ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ មានប្រជាជនរស់នៅ ៣.១២០គ្រួសារ ដោយមានមនុស្ស ១១.៥៦០នាក់ ក្នុងនោះជនរួមជាតិខ្មែរមានជិត៦២%។ ការគិតគូរពីជីវភាពជនរួមជាតិខ្មែរឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ គឺជាភារកិច្ចមួយដ៏សំខាន់ត្រូវបានឃុំផ្តោតការយកចិត្តទុកដាក់អនុវត្តល្អ។
លោកថាច់រ៉ែន នៅភូមិព្រែកអម្ពិល រីករាយពេលបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី។
សកម្មភាពគិតគូរដល់ជីវភាពជនរួមជាតិភាគតិច តែងបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងឃុំយកចិត្តទុកដាក់អនុវត្ត ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅភូមិភាគ។ ការឃោសនា ផ្សព្វផ្សាយរបបនិងគោលនយោបាយត្រូវបានផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជន។ អាស្រ័យហេតុនេះ ជួយប្រជាជនបានទទួលផលពីគោលនយោបាយរបស់បក្សនិងរដ្ឋទាន់ពេល។ ការងារគិតគូតដល់ប្រជាជនត្រូវបានអនុវត្តដោយរូបភាពយ៉ាងសម្បូរបែប ដូចជា៖ ឧបត្ថម្ភជួសជុលនិងសាងសង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីដល់ប្រជាជនដែលមានស្ថានភាពលំបាក។ ឃុំភូកឹងនៅទាំងសកម្មកៀរគរសប្បុរសជននៅក្នុងនិងក្រៅខេត្ត ដើម្បីទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក នាឱកាសពិធីបុណ្យទាន និងបុណ្យចូលឆ្នាំថ្មី។ល។
លោកថាច់រ៉ែន នៅភូមិព្រែកអម្ពិល កំពុងដោះដូរយោបល់ជាមួយកម្មាភិបាលឃុំភូកឹង។
ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ឃុំបានឧបត្ថម្ភជួសជុលផ្ទះឧបការគុណចំនួន៧ខ្នង គិតជាទឹកប្រាក់៣៥០លានដុង; កៀរគរសប្បុរសជន ជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រលើភូមិសាស្រ្តឃុំ៥៧០ចំណែក សរុបទឹកប្រាក់៥៧៥លានដុង។ គណៈកម្មាធិការប្រជាជនឃុំភូកឹង ក៏បានសហការជាមួយនគរបាលភូមិភាគសាងសង់និងប្រគល់ផ្ទះចំនួន២០ខ្នង តាមកម្មវិធីឧបត្ថម្ភរបស់ក្រសួងនគរបាល។ ព្រមទាំងដំណើរការសាងសង់ផ្ទះចំនួន៧ខ្នង ដែលឧបត្ថម្ភដោយមូលនិធិសុខុមាលភាពសង្គមខេត្ត។ លោកថាច់រ៉ែន នៅភូមិព្រែកអម្ពិល ឱ្យដឹង៖ “គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំភូកឹង តែងយកចិត្តទុកដាក់ដល់គ្រួសារខ្ញុំ នៅថ្ងៃបុណ្យធំៗ មានក្រុមប្រតិភូមកសួរសុខទុក្ខនិងជូនជាអំណោយ។ គ្រួសារខ្ញុំជួបការលំបាកខាងលំនៅឋានថ្មីៗនេះ បានឃុំសហការឧបត្ថម្ភថវិកាចំនួន៦៥លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គី។ ផ្ទះថ្មីទើបនឹងសាងសង់រួច គ្រួសារខ្ញុំត្រេកអរណាស់”។
លោកថាច់ហ្វាងណាម លេខាគណៈកម្មាធិការបក្សឃុំភូកឹង បានឱ្យដឹង៖ “អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អំពីគោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារប្រក្រៀកបន្ទាត់ក្រលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់កាល ២០២១ - ២០២៥ បច្ចុប្បន្នលើភូមិសាស្រ្តឃុំគ្មាននៅគ្រួសារជួបការលំបាកខាងលំនៅឋានទៀត។ ឃុំទើបនឹងបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីខ្នាតគំរូខាងវិស័យអប់រំកាលពីឆ្នាំ២០២៣។ នៅពេលខាងមុខ ឃុំនឹងបន្តចង្អុលការដល់អង្គការមហាជននានាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយអនុវត្តឱ្យបានគ្រប់សព្វនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ អំពីគោលនយោបាយសុខុមាលភាពសង្គមសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ ប្រជាជនដែលជួបការលំបាក និងដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕
ស៊ីនម៉ាល័យ - បកប្រែ៖ សុផន