មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/06/2024 - 17:15

មក​កាន់​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំ​រូ​

មក​កាន់​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំ​រូ​ ភូមិ​ចុង​ក្រោម​ ឃុំ​មី​ចាញ់​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ អំ​ឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ យើង​ងាយ​ប្រ​ទះ​ឃើញ​មុខ​មាត់​ជន​បទ​ថ្មី​នៅ​ទីនេះ​ កំ​ពុង​មាន​ការ​វិវឌ្ឍ​; ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជាជន​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

លោក​ ត្រឹង​វ៉ាន់​តឺ(ខាង​ស្ដាំ​) លេខា​សាខា​បក្ស​ភូមិ​ចុង​ក្រោម​ ទៅ​ពិនិត្យ​ស្ពាន​ជន​បទ​របស់​ភូមិ​ ដើម្បី​មាន​ផែន​ការ​កសាង​និង​ថែរក្សា។​

លោក ត្រឹង​វ៉ាន់​តឺ លេខា​សា​ខា​បក្ស​ ភូមិ​ចុង​ក្រោម​ ឱ្យ​ដឹង៖ “ចុង​ក្រោម​ ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ទាំង​ ៨ របស់​ឃុំ​មី​ចាញ់​ មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​ជាង​ ៣៨៣ ហិក​តា​ ក្នុង​នោះ​ ផ្ទៃ​ដី​កសិកម្ម​ ២១០ ហិក​តា​ ក្រៅ​ពី​នោះ​ គឺ​ដី​សង់​លំ​នៅ​ឋាន​ និង​ដី​ដាំ​ដំ​ណាំ​រយៈ​ពេល​យូរ។​ ក្នុង​ភូមិ​មាន​៣០០​គ្រួ​សារ​ ដោយ​មាន​មនុស្ស​ ១.០៥៨ នាក់ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ ១៤៣ គ្រួ​សារ​មាន​មនុស្ស​ ៥៦៣ នាក់ ស្រូប​អត្រា​ជិត​ ៤៨% នៃ​ចំ​នួន​ប្រ​ជា​ជន។​ ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​ច្រើន​គឺ​ផលិត​កសិកម្ម​ ពាណិជ្ជ​កម្ម​ ផ្គត់​ផ្គង់​សេវា​កម្ម​និង​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ។​ ឆ្លង​កាត់​រយៈ​ពេល​កសាង​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​គំរូ​ សេដ្ឋ​កិច្ច​សង្គម​មាន​ជំ​ហាន​អភិវឌ្ឍន៍​លំ​នឹង​ ជីវ​ភាព​វប្ប​ធម៌​ស្មារតី​បាន​លើក​ស្ទួយ​ បច្ចុប្បន្ន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​សម្រេច​ ៧០,២៤ លាន​ដុង/ឆ្នាំ​ ក្នុង​ភូមិ​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ”។​

បុគ្គ​លដែល​ទទួល​លិខិត​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​មី​ចាញ់​ ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​កសាង​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំ​រូ​ ឆ្នាំ​២០២៣។​

លោក​ ថាច់​តៀង​ នៅ​ភូមិ​ចុង​ក្រោម​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​បាន​លំ​នឹង; សំ​ណង់​គមនា​គមន៍​ ធា​រា​សាស្រ្ត​វប្ប​ធម៌​ សុខា​ភិបាល​អប់រំ ព័ត៌​មាន​ទំ​នាក់​ទំ​នង​ អគ្គិ​សនី​ ទឹក​ប្រើ​ប្រាស់​ត្រូវ​បាន​ថ្នាក់​លើ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ និង​បម្រើ​ការ​ជូន​ប្រ​ជា​ជន​បាន​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; មុខ​មាត់​ជន​បទ​ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន។​ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​ជា​ជំ​ហាន​ៗ​បាន​កែ​លម្អ”។​

រយៈ​ពេល​ខាង​មុខ​ ភូមិ​ចុង​ក្រោម​នឹង​បន្ត​ពង្រីក​ឧត្ដម​ភាព​ផ្នែក​លក្ខណ​សម្បត្តិ​ធម្ម​ជាតិ​ ដើម្បី​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ផលិត​កម្ម​ ទំ​និញ​ប្រ​មូល​ផ្ដុំ​ ជា​មួយ​នឹង​ប្រ​ភេទ​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ដែល​មាន​ទិន្ន​ផល​បរិ​មាណ​ តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ សម​ស្រប​នឹង​លក្ខណ​សម្បត្តិ​របស់​ភូមិ​ភាគ។​ ជំ​រុញ​ខ្លាំង​ការ​ងារ​ផ្ទេរ​ជូន​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ចូល​ក្នុង​ផល​លិត​កសិកម្ម​។​ល។​ បន្ត​ពង្រីក​កម្លាំង​របស់​ប្រ​ជា​ជន​ក្នុង​កសាង​ជន​បទ​ថ្មី។​ អភិវឌ្ឍន៍​ផលិត​កម្ម​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​; ខិត​ខំ​ប្រឹង​ប្រែង​កុំ​ឱ្យ​កើត​មាន​គ្រួ​សារ​ក្រី​ក្រថ្មី​ ពល​ករ​៧០% មាន​ការ​ងារ​ធ្វើ​ដោយ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ និង​ប្រ​ជា​ជន​ក្នុង​កម្រិត​អា​យុ​ពល​កម្ម​ ៩៥% ឡើង​ទៅ​មាន​ការ​ងារ​ធ្វើ​លំ​នឹង។​ ទន្ទឹម​នឹង​នោះ​ រក្សា​ខ្ជាប់​កិត្តិ​នាម​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​គំរូ​; ភូមិ​សម្រេច​បទ​ដ្ឋាន​ផ្នែក​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម​តាម​សេចក្ដី​កំ​ណត់៕​

                           សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ