មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/04/2024 - 09:20

អ្នក​រួម​ចំណែក​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ

លោក​ថាច់​ខឹម នៅ​ភូមិ​ផ្នោ​កំ​បុត ឃុំ​ថាម​ដូង ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រ​ជា​ប្រិយ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ស្មារតី​សាមគ្គី ​ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ។

លោក​ថាច់​ខឹម។

ធ្លាប់​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង ម្ល៉ោះ​ហើយពេល​ចូល​និវត្តន៍ លោក​ថាច់​ខឹម បាន​មា​មីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក គោ​រព​ស្រ​ឡាញ់​និង​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ផ្នោ​កំ​បុត។ ចាប់​តាំង​ពី​នោះ គាត់​បាន​រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត និង​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ រៀប​ចំ​សណ្ដាប់​ធ្នាប់​ក្នុង​វត្ត និង​កៀរ​គរមា​មីង​ខ្មែរ​រស់​នៅ​សាមគ្គី ចូល​រួម​កសាង​វត្ត​អា​រាម។ ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​នឹង​ការ​កៀរ​គរ ផ្សព្វ​ផ្សាយ​របស់​លោក​ថាច់​ខឹម មា​មីង​ខ្មែរ​មក​វត្ត​ធ្វើ​បុណ្យ​ទាន​កាន់​តែច្រើន​ឡើង ហើយ​បាន​រួម​ចំ​ណែក​កសាង ជួស​ជុល​ឧបដ្ឋាន​សា​លា និង​សំ​ណង់​ផ្សេងៗ​ក្នុង​វត្ត​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន។ ក្រៅ​ពី​នោះ លោក​ថាច់​ខឹម នៅ​ទាំង​កៀរ​គរ​មា​មីង​ខ្មែរ​អប់រំ​កូន​ចៅថែ​រក្សា​វប្ប​ធម៌ ប្រ​វេ​ណី​ខ្មែរ ដូច​ជា ការ​ស្លៀក​ពាក់​សម​រម្យ​ទៅ​កាន់​វត្ត ថែ​រក្សា​ទម្រង់​ស្វា​គមន៍​របស់​ខ្មែរ ថែ​រក្សា​ចង្វាក់​រាំ​វង់ ភ្លេង​ពិណ​ពាទ្យ​ជា​ដើម។ អា​ស្រ័យ​ហេតុ​នោះ ទើប​ក្នុង​វត្ត​មាន​ក្រុម​ភ្លេង​ភ្លេង​ពិណ​ពាទ្យ ក្រុម​តន្រ្តី​ចម្រៀង របាំ សម្រាប់​បម្រើ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេងៗ​ឱ្យ​កាន់​តែ​មាន​ភាព​ឱឡា រិក​អធិក​អធម សប្បាយ​រីក​រាយ។ លោក​ថាច់​ខឹម ឱ្យដឹង៖ “ទោះ​បី​កំពុង​ឋិត​ក្នុង​តំណែង​ឬ​ចូល​និវត្តន៍​ហើយ​ក្ដី ប៉ុន្តែ​កិច្ច​ការ​ដែល​ខ្ញុំ​ធ្វើ​គឺ​សុទ្ធ​តែ​ផល​ប្រ​យោជន៍​សម្រាប់​មាមីង​ខ្មែរ។ បច្ចុប្បន្ន មា​មីង​ខ្មែរ​នៅ​ភូមិ​ផ្នោ​កំ​បុត រស់​នៅ​ដោយ​សាមគ្គី ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ ខ្ញុំ​ពិត​ជា​មានក្ដី​រីក​រាយ​ខ្លាំង​ណាស់។ នោះ​ជា​កម្លាំង​ចលករ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត​អនុវត្ត​ល្អ​ភារ​កិច្ច​និង​តួនាទី​ក្នុង​នាម​ជា​អ្នក​មាន​ប្រជា​ប្រិយ ដើម្បី​ផ្សព្វ​ផ្សាយ កៀរ​គរ​មា​មីង​ខ្មែរ​ខ្នះ​ខ្នែង​ប្រ​កប​ការ​ងារ​រក​ស៊ី រស់​នៅ​សាមគ្គី កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

លោក​ថាច់​ខឹម រួម​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​កំពុង​ពិនិត្យ​សំ​ណង់​សាង​សង់​ក្នុង​វត្ត។

មាន​អា​យុ​បក្ស​ជាង ៤០ ឆ្នាំ លោក​ថាច់​ខឹម តែង​ជា​គំរូ​ឈាន​មុខ​ក្នុង​ចលនា​របស់​ភូមិ​ភាគ។ ពិសេស គឺ​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ជូន​ជន​រួម​ជាតិ​ខ្មែរ; ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ឈូស​ឆាយ​រំ​ដោះ​ផ្ទៃ​ដី និង​កៀរ​គរ​មា​មីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​ប្រ​គល់​ដី​ឱ្យ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង ត្រូវ​តាម​ច្បាប់​កំណត់។ ក្រៅ​ពី​នោះ លោក​ថាច់​ខឹម ថែម​ទាំង​ជា​ឃោស​និក​សកម្ម​ក្នុង​ការ​ងារ​សម្រុះ​សម្រួល​ទៀត​ផង។ បង​ស្រី ថាច់​ធី​តារា ឱ្យ​ដឹង៖ “សម្ដី​ដែល​លោក​តា​ខឹម គាត់​និយាយ​ដឹក​នាំ​តែង​សម​ហេតុ​សម​ផល។ អា​ស្រ័យ​បាន​គាត់​ជួយ​ពន្យល់​វែក​ញែក​ច្បាស់​លាស់ ទើប​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​យល់​ឃើញ​ពីទោស​កំ​ហុស​របស់​ខ្លួន ហើយ​ចាប់​ដៃ​គ្នា​កសាង​គ្រួសារ​សុភ​មង្គល”។

ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការផ្សព្វ​ផ្សាយ​និង​កៀរ​គរ​ប្រ​ជា​ជន លោក​ថាច់​ខឹម ទទួល​បាន​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំងនិង​គណៈ​កម្មា​ធិការ​ជន​ជាតិ៕

                              យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ