មកកាន់ភូមិយ៉ុងត្រាញ់ B ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ សួររកលោក ថាច់រ៉ន មាមីងនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគាត់ជាបុគ្គលគំរូក្នុងការលត់ដំចរិយាមារយាទ សីលធម៌បដិវត្តន៍និងអនុវត្តល្អគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ក៏ដូចជាកៀរគរប្រជាជនអនុវត្តការចលនាកសាងជនបទថ្មីជាដើម។
លោកថាច់រ៉ន អ្នកមានប្រជាប្រិយក្នុងជនរួមជាតិទម្រង់ចិញ្ចឹមគោរបស់គ្រួសារលោកថាច់រ៉ន។
ជាគ្រូបង្រៀនថ្នាក់ពុទ្ធិកសិក្សា និងជាសមាជិកគណៈកម្មការវត្តផ្នោព្រាល លោកថាច់រ៉ន កាន់តែមានលក្ខណសម្បត្តិសហការជាមួយនឹងសមាជិកគណៈកម្មការវត្ត ដើម្បីធ្វើការឃោសនាបានល្អ ជួយលើកកម្ពស់ស្មារតីយល់ដឹងដល់ព្រះសង្ឃនិងពុទ្ធបរិស័ទ អនុវត្តល្អទាំងការងារសាសនានិងការងារសង្គម។ គាំទ្រ ចលនាកសាងជនបទថ្មី គ្រួសារគាត់បានបរិច្ចាគដីជាង២០០ ម៉ែត្រការ៉េ នៅក្បែរដងផ្លូវស្រុក ដើម្បីកសាងផ្លូវជនបទ ព្រមទាំងចូលរួមជាទឹកប្រាក់និងកម្លាំងពលកម្ម នៅពេលភូមិភាគបំផុសចលនា។
ក្នុងកិច្ចចលនារបស់ភូមិភាគអំពីការបង្វែររចនាសម្ព័ន្ធផលិតកម្ម លោក ថាច់រ៉ន អ្នកឈានមុខក្នុងការដាំដំណាំរួមផ្សំលើដីស្រែ បង្វែរផ្ទៃដីធ្វើស្រូវមិនសូវបានផល ងាកមកដាំដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់។ រៀងរាល់ឆ្នាំ គ្រួសារគាត់បានដាំពោតពូជចំនួន៣ កុងនៅលើផ្ទៃដីដែលផលិតស្រូវមិនសូវមានប្រសិទ្ធភាព រកបានប្រាក់ចំណូលពី១៥-១៨ លានដុង។ ចំណែកផ្ទៃដីជំនាញផលិតស្រូវជាង ១ ហិកតា គាត់ប្រើប្រាស់សម្រាប់ផលិតស្រូវ ៣ រដូវ/ឆ្នាំ រៀងរាល់រដូវរកបានប្រាក់ចំណូលប្រហែល ៤០ លានដុង ក្រោយពីទូទាត់រួច គ្រួសារគាត់នៅចំណេញប្រមាណ ២៥ លានដុង។ អនុផលពីការផលិតស្រូវនិងដាំដំណាំរួមផ្សំ គ្រួសារគាត់បានប្រើប្រាស់សម្រាប់ចិញ្ចឹមគោមេ៧ក្បាល។ ផ្ដើមពីទម្រង់ចិញ្ចឹមគោ ឆ្នាំណាក៏គ្រួសារគាត់មានកូនគោពី៣-៤ ក្បាលលក់នោះដែរ កូនគោមួយក្បាលមានតម្លៃពី ១៥-១៨ លានដុង។
លោក ថាច់រ៉ន ចែករំលែក៖ “ដើម្បីងាយស្រួលក្នុងការកៀរគរប្រជាជន ខ្ញុំនិងគ្រួសារខ្ញុំត្រូវធ្វើជាគំរូ។ ជាក់ស្ដែង ប្រសិនបើកៀរគរគ្រួសារជនរួមជាតិខ្មែរអនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព លុះត្រាតែយើងធ្វើជាគំរូ ទើបអាចកៀរគរគ្រួសារអ្នកដទៃធ្វើតាម។ ផ្ដើមពីនោះ នៅពេលអនុវត្តការចលនាផ្សព្វផ្សាយម្ដងៗ ទើបប្រជាជនជឿជាក់និងស្ម័គ្រចិត្តគាំទ្រ។ អាស្រ័យមានទម្រង់ផលិតកម្ម ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព ទើបគ្រួសារខ្ញុំសង់បានផ្ទះសមរម្យនិងផាសុកភាពបង្គួ”។
លោក គឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង៖ “លោកថាច់រ៉ន គឺអ្នកមានប្រជាប្រិយគំរូក្នុងជនរួមជាតិខ្មែរ ដោយមានទង្វើគាំទ្រការចលនានៅភូមិភាគ។ គណៈកម្មាធិការប្រជាជនឃុំ បានឯកភាពស្នើគណៈកម្មាធិការប្រជាជនស្រុក ជូនលិខិតសរសើរដល់លោកថាច់រ៉ន ក្នុងឱកាសមហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចស្រុកថ្កូវ អាណត្តិកាល ២០២៤- ២០២៩”៕
សើុងម៉ាល័យ - ថាច់ធី