទី៩ រួមចំណែកកសាងភូមិស្រុកសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ថាច់ង៉ុកង្វៀង (ខាងឆ្វេង) កំពុងដោះដូរយោបល់ជាមួយថ្នាក់ដឹកនាំសង្កាត់ទី៩ ក្បែរដងផ្លូវបេតុង ដែលគ្រួសារលោកបរិច្ចាគដី។
លោក ថាច់ង៉ុកង្វៀង ឱ្យដឹង៖ “បានមាមីងទំនុកចិត្ត ខ្ញុំយល់ឃើញថា យើងត្រូវតែខំប្រឹងធ្វើការឱ្យបានល្អដើម្បីកុំឱ្យមាមីងខកបំណង។ ទោះបីកិច្ចការអ្វីក៏ដោយ ឱ្យតែមានប្រយោជន៍ដល់ភូមិស្រុក ជួយប្រជាជនចាកផុតពីភាពក្រីក្រ ឈានឡើងមានបានគឺខ្ញុំធ្វើ ខ្ញុំរស់នៅតែងមានការទទួលខុសត្រូវចំពោះគ្រួសារនិងភូមិស្រុកជានិច្ច។ ខណៈពេលចូលរួមសម្រុះសម្រួល ផ្សះផ្សាពីទំនាស់ដីធ្លី ឬអាពាហ៍ពិពាហ៍គ្រួសារ ខ្ញុំចូលរួមសម្រុះសម្រួលជោគជ័យជាច្រើនករណី។ ខ្ញុំតែងពន្យល់ឱ្យមាមីងយល់ពីមនោសញ្ចេតនាភូមិផងរបងជាមួយ”។
លោកហ្វិញវ៉ាន់ហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទី៩ ឱ្យដឹង៖ “មិនត្រឹមតែធ្វើសេដ្ឋកិច្ចគ្រួសារពូកែប៉ុណ្ណោះទេ ពូថាច់ង៉ុកង្វៀង ថែមទាំងសកម្មចូលរួមរាល់សកម្មភាពសង្គម អង្គការមហាជន គំរូក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់គោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទៀងផង។ ពិសេស ពូតែងឈានមុខក្នុងការចលនាប្រជាជនចូលរួមកសាងសង្កាត់ គ្រួសារពូក៏បានបរិច្ចាគដី ៤៥០ ម៉ែត្រការ៉េផងដែរ; ក្នុងនោះ ១៥០ ម៉ែត្រការ៉េធ្វើទីស្នាក់ការគណៈកម្មការអនុសង្កាត់ទី៦ និង៣០០ ម៉ែត្រការ៉េធ្វើផ្លូវបេតុង រួមចំណែកជាមួយភូមិភាគអនុវត្តសម្រេចបទដ្ឋានបរិស្ថានក្នុងការកសាងសង្កាត់ស៊ីវិល័យ”៕
សើុងម៉ាល័យ-លីសៀ