06/08/2024 - 10:22

បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​អភិរក្ស​វប្បធម៌​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​ រាល់​គោល​នយោ​បាយ​អភិ​រក្ស​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។​

លោក​យ័ញ​ភុក (កណ្តាល​) ប្រ​គេន​សៀវ​ភៅ​ពុម្ព​ដល់​តំ​ណាង​វត្ត​ពុទ្ធ​សាស​នា​
ទក្ខិណនិកាយខ្មែរ។ រូប៖  CTV.

ក្រៅ​ពី​ការ​វិនិ​យោគ​អភិវឌ្ឍ​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្ត្រ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ខេត្ត​ថែម​ទាំង​ឧបត្ថម្ភ​ដល់​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ មាន​ដូច​ជា​ ថវិកា​ សៀវ​ភៅ​ពុម្ព​ជា​ដើម​ ដើម្បី​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល។​ លោក​យ័ញ​ភុក ឱ្យ​ដឹង៖ “គណៈ​ជន​ជាតិ​បាន​សហ​ការ​ជា​មួយ​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​អភិបាល​សមា​គម​ពុទ្ធ​សាស​នា​វៀត​ណាម​ខេត្ត​គៀង​យ៉ាង​ រៀប​ចំ​ប្រ​គេន​សៀវ​ភៅ​សិក្សា​គោល​ភា​សា​ខ្មែរ​ ២.១៩០​ក្បាល​ដល់​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត។​ មក​ទល់​ពេល​នេះ​ វត្ត​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​ មាន​សៀវ​ភៅ​សិក្សា​គោល​ភា​សា​ខ្មែរ​ជាង​ ៦.០០០ ក្បាល​ សម្រាប់​បម្រើ​ដល់​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ។​ ក្រៅ​ពី​នេះ​ រដូវ​វិស្សម​កាល​ឆ្នាំ​២០២៤ គណៈ​ជន​ជាតិ​ថែម​ទាំង​សហ​ការ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​របាំ​ប្រ​ពៃ​ណី​នៅ​នឹង​វត្ត​សិរី​គង្គា (គ្រ​ញូង) ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ទៀត​ផង។​  ថ្នាក់​រៀន​នេះ​ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ចូល​រៀន​ច្រើន​កុះ​ករ។​ ការ​រៀប​ចំ​សកម្ម​ភាព​វិស្សម​កាល​ ដ៏​មាន​អត្ថ​ន័យ​ដូច​ខាង​លើ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​យុវ​ជន​ជន​ជាតិ​ខ្មែរ​ ក្នុង​ការ​អភិរក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ”។​

ឈុត​សម្តែង​ចម្រៀង​របាំ​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ឃុំ​ឌិញ​ហ្វា ។​ រូប​៖ L.G

គៀង​យ៉ាង​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ ក្រុង​ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ផ្តល់​សច្ចា​ប័ន​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គម្រោង​ អភិរក្ស​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។​ ក្នុង​នោះ​ លេច​ធ្លោ​គឺ​ការ​អនុវត្ត​ “គម្រោង​អភិរក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​ ដំ​ណាក់​កាល​២០២១​-២០២៥”។​ តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក វត្ត​អា​រាម​លើ​ភូមិ​សាស្ត្រ​ខេត្ត​ស្ទើរ​តែ​ទាំង​អស់​ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ មាន​ទូក-ង​សម្រាប់​ហាត់​សម​និង​អុំ​ប្រ​ណាំង និង​មាន​ក្លឹប​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ ក្លឹប​សិល្បៈ​ប្រ​ពៃណី​៘ មាន​ក្លឹប​ជា​ច្រើន​បាន​ចូល​រួម​សម្តែង​ក្នុង​ថ្ងៃ​បុណ្យ​ធំ​ៗ​របស់​ជន​ជាតិ​ខ្មែរ។​ តួយ៉ាង​ដូច​ក្លឹប​របាំ​ចម្រៀង​ខ្មែរ​របស់​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ដែល​សិប្ប​ករ​ឆ្នើម​យ័ញ​តៀង​​ទទួល​បន្ទុក។​ នេះ​ជា​ក្លឹប​ដែល​មាន​សមា​ជិក​ច្រើន​កុះ​ករ​ រៀប​ចំ​ហ្មត់​ចត់​ចាប់​ពី​ក្រុម​របាំ ចម្រៀង​ រហូត​ដល់​ក្រុម​ភ្លេង​ពិណ​ពាទ្យ។​ ប្រ​ការ​គួរ​ឱ្យ​រីក​រាយ​គឺ​សមា​ជិក​របស់​ក្លឹប​សុទ្ធ​តែ​ក្មេង​ៗ​ មាន​ប្អូន​ៗ​កុមារា​ កុមារី​ជា​ច្រើន​សម្តែង​យ៉ាង​ស្ទាត់​ ជំ​នាញ​រាល់​ចង្វាក់​រាំ​របស់​ជន​ជាតិ។​ ដើម្បី​ “គម្រោង​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​សិល្បៈ​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​ ដំ​ណាក់​កាល​២០២១ - ២០២៥” កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ ខេត្ត​គៀង​យ៉ាង​បាន​បង្កើន​ការ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​សិល្បៈ​ និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ផ្សេង​ៗ​ សំ​ដៅ​ទាក់​ទាញ​ជន​រួម​ជាតិ​ព្រួត​ដៃ​អភិរក្ស​និង​ផ្សព្វ​ផ្សាយ​នូវ​តម្លៃ​វប្បធម៌​ដ៏​វិសេស​វិសាល​របស់​ជន​រួម​ជាតិ​ខ្មែរ៕​

                                 ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ