19/08/2024 - 16:33

សុខា​ភិបាល​កើ-ដ​កាន់​តែ​សុក្រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

រយៈ​ពេល​កន្លង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ អនុវត្ត​បាន​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត។​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខាង​លើ​ គឺ​អា​ស្រ័យ​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ អភិវឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ព្យា​បាល​បឋម​ជូន​អ្នក​ជំ​ងឺ។​

ដំ​ណាក់​សុខា​ភិបាល​ដុង​ថាំង បាន​វិនិ​យោគ​កសាង​សម​រម្យ​ មាន​កម្មា​ភិបាល
​ពេទ្យ​សម្រេច​បទ​ដ្ឋាន។​

តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​សុខា​ភិបាល​ ក្រុង​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​មា​មីង​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​ អត្រា​កុមារ​អា​យុ​ក្រោម​ ៥ឆ្នាំ​ជា​ជន​ជាតិ​ភាគ​តិច​ខ្វះ​អា​ហា​រូប​ត្ថម្ភ​ថយ​ចុះ​នៅ​ត្រឹម​៨,១៧%; ប្រ​ជា​ជន​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​សម្រេច​៩៣%។​ ដំ​ណាក់​សុខា​ភិបាល​ទាំង​អស់​តែង​សម្រេច​បទ​ដ្ឋាន​ និង​បន្ត​វិនិ​យោគ​បង្កើន​កម្រិត​យ៉ាង​សមរម្យ​ កង​ជួរ​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​ជា​ជន​ជាតិ​ភាគ​តិច​បាន​បង្កើន​ បច្ចុប្បន្ន​មាន​១៣​នាក់ (ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ ៤​នាក់ គ្រូ​ពេទ្យ​៣​នាក់ គិលា​នុបដ្ឋាក​៤​នាក់ និង​ ឆ្មប​២​នាក់)។​

ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​សុខា​ភិ​បាល​ ដូច​៖ ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធ្វើ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ កុមារ​អា​យុ​ក្រោម​៦​ឆ្នាំ​ និង​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ តែង​បាន​ផ្នែក​សុខា​ភិបាល​ស្រុក​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ សុខ​ភាព​និង​គុណ​ភាព​រស់​នៅ​ជូន​ប្រ​ជា​ជន។​ អ្នក​មីង​ដាវ​ធី​សិន នៅ​ភូមិ​ដុង​ថាំង ឃុំ​ដុង​ថាំង ឱ្យ​ដឹង៖ “ពី​ផ្ទះ​ខ្ញុំ​ទៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង ជិះ​ម៉ូតូ​៥នា​ទី​ប៉ុណ្ណោះ​ ហេតុ​នោះ​ខ្ញុំ​តែង​ទៅ​ដំ​ណាក់​សុខា​ពិបាល​ពិនិត្យ​ជំ​ងឺ​ នៅ​ពេល​ឃើញ​មិន​ស្រួល​ក្នុង​ខ្លួន។​ ដំ​ណាក់​សុខា​ភិបាល​ឥឡូវ​ស្អាត​បាត​ណាស់​ មាន​បុគ្គ​លិក​គ្រប់​គ្រាន់​ ហេតុ​នោះ​ ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​មក​ពិនិត្យ​ជំ​ងឺ​នៅ​ទី​នេះ​មាន​ភាព​ងាយ​ស្រួល​ណាស់”។​

តាម​ប្រ​សាសន៍​បង​យ័ញ​ថាញ់ អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង ដំ​ណាក់​បាន​បំ​ពាក់​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ ដើម្បី​អនុវត្ត​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បឋម​ជូន​ប្រ​ជា​ជន។​ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ ដំ​ណាក់​សុខា​ភិ​បាល​ បាន​ស្ថា​ប័ន​ថ្នាក់​លើ​បង្ក​លក្ខណៈ​ឱ្យ​កម្មា​ភិបាល​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ សិក្ខា​សាលា​ប្រ​ធាន​បទ​ជំ​នាញ។ល។​ បច្ចុប្បន្ន​ ចាប់​ពី​មូល​ដ្ឋាន​សម្ភារៈ​រហូត​ដល់​កង​ជួរ​កម្មា​ភិបាល​របស់​ដំ​ណាក់​ បាន​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ពេទ្យ​និង​កសាង​កម្លាំង​សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ​នា​នា​ គឺ​ជា​តម្រូវ​ការ​មួយ​ដែល​ដំ​ណាក់​សុខា​ភិបាល​នា​នា​នៅ​ស្រុក​កើ-ដ​អនុវត្ត​បាន​ល្អ។​ លោក​ង្វៀង​ហ្វាង​ហាយ អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​កើ-ដ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ជន​រួម​ជាតិ​ភាគ​តិច​មាន​ស្មារតី​យល់​ដឹង​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។​ ការ​ទិញ​ថ្នាំ​ផឹកដោយ​ខ្លួន​ឯង​ ហាក់​ដូច​ជា​គ្មាន​នៅ​ទៀត។​ ម៉្យាង​ទៀត​ អា​ស្រ័យ​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​កាន់​តែច្រើន។​ ចំ​ពោះ​ករណី​ហួស​ពី​សមត្ថ​ភាព​ ដំ​ណាក់​បញ្ជូន​អ្នក​ជំ​ងឺ​ឡើង​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ហេតុ​នោះ​អ្នក​ជំ​ងឺ​ក៏​មិន​សូវ​បង់​ថ្លៃ​ព្យា​បាល​ដែរ”៕​

                                        ហា​ថាញ-    ប្រែ​សម្រួល​៖ វិមាន

ចែករំលែកអត្ថបទ