15/07/2024 - 14:46

ប្រ​សិទ្ធ​ភាព​ផ្ដើម​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​

ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ (ហៅ​កាត់​ថា​ កម្ម​វិធី) រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។​

 អា​ស្រ័យ​បាន​ឧបត្ថម្ភ​ទុន​អំ​ពី​កម្ម​វិធី​ មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ស្រុក​មីស្វៀង​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ចិញ្ចឹម​សត្វ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព។​

ឃុំ​ថាញ់​ក្វើយ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥៣%។​ ក្នុង​រយៈ​ពេល​២ឆ្នាំ​២០២២ និង​២០២៣ កម្ម​វិធី​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ និង​សាង​សង់​ផ្ទះ​ដល់​៣៧​គ្រួ​សារ​ ផ្ដល់​ជូន​គោ​ ផ្លាស់​ប្ដូរ​មុខ​របរ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​៩៩​គ្រួ​សារ។​ល។​ ឃុំ​នៅ​ទាំង​កសាង​ផ្លូវ​ជន​បទ​ ធារា​សាស្រ្ត​ ឆ្លើយ​តប​តម្រូវ​ការ​រស់​នៅ​និង​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​។​ លោក​ង្វៀង​វ៉ាន់​ង៉ាង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ក្វើយ ឱ្យ​ដឹង៖ “អា​ស្រ័យ​មាន​កម្ម​វិធី​វិនិ​យោគ ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​មាន​ការ​រីក​ចម្រើន​យ៉ាង​ច្បាស់​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ​នៅ​ត្រឹម​៤២​គ្រួ​សារ​ ស្រូប​អត្រា​០,៧%។​ ទន្ទឹម​នឹង​នោះ​ ឃុំ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​គួប​ផ្សំ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដើម្បី​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព”។​ បង​លីវ​ខ្វែ នៅ​ភូមិ​ដៃ​សូ ឃុំ​ថាញ់​ក្វើយ ឱ្យ​ដឹង៖  “អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​ ជំ​នួយ​បា​សាំង​ទឹក​ អន្ទង​អគ្គិ​សនី​ និង​តភ្ជាប់​បំ​ពង់​ទឹក​ស្អាត​ប្រើ​ប្រាស់។​ ជា​ពិសេស​ ផ្ដើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ បាន​បង្ក​លក្ខណៈ​ឱ្យ​ខ្ញុំ​បុល​ទុន​ ទិញ​ឧបករណ៍​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​ ម្ល៉ោះ​ហើយ​ ឪ​កូន​ខ្ញុំ​ទាំង​៤​នាក់​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​បាន​ធូរ​ធារ​ជា​បណ្ដើរៗ​”។​

   ​ ផ្លូវ​ជន​បទ​នៅ​ឃុំ​ថាញ់ភូ ត្រូវ​បាន​កសាង​ផ្ដើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​។​

ឃុំ​ថាញ់​ភូ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៦០% ហើយ​បាន​ទទួល​ផល​ពី​គម្រោង​ជា​ច្រើន​របស់​កម្ម​វិធី។​ អា​ស្រ័យ​ហេតុ​នោះ​ មាមីង​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល; ផ្លូវ​ជន​បទ​អគ្គិ​សនី​ ទឹក​ស្អាត​បាន​វិនិ​យោគ​ចុះ​ដល់​ភូមិ​ស្រុក​ ម្ល៉ោះ​ហើយ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​វិវឌ្ឍ​យ៉ាង​ឆាប់។​ កម្ម​វិធី​ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មេរ​ក្រី​ក្រ​របស់​ឃុំ​នៅ​ត្រឹម​៤៨​គ្រួ​សារ​ ស្មើ​អត្រា​០,៧៦%។​ លោក​ទ្រីវ​ស៊ី​ណេ នៅ​ភូមិ​សុក​បឹង ឃុំ​ថាញ់​ភូ ឱ្យ​ដឹង៖ “ប្ដី​ប្រ​ពន្ធ​ខ្ញុំ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​ ឧបត្ថម្ភ​ឧបករណ៍​តម្កល់​ទឹក​ ផ្ដល់​ជូន​គោ​មេ១​ក្បាល​និង​ឧបត្ថម្ភ​បុល​ទុន​អនុគ្រោះ​សម្រាប់​គ្រួ​សារ​ដែល​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ធ្វើ​ការ​ងារ​រក​ស៊ី​។​ បច្ចុប្បន្ន​ ប្រ​ពន្ធ​ខ្ញុំ​ទៅ​លក់​បន្លែ​បង្ការ​ ចំ​ណែក​ខ្ញុំ​ថែទាំ​គោ​និង​ធ្វើ​ការ​ឈ្នួល​នៅ​ក្នុង​ភូមិ​ភាគ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង”។​

តាម​ប្រ​សាសន៍​លោក​ ថាច់​យឿង​ញ៉ាញ ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​មីស្វៀង​ បាន​ស្រុក​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ក្នុង​ការ​ផ្ដុំ​កម្លាំង​រំសាយ​ ថវិកា​អនុវត្ត​បណ្ដា​គម្រោង​ចំ​ណុះ​កម្ម​វិធី​ សំ​ដៅ​បង្ក​លក្ខណៈ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ងាយ​ស្រួល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព។​ មក​ដល់​បច្ចុប្បន្ន​ កម្ម​វិធី​បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក​ថយ​ចុះ​នៅ​ត្រឹម​១,២៨% ហើយ​ជា​ស្រុក​ដែល​មាន​អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​ទាប​ ឈរ​លេខ​២​របស់​ខេត្ត។​ ឆ្នាំ​២០២៤ ស្រុក​បាន​បែង​ចែក​ថវិកា​៧​ពាន់​លាន​ដុង​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​នៃ​កម្ម​វិធី​ចំ​នួន​៦៕​

លីធាន-វិមាន

ចែករំលែកអត្ថបទ