24/06/2024 - 16:58

ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ភ្ជាប់​ការ​ចុះ​បញ្ជី​កំ​ណើត​ បញ្ជី​មរណ​ភាព​ បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ កាត​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជា​ផ្លូវ​ការ​

រដ្ឋា​ភិបាល​ទើប​ដាក់​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ​ ៦៣/​២០២៤ កំ​ណត់​ពី​ការ​អនុវត្ត​ភ្ជាប់​អេឡិច​ត្រូនិក​បែប​បទ​រដ្ឋ​បាល​ពី​រក្រុម​ គឺចុះ​បញ្ជី​កំ​ណើត​ ចុះ​បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ ផ្តល់​កាត​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​កុមារ​ក្រោម​អា​យុ​៦ឆ្នាំ​; ចុះ​បញ្ជី​មរណ​ភាព​ លុប​បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ ដោះ​ស្រាយ​ប្រាក់​ឧបត្ថម្ភ​បុណ្យ​សព ប្រាក់​មរណ​ភាព​។​

   ​ រូប​ជា​ឧទាហរណ៍។​

ផ្តល់​លទ្ធ​ផល​លើ​ប្រ​ព័ន្ធ​ VNeID

ស្តីពី​ការ​អនុវត្ត​ភ្ជាប់​អេឡិច​ត្រូនិក​ក្រុម​បែប​បទ​ចុះ​បញ្ជី​កំ​ណើត​ បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ ផ្តល់​កាត​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​កុមារ​ក្រោម​អា​យុ​៦​ឆ្នាំ​ អ្នក​ដាក់​ពាក្យ​គប្បី​បំ​ពេញ​ព័ត៌​មាន​តាម​គំរូ​ដែល​មាន​ស្រាប់​ បន្ទាប់​មក​ដំ​ណើរ​ការ​ចូល​បណ្តាញ​សេវា​សា​ធារណៈ​ជាតិ​ (អា​សយដ្ឋាន​ dichvucong.gov.vn)  ឬ​ក៏​លើ​កម្ម​វិធី​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ VNeID ចូល​មាតិ​កា​ “សេវា​សាធា​រណៈ​តភ្ជាប់​បញ្ជី​កំណើត​ បញ្ជី​មរណ​ភាព​” ដើម្បី​អនុវត្ត​ការ​ដាក់​ពាក្យ​និង​បង់​ថ្លៃ​សេវា​។​

រយៈ​ពេល​ដោះ​ស្រាយ​ក្រុម​បែប​បទ​ទាំង​នេះ​ មិន​ហួស​ពី​៣​ថ្ងៃ​ធ្វើ​ការ​ចាប់​ពី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ដោះ​ស្រាយ​ទទួល​គ្រប់​សំ​ណុំ​បែប​បទ​ ករណី​ត្រូវ​ពិនិត្យ​បញ្ជាក់​ក៏​មិន​ហួស​ពី​៥​ថ្ងៃ​ធ្វើ​ការ។​

ចំ​ពោះ​ការ​អនុវត្ត​ភ្ជាប់​ក្រុម​បែប​បទ​ចុះ​បញ្ជី​មរណ​ភាព​ លុប​បញ្ជី​ស្នាក់​នៅ​អចិន្ត្រៃយ៍ ដោះ​ស្រាយ​ប្រាក់​ឧបត្ថម្ភ​បុណ្យ​សព ប្រាក់​មរណ​ភាព​ អ្នក​ដែល​សំ​ណូម​ពរ​អាច​នឹង​បំ​ពេញ​ព័ត៌​មាន​តាម​គំ​រូ​ដែល​មាន​ស្រាប់​ បន្ទាប់​មក​ដំ​ណើរ​ការ​ចូល​បណ្តាញ​សេវា​សាធា​រណៈ​ជាតិ​ (អា​សយ​ដ្ឋាន​ dichvucong.gov.vn) ឬ​លើ​កម្ម​វិធី​ប្រើ​ប្រាស់​ ប្រ​ព័ន្ធ​VNeID ចូល​មាតិ​កា​ “សេវា​សាធា​រណៈ​ តភ្ជាប់​បញ្ជី​កំ​ណើត​ បញ្ជី​មរណ​ភាព​” ដើម្បី​អនុវត្ត​ការ​ដាក់​ពាក្យ​និង​បង់​ថ្លៃ​សេវា​។​

ប្រ​សិន​បើ​អ្នក​សំ​ណូម​ពរ​គ្រាន់​តែ​ជ្រើស​រើស​អនុវត្ត​ភ្ជាប់​ពីរ​ឬ​បីឬ​ក៏​បែប​បទ​រដ្ឋ​បាល​ នោះ​គឺ ផ្នែក​ទន់​ភ្ជាប់​សេវា​សា​ធា​រណៈ​នឹង​កែ​សម្រួល​ខ្លឹម​សារ​លិខិត​រាយ​ការណ៍​អេឡិច​ត្រូនិក​ និង​លិខិត​រាយ​ការណ៍​ដែល​ត្រូវ​ភ្ជាប់​ជា​មួយ​ទៅ​តាម​ខ្លឹម​សារ​ដែល​ភ្ជាប់។​

លទ្ធ​ផល​ត្រូវ​បាន​ផ្តល់​លើ​បណ្តាញ​សេវា​សាធា​រណៈ​ជាតិ​ កម្ម​វិធី​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ VNeID និង​ប្រ​ព័ន្ធ​ព័ត៌​មាន​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ថ្នាក់​ក្រ​សួង​ ថ្នាក់​ខេត្ត។​ លទ្ធ​ផល​ជា​ក្រ​ដាស​ត្រូវ​បាន​ផ្តល់​នៅ​នឹង​ផ្នែក​ច្រក​ចូល​តែមួយ​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ឬ​តាម​រយៈ​សេវា​ប្រៃ​សណីយ៍​សាធា​រណៈ​តាម​សំ​ណើ​របស់​អ្នក​សំ​ណូម​ពរ។​

ពិសេស​ ខណៈ​ពេល​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​យឺត​ពេល​ គឺត្រូវ​សុំ​ទោស​ ហើយ​សន្យា​ពេល​ផ្ដល់​លទ្ធ​ផល​តាម​រយៈ​ផ្នែក​ទន់​សេវា​សាធា​រណៈ​តភ្ជាប់​ ដើម្បី​ផ្ញើ​ទៅ​ឱ្យ​អ្នក​សំ​ណូម​ពរ​តាម​រយៈ​បណ្តាញ​សេវា​សាធា​រណៈ​ជាតិ​ កម្ម​វិធី​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ VNeID និង​ផ្ញើ​សារ​តាម​ប្រ​ព័ន្ធ​ SMS រៀប​រាប់​ច្បាស់​ពី​មូល​ហេតុ​ផ្ដល់​លទ្ធ​ផល​យឺត​ និង​រយៈ​ពេល​សន្យា​ថ្ងៃ​ផ្តល់​ជូន​លទ្ធ​ផល​ឡើង​វិញ។​

ចាប់​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី១ ខែ​កក្កដា​ រាល់​ប្រ័ពន្ធ​ព័ត៌​មាន​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ថ្នាក់​ក្រ​សួង​ ថ្នា​ក់​ខេត្ត​ ផ្នែក​ទន់​វិជ្ជា​ជីវៈ​គ្រប់​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​ត្រូវ​តែ​បង្កើន​កម្រិត​ ធ្វើ​ឱ្យ​សុក្រឹត្យ​តភ្ជាប់​ ចែក​រំលែក​ដោយ​រលូន​ជា​មួយ​នឹង​មូល​ដ្ឋាន​ទិន្ន​ន័យ​ពី​ប្រ​ជា​ពល​រដ្ឋ​ បែប​បទ​រដ្ឋ​បាល​ ធានា​រ៉ាប់​រង​ មូល​ដ្ឋាន​ទិន្ន​ន័យ​ឯក​ទេ​ស និង​ផ្នែក​ទន់សេវា​សាធា​រណៈ​តភ្ជាប់​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ។​

រដ្ឋា​ភិបាល​ បាន​សំ​ណូម​ពរ​ដល់​គ្រប់​ស្ថាប័ន​ ផ្គត់​ផ្គង់​បែប​បទ​រដ្ឋ​បាល​តភ្ជាប់​គ្រប់​ក្រសួង​ ផ្នែក​ ដែល​ជាប់​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​ភូមិ​ភាគ​នីមួយ​ៗ​ដែល​ទទួល​ខុស​ត្រូវ​ គប្បី​ធ្វើ​ឱ្យ​សុក្រឹត្យ​រចនា​សម្ព័ន្ធ​ ព័ត៌​មាន​ ឯក​សារ​ណែ​នាំ បុគ្គ​លិក​ បំ​ពាក់​គ្រឿង​បរិក្ខារ​ធ្វើ​ការ​ធានា​សុវត្ថិ​ភាព​ព័ត៌​មាន​បណ្តាញ​ ទិន្ន​ន័យ​បុគ្គ​លភាព។ល។​ តាម​សេចក្ដី​កំ​ណត់​ ដើម្បី​ការ​តភ្ជាប់​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត។​

លទ្ធ​ផល​ជាក្រដាស​រាល់​បែប​បទ​ពី​ការ​ចុះ​បញ្ជី​កំ​ណើត​ បញ្ជី​ស្នាក់​នៅ​អចិ​ន្ត្រៃយ៍។ល។​ នឹង​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​នឹង​ផ្នែក​ច្រក​ចេញ​ចូល​តែមួយ​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ឬ​តាម​រយៈ​សេវា​ប្រៃ​សណីយ៍​សាធា​រណៈ។ល។​

ប្រ​ជា​ជន​ដំ​ណើរការ​ចូល​អា​សយដ្ឋាន​ dichvucong.gov.vn ដើម្បី​អនុវត្ត​បែប​បទ​រដ្ឋ​បាល​តភ្ជាប់​អេឡិច​ត្រូនិក​ពីរ​ក្រុម​ ពី​ការ​ចុះ​បញ្ជី​កំ​ណើត​ ចុះ​បញ្ជី​មរណ​ភាព៕​

         ប្រ​ភព​៖ កាសែត​ច្បាប់​ក្រុង​ហូជី​មិញ​-  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ