អនុវត្តគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិការប្រជាជនស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ បានធ្វើការផ្សព្វផ្សាយអនុវត្តនូវកម្មវិធី គម្រោងជាច្រើនអំពីការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមតំបន់ជនរួមជាតិភាគតិច និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។
បច្ចុប្បន្ន ពេលមកកាន់តំបន់ជនរួមជាតិខ្មែរនៅស្រុកត្រឹងវ៉ាន់ថើយ ច្បាស់ជាមិនពិបាកឃើញ ផ្ទះសម្បែងធំៗ ស្អាតបាតសមរម្យនោះទេ។
អនុវត្តគោលនយោបាយពិសេសដោយឡែកឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច- សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០១៧- ២០២០ តាមសេចក្ដីសម្រេចលេខ ២០៨៥/QĐ - TTg ចុះថ្ងៃទី ៣១/១០/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ប្រភពទុនបុព្វហេតុពីថវិការបស់មជ្ឈិមរបស់ខេត្ត បែងចែកឱ្យស្រុកត្រឹងវ៉ាន់ថើយជាង១១,៣ពាន់លានដុង។ ផ្ដើមពីប្រភពទុននេះ ស្រុកបានឧបត្ថម្ភដល់ប្រជាជនទទួលផលចំនួន១.០២៣លើកគ្រួសារ។ ក្នុងនោះ ឧបត្ថម្ភដីផលិតដល់៩គ្រួសារ; ឧបត្ថម្ភ ផ្លាស់ប្ដូរមុខរបរជំនួសដីផលិត; ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ដល់ប្រជាជនរស់នៅរាយប៉ាយ៤០៩ គ្រួសារ; ផ្សព្វផ្សាយគម្រោងស្ថិរវប្បកម្ម ស្ថិរនិវេសន៍ចំនួន១៩ ផ្គួបបញ្ចូលសម្រាប់គ្រួសារអស្ថិរវប្បកម្ម អស្ថិរនិវេសន៍២០៧គ្រួសារនៅភូមិសាស្រ្ត ឃុំ ភូមិលំបាកខ្លាំង តំបន់ជនជាតិភាគតិច។ល។ ឆ្លងតាមរយៈនោះ ជីវភាពជនរួមជាតិភាគតិចជាជំហានៗបានលំនឹង មាមីងស្ងប់អារម្មណ៍ក្នុងការពលកម្មផលិត។
ឆ្នាំ២០២២និង២០២៣ ចំនួនទុនសរុបដែលគណៈកម្មាធិការប្រជាជនខេត្ត បែងចែកសម្រាប់អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចតាមសេចក្ដីសម្រេចលេខ១៧១៩/QĐ-TTg លើភូមិសាស្រ្ដស្រុក គឺជាង១៥,៨ពាន់លានដុង។ រហូតដល់ដំណាច់ឆ្នាំ ២០២៣ ស្រុកបានអនុវត្តនិងរំសាយថវិកាជាង ១៥,៦ពាន់លានដុង។ ប្រភពទុននេះ ស្រុកបានឧបត្ថម្ភដីធារផ្ទះដល់៥គ្រួសារ សាងសង់ផ្ទះដល់៤២គ្រួសារ; ឧបត្ថម្ភផ្លាស់ប្ដូរមុខរបរដល់៣១គ្រួសារ; ជំនួយទឹកស្អាតប្រើប្រាស់ដល់៥៤គ្រួសារ។ ទន្ទឹមនឹងនោះ ស្រុកបានឧបត្ថម្ភគម្រោងចំនួន២ រៀបចំចាត់ចែងលំនឹងទីលំនៅដល់ប្រជាជន ទទួលផល៦៥លើកគ្រួសារ។ អនុវត្តគម្រោងចំនួន១០ ឧបត្ថម្ភអភិវឌ្ឍការផលិត ធ្វើពិពិធកម្ម មុខរបររកស៊ីចិញ្ចឹមជីវិតក្នុងសហគមន៍ មានប្រជាជនទទួលផល៣៣៣លើកគ្រួសារ។ វិនិយោគកសាងសំណង់គមនាគមន៍ថ្មីចំនួន២០ ប្រវែង ៩,៦គីឡូម៉ែត្រ ស្ពានជនបទ២ខ្សែ; ធ្វើការថែទាំជួសជុលស្ពាននិងផ្លូវចំនួន១៥សំណង់។ល។ ឆ្នាំ ២០២៤ ស្រុកក៏បានគណៈកម្មាធិការប្រជាជនខេត្ត បែងចែកទុនអនុវត្តកម្មវិធីលើភូមិសាស្រ្តស្រុកជិត៥,៣ពាន់លានដុង។ មកទល់បច្ចុប្បន្ន ស្រុកបានបែងចែកទុនដល់ឃុំ ទីប្រជុំជនដែលមានភូមិ អនុសង្កាត់លំបាកខ្លាំង ដើម្បីដំណើរការផ្សព្វផ្សាយអនុវត្ត ក្នុងនោះ អាទិភាពឧបត្ថម្ភ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។
លោកហូសុងត្វង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹងវ៉ាន់ថើយ ឱ្យដឹង៖ រយៈពេលកន្លង ស្រុកបានឆ្លៀតយកប្រភពធនធានរបស់មជ្ឈិម ភូមិភាគនិងប្រភពទុនស្របច្បាប់ឯទៀត ដើម្បីបន្តផ្សព្វផ្សាយគួបបញ្ចូលឱ្យមានប្រសិទ្ធភាពនូវប្រភពទុនវិនិយោគជាច្រើនដល់ភូមិ អនុសង្កាត់លំបាកខ្លាំង តំបន់ជនរួមជាតិភាគតិចនានា។ ស្រុកបានអាទិភាពឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ឧបត្ថម្ភអភិវឌ្ឍការផលិត បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ឧបត្ថម្ភដីធារផ្ទះ ដីផលិតកម្ម សាងសង់ផ្ទះ ទឹកស្អាតប្រើប្រាស់ គោលនយោបាយឥណទានចំពោះអ្នកក្រ។ល។ សំដៅជំរុញការងារកាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភជនរួមជាតិ លំនឹងជីវភាព អភិវឌ្ឍដោយចីរភាព៕
ថាញឡុង - បកប្រែ៖ ថាច់ធី