តាមប្រសាសន៍លោក ង្វៀងហ្វាងបា លេខាគណៈកម្មាធិការបក្សខណ្ឌអូរម៉ូង ក្រុងកឹងធើ រយៈពេលកន្លង ភូមិភាគបានអនុវត្តមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពី ឆ្នាំ២០២១-២០២៥ ដូច្នេះឃើញថា ជីវភាពជនរួមជាតិភាគតិចលើភូមិសាស្ត្រមានភាពលំនឹង រីកចម្រើនជាបណ្តើរៗ។
អនុវិទ្យាល័យង៉ោក្វៀង នៅសង្កាត់ទ្រឿងឡាក់ ជាសាលាមួយក្នុងចំណោមសាលាទាំង២ដំបូងបង្អស់នៅក្រុងកឹងធើ បានផ្តុំកម្លាំងវិនិយោគកសាងសម្រេចបទដ្ឋានជាតិ។
ដោយសារការយកចិត្តទុកដាក់ចង្អុលការយ៉ាងដិតដល់របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខណ្ឌ ដូច្នេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចរណសិរ្សនិងអង្គការនយោបាយសង្គម តែងយកចិត្តទុកដាក់ចង្អុលការអនុវត្តមានប្រសិទ្ធភាពកម្ម វិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី)។ ប៉ុន្មានឆ្នាំកន្លង ខណ្ឌឧបត្ថម្ភដល់សមាជិកសមាគមជាង ៤០០លើកគ្រួសារជាជនជាតិភាគតិចបានបុលទុន ជាមួយនឹងទឹកប្រាក់ជាង៩ពាន់លានដុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ ផ្តើមពីប្រភពទុនឧបត្ថម្ភជនរួមជាតិភាគតិចបានអនុវត្តជាច្រើនទម្រង់បង្វែរសេដ្ឋកិច្ចអភិវឌ្ឍការផលិត ឈានឡើងចាកផុតពីភាពក្រីក្រ ដូច្នេះ ជាមធ្យមអត្រាគ្រួសារជនជាតិភាគតិចចាកផុតពីភាពក្រីក្រ ជារៀងរាល់ឆ្នាំលើភូមិសាស្ត្រខណ្ឌសម្រេចពី៣-៤%។
ក្នុងដំណាក់ការផ្សព្វផ្សាយកម្មវិធី ខណ្ឌបានផ្តុំកម្លាំងទៅលើការងារអភិវឌ្ឍបុព្វហេតុអប់រំ លើកកម្ពស់ប្រជាបញ្ញាក្នុងជនរួមជាតិភាគតិច។ អូរម៉ូង គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពឈានមុខគេរបស់ក្រុង ដែលកសាងនិងផ្សព្វផ្សាយមានប្រសិទ្ធភាពគម្រោងអភិវឌ្ឍសាលារៀនសម្រេចបទដ្ឋានជាតិ។ ដំណាក់ការអភិវឌ្ឍគម្រោង ផ្នែក អប់រំខណ្ឌតែងធ្វើសេនាធិការ ដើម្បីអាទិភាពកសាងសាលារៀននៅតំបន់ដែលមានចំនួនសិស្សជនជាតិភាគតិចច្រើន ដូចជា៖ ទ្រឿងឡាក់ ចូវវ៉ាន់លីម ភឿកថើយ។ល។ បច្ចុប្បន្ន សាលារៀននៅលើភូមិសាស្ត្រទាំងនេះ សុទ្ធតែជាសាលាសម្រេចបទដ្ឋានជាតិ។ អ្នកស្រីតូងត្វៀកញ៉ុង ជំនាញការផ្នែកអប់រំនិងបណ្តុះបណ្តាលខណ្ឌអូរម៉ូង ឱ្យដឹង៖ “ការងារអប់រំនិយាយរួម និងការអប់រំនៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក តែងបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខណ្ឌយកចិត្តទុកដាក់ពិសេស ម៉្លោះហើយមូលដ្ឋានសម្ភារៈ កងជួរគ្រូបង្រៀននៅតាមសាលាលើភូមិសាស្ត្រដែលមានសិស្សជនជាតិភាគតិចច្រើន ត្រូវបានវិនិយោគកសាងកាន់តែសមរម្យ អត្រាគ្រូបង្រៀនសម្រេចលើសបទដ្ឋានកាន់តែច្រើន”។
ដោយសារការយកចិត្តទុកដាក់ព្រមៗគ្នារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អត្រាកៀរគរសិស្សជនជាតិភាគតិចក្នុងកម្រិតអាយុចូលរៀនរបស់ខណ្ឌ ប៉ុន្មានឆ្នាំកន្លងសម្រេចជាង៩៨%។ ក្នុងនោះ សិស្សមតេ្តយ្យចូលរៀនស្រូបអត្រា៩៥% បឋមសិក្សាស្រូបអត្រា១០០% អនុវិទ្យាល័យស្រូបអត្រា៩២% វិទ្យាល័យស្រូបអត្រា៧៤%។ ទន្ទឹមនឹងនោះ តាមរយៈការអនុវត្តសេចក្តីសម្រេចលេខ ៦៦/២០១៣/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សេចក្តីសម្រេចចិត្តលេខ ០១/ ២០១៥/ NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ស្តីពីគោលនយោបាយឧបត្ថម្ភថ្លៃសិក្សាសម្រាប់សិស្ស និស្សិតជាជនជាតិភាគតិច ការងារសង្គមូបនីយកម្មអប់រំ។ល។ បានជួយដល់និស្សិតជនជាតិភាគតិចជាង៣៦០នាក់ មានលក្ខណសម្បត្តិចូលរៀននៅសាលាមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ មហាវិទ្យាល័យក្នុងនិងក្រៅក្រុង (បើប្រៀបនឹងឆ្នាំ២០១៥ និស្សិតកើនឡើង១៦០នាក់)៕
ហាថាញ-មុនី