23/07/2024 - 09:22

គោល​នយោ​បាយ​ជន​ជាតិ​ ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​

រយៈ​ពេល​កន្លង​ ខេត្ត​វិញ​ឡុង​ បាន​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជា​ច្រើន​អំ​ពី​ការ​ងារ​ជន​ជាតិ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​យ៉ាង​ច្បាស់​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ។​

   ​ សាលា​មត្តេយ្យនៅ​ឃុំ​តឹង​មី សម្រេច​បទ​ដ្ឋាន​ជាតិ។​

   ​ ស្ពាន​តភ្ជាប់​ភូមិ​ព្រែក​និស្ស័យ​និង​ភូមិ​តា​មោង​ ឃុំ​តឹង​មីត្រូវ​បាន​កសាង​ថ្មី​ រថ​យន្ត​អាច​បើក​បរ​ឆ្លង​ទៅ​មក​បាន​ងាយ​ស្រួល។​

ខណៈ​ពេល​គោល​នយោ​បាយ​អំ​ពី​ការ​ងារ​ជន​ជាតិ​ពង្រីក​ប្រ​សិទ្ធ​ភាព​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ខេត្ត​វិញ​ឡុង​​ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ពិសេស​អគ្គិ​សនី​ ផ្លូវ​ថ្នល់​ អគារ​សិក្សា​ និង​ដំ​ណាក់​សុខា​ភិបាល​ មិន​ត្រឹម​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អប្បបរ​មាប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បាន​បង្កើន​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន។​ ការ​ងារ​គិត​គូរ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ប្រ​ព័ន្ធ​ន​យោ​បាយ​ គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ម្ល៉ោះ​ហើយ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ ជូន​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៧១​ខ្នង​ ស្ថានីយ​ទូរ​ទស្សន៍​វិញ​ឡុង​ ក៏​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ជាង​១ពាន់​ខ្នង៘ ការ​គិត​គូរ​ដល់​សិស្ស​តំ​បន់​ជន​ជាតិ​ក៏​ត្រូវ​បាន​អនុវត្ត​ល្អ​លើ​ភូមិ​សាស្ត្រ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សព្វ​ថ្ងៃ​មាន​សាលា​មត្តេយ្យ​និង​សាលា​ចំ​ណេះ​ទូទៅ​១៥​សា​លា។​ ឃុំ​នីមួយ​ៗ​តែង​សម្រេច​បទ​ដ្ឋាន​ឧត្តាន​កម្ម​អប់រំ បឋម​សិក្សា​ត្រូវ​តាម​កម្រិត​អា​យុ​និង​ឧត្តាន​កម្ម​អប់រំ​អនុវិទ្យា​ល័យ៘ បង​ថាច់​សើុង នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ទទួល​បាន​ទឹក​ប្រាក់​ជំ​នួយ​៥០​លាន​ដុង​ សម្រាប់​សាង​សង់​ផ្ទះ​មហា​សាមគ្គី។​ បង​សើុង បង្ហើប​ឱ្យ​ដឹង៖ “ក្រៅ​ពី​ផ្ទះ​ គ្រួ​សារ​ខ្ញុំ​ថែម​ទាំង​ទទួល​បាន​ពពែ​ញី​៤​ក្បាល​ ម្ល៉ោះ​ហើយ​ ស្ងប់​អា​រម្មណ៍ ជម្នះ​ការ​លំ​បាក​ដើម្បី​ចាក​ផុត​ភាព​ក្រី​ក្រ”។​

តាម​ប្រ​សាសន៍​លោក​ ង៉ោ​វិញ​ត្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ត្រូវ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​មា​មីង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ បច្ចុប្បន្ន​ ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច៖ ភូមិ​តា​មោង​ព្រែក​និស័្សយ និង​ភូមិ​វាល៘ ត្រូវ​បាន​ចាក់​កៅ​ស៊ូ​ ក្រាល​បេ​តុង​ថ្មី​ ហេតុ​នោះ​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​មុខ​ទំ​និញ​មាន​ភាព​ងាយ​ស្រួល។​ ផ្តើម​ពី​នោះ​ កសិផល​ដែល​កសិករ​តំ​បន់​ជន​ជាតិ​ខ្មែរ​ផលិត​ធា​នា​បាន​តម្លៃ​និង​ប្រាក់​ចំ​ណូល​របស់​មាមីង​ក៏​ត្រូវ​បាន​កើន​ឡើង​ផង​ដែរ។​ លោក​ថាច់​វិញ​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​តា​មោង​ ឱ្យ​ដឹង៖ “ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តភ្ជាប់​ គឺ​ជា​លក្ខណៈ​ចាំ​បាច់​ដើម្បី​ប្រ​ជា​ជន​ភូមិ​ខ្ញុំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។​

ព្រះ​តេជ​ព្រះ​គុណ​ សើុង​ង៉ុក​ហ្វិញ​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង​ មាន​ថេរ​ដី​កា៖ ការ​ដែល​ភូមិ​ភាគ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​មាន​ស្ថិរ​ភាព​ សេដ្ឋ​កិច្ច​អភិវឌ្ឍ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់៕​

                 ហា​ថាញ- លីសៀ

ចែករំលែកអត្ថបទ