មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/08/2024 - 08:51

គៀង​យ៉ាង​ អភិវឌ្ឍ​ព្រម​ៗ​គ្នា​តំ​បន់​ជន​ជាតិ​

ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​អស់​នៅ​ខេត្ត​គៀង​យ៉ាង​  មាន៖ សា​លា​រៀន​ចាប់​ពី​មត្តេយ្យ​ដល់​អនុវិទ្យា​ល័យ​ ដំ​ណាក់​សុខា​ភិបាល​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​និង​មាន​ផ្លូវ​កៅ​ស៊ូ​ បេ​តុង​ចាប់​ពី​ភូមិ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ ស្រុក​។ល។​ ទទួល​បាន​លទ្ធ​ផល​ទាំង​នេះ​ គឺ​ដោយ​សារ​ការ​វិនិ​យោគ​របស់​រដ្ឋ​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​តំ​បន់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​- សង្គម។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​បាន​សុក្រឹត​ជា​បណ្តើរ​ៗ​ជាមូល​ដ្ឋាន​គ្រឹះ​ដើម្បី​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​គៀង​យ៉ាង​អភិវឌ្ឍន៍។​

តាម​ប្រ​សាសន៍​លោក​ យ័ញ​តៀង​ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ដោយ​សារ​ការ​វិនិ​យោគ​ព្រម​ៗ​គ្នា​របស់​រដ្ឋ​ ទើប​ស្ពាន​ ផ្លូវ​ គមនា​គមន៍​ជា​ច្រើន​បាន​កសាង​ថ្មី​ ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​ ផ្លូវ​ជន​បទ​ក៏​បាន​កសាង​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​។​ គៀង​យ៉ាង​ក៏​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​លេខ​ ១៩-CT/TW ចុះ​ថ្ងៃ​ទី ១០ ខែ​មក​រា​ឆ្នាំ​២០១៨ របស់​គណៈ​លេខា​ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី។​ ខេត្ត​អា​ទិភាព​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​វិនិ​យោគ​និង​ឧបត្ថម្ភ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ម្ល៉ោះ​ហើយ​ អត្រា​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ថយ​ចុះ​ឆាប់​រហ័ស។​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ ឱ្យ​ដឹង៖ “មក​ដល់​ពេល​នេះ​ ទូទាំង​ខេត្ត​គៀង​យ៉ាង​ មាន​១១១/​១១៦ ឃុំ​ និង​៧/១៥ ស្រុក​ ក្រុង​ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ និង​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​ ៤២/៤៩ ឃុំ​ មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​ នៅ​ត្រឹម​តែ​២,៤% ថយ​ចុះ​១,២៨% បើ​ប្រៀប​នឹង​ឆ្នាំ​២០២២។​

លោក​ យ័ញ​ភុក ឱ្យ​ដឹង​បន្ថែម​ ទន្ទឹម​នឹង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ខេត្ត​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​ ពិធី​បុណ្យ​វប្បធម៌​ប្រ​ពៃណី​ បេ​តិក​ភណ្ឌ​វប្ប​ធម៌​រូបី​និង​អរូបី​ ដើម្បី​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​ប្រ​ពៃណី​ក្នុង​ដំ​ណើរ​សមា​ហរណ​កម្ម​។​ ពេល​គោល​នយោ​បាយ​វិនិ​យោគ ឧបត្ថម្ភ​បាន​ផ្សព្វ​ផ្សាយ​លើ​គ្រប់​វិស័យ​ ឃើញ​ថា​ជីវ​ភាព​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ពង្រឹង​បាន​ក្តី​ជំ​នឿ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស​និង​រដ្ឋ​ បង្កើន​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​មាន​ស្ថិរ​ភាព។​

លោក​ ក្វាង​ត្រុង​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង៖ “បើ​ប្រៀប​នឹង​ពី​មុន​ ឃើញ​ថា​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ភូមិ​សាស្រ្ត​ឃុំ​ បាន​សុក្រឹត​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​និង​ទទួល​ផល​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ភាគ​កម្រិត​ខ្ពស់។​ ប្រ​ការ​ពិសេស​ងាយ​សង្កេត​ឃើញ​ គឺ​គម្លាត​ទទួល​ផល​សេដ្ឋ​កិច្ច​វប្ប​ធម៌​សង្គម​នៃ​តំ​បន់​ជន​ជាតិ​ និង​ភូមិ​សាស្រ្ត​ផ្សេង​ទៀត​ហាក់​ដូច​ជា​គ្មាន​នៅ​ទៀត។​ បច្ចុប្បន្ន​ នៅ​តាម​ភូមិ​ស្រុក​ សុទ្ធ​តែ​មាន​អគ្គិ​សនី​ Wifi... ម្ល៉ោះ​ហើយ​ ស្ទើរ​តែ​គ្រប់​គ្រួ​សារ​សុទ្ធ​តែ​មាន​ឧប​ករណ៍​អេ​ឡិច​ត្រូនិក​ និង​មធ្យោ​បាយ​សោត​ទស្សន៍​ ហេតុ​នោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក៏​មាន​ភាព​ងាយ​ស្រួល”៕​

                                    ហា​ថាញ់-វិមាន​

ចែករំលែកអត្ថបទ