មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/06/2024 - 09:26

ភាព​រីក​រាយ​នៃ​ជន​បទ​ការ​ផ្លាស់​ថ្មី​

ខេត្ត​បាក​លីវ​ ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ កម្ម​វិធី​និង​គម្រោង​ផ្សេង​ៗ​ទៀត​ ទើប​ធ្វើ​ឱ្យ​មុខ​មាត់​ភូមិ​ស្រុក​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​ភាព​ផ្លាស់​ថ្មី​ សក្តិ​សម​ជា​កន្លែង​សម្រាប់​រស់​នៅ។​

  តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​បាក​លីវ​
មាន​ភាព​ផ្លាស់​ថ្មី​ជាលំ​ដាប់​។​

មក​ទល់​ពេល​នេះ​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​តភ្ជាប់​ឃុំ​ ភូមិ​ និង​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ត្រូវ​បាន​អនុវត្ត​សម្រេច​រួច​រាល់​ដំ​ណាក់​សុខា​ភិបាល​ សាលា​រៀន​រឹង​មាំ អគ្គិ​សនី​ ទឹក​ស្អាត​មាន​សព្វ​គ្រប់​ ។ល។​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​ បង្កើត​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ដូច្នេះ​ ជីវ​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​ត្រូវ​បាន​លើក​កម្ពស់​ បង្ក​បាន​ជា​សម្ទុះ​ជីវ​ភាព​ថ្មី​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ​។​ លោក​ ត្រឿង​មិញ​ បាច់​នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ មាមីង​ខ្មែរ​មាន​ជីវ​ភាព​ធូរ​ធារ​ មាន​ផ្ទះ​ឥដ្ឋ​សម​រម្យ​ ផ្លូវ​បេ​តុង​រលូន​ រថ​យន្ត​អាច​បើក​ដល់​ចុង​ភូមិ​ ដូច្នេះ​ ការ​លក់​ដូរ​ទំ​និញ​កសិផល​ក៏​មាន​ភាព​ងាយ​ស្រួល។​ មាមីង​ខ្មែរ​ធ្វើ​មាន​ផ្តើម​ពី​ទម្រង់​ផលិត​កម្ម​ផ្សេង​ៗ​ ក្នុង​នោះ​ មាន​ទម្រង់​ដាំ​ទំ​ពាំង​បា​រាំង​និង​មៀន​សាច់​ក្រាស់​ជា​ដើម​។​ មាន​អ្នក​ខ្លះ​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ សហគ្រាស​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ម៉្លោះ​ហើយ​មា​មីង​មាន​ជីវ​ភាព​ធូរ​ធារ”។​

ទម្រង់​ដាំ​ដំ​ណាំ​ជាច្រើន​សម្រេច​ប្រ​សិទ្ធ​ភាព​ ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល។​

ចំ​ណា​ប់​អា​រម្មណ៍​ពី​ការ​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​បទ​ លោក​ថាច់​កឹង​ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ មាន​ប្រ​សាសន៍​៖ “សព្វ​ថ្ងៃ​នៅ​ជន​បទ​ ពេល​យប់​តាម​ដង​ផ្លូវ​មាន​ភ្លើង​ភ្លឺ​ព្រោង​ព្រាត​ ផ្លូវ​ស្មើ​រលូន​ ដូច្នេះ​ ក្មយៗ​ធ្វើ​ដំ​ណើរ​ទៅ​រៀន​ ឬ​ទៅ​ធ្វើ​ការ​ក៏​មាន​ភាព​ងាយ​ស្រួល​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធានា​។​ ចំ​ណែក​គ្រួ​សារ​ក្រ​បាន​រដ្ឋ​ជួយ​សាង​សង់​ផ្ទះ​ ឱ្យ​បុល​ទុន​ ជំ​នួយ​ពូជ​ដំ​ណាំ​ ពូជ​សត្វ​ចិញ្ចឹម​ដើម្បី​ប្រ​កប​ការ​ងារ​រក​ស៊ី​។​ តាម​រយៈ​នោះ​ មាមីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​មាន​ជីវ​ភាព​ធូរ​ធារ​ គ្រួ​សារ​ណា​ក៏​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ គិត​គូរ​ឱ្យ​កូន​ចៅ​ទៅ​រៀន​សូត្រ​ត្រឹម​ត្រូវ​ រក​បាន​ការ​ងារ​ធ្វើ​លំ​នឹង​ ដូច្នេះ​ នៅ​តាម​ភូមិ​ស្រុក​តំ​បន់​មាមីង​ខ្មែរ​រស់​នៅ​មាន​ភាព​ផ្លាស់​ថ្មី​មិន​ខុស​ប្លែក​អ្វី​ពី​ក្រុង​នោះ​ទេ”។​

លោក​ ឡឿង​វ៉ាន់​ផ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “តំ​បន់​ជន​បទ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ផ្លាស់​ថ្មី​ឆាប់​រហ័ស​គឺអា​ស្រ័យ​មាន​គោល​ការណ៍​ គោល​នយោ​បាយ​ត្រឹម​ត្រូវ​ គ្រប់​ជ្រុង​ជ្រោយ​របស់​បក្ស​ និង​រដ្ឋ​ ក្នុង​ការ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​។​ ខេត្ត​បាន​បត់​បែន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ គម្រោង​និង​គោល​នយោ​បាយ​ជា​ច្រើន​ ដើម្បី​វិនិ​យោគ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​លទ្ធ​ផល​នៃ​ការ​សាមគ្គី​ ស្រប​ចិត្ត​ស្រប​គំ​និត​របស់​មាមីង​ខ្មែរ​ក្នុង​ការ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ កសាង​មាតុ​ភូមិ​បាក​លីវ​កាន់​តែស៊ី​វិ​ល័យ​ សម្បូរ​សប្បាយ​”៕​

                                           លីធាន​-មុនី

ចែករំលែកអត្ថបទ