15/04/2024 - 13:49

ប្រ​សិទ្ធ​ភាព​នៃ​ការ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​

ខេត្ត​គៀង​យ៉ាង​ បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០ (កម្ម​វិធី​) ជួយ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​វិវឌ្ឍ​ន៍ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

សកម្ម​ភាព​ក្នុង​ទិវា​បុណ្យ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ បាន​ទាក់​ទាញ​ប្រ​ជា​ជន​មក​ទស្សនា​ច្រើន​កុះ​ករ។​

តាម​ប្រ​សាសន៍​លោក​ យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ អនុវត្ត​បទ​បញ្ជា​លេខ​ ០៨/CT-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តី​ពី​ភារ​កិច្ច​ វិធាន​ការ​សំ​ខាន់​ៗ​ជំ​រុញ​ការ​បែង​ចែក​រំសាយ​ថវិកា​វិនិយោគ​សាធា​រណៈ​ និង​៣​កម្ម​ វិធី​ទិស​ដៅ​ជាតិ​ឆ្នាំ​២០២៣ ភូមិ​ភាគ​នា​នា​បាន​ផ្សព្វ​ផ្សាយ​ទុន​ដល់​គម្រោង​ អនុគម្រោង​ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ (ហៅ​កាត់​ ថា​កម្ម​វិធី) ។​ ពេល​គម្រោង​បាន​ផ្សព្វ​ផ្សាយ​មាន​ភាព​ងាយ​ស្រួល​ និង​ពង្រីក​ប្រ​សិទ្ធ​ភាព​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់។​

លោក​ ឡេមិញ​ខ្វា អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ បាន​រៀប​ចំ​ឡើង​រៀង​រាល់​ឆ្នាំ​នៅ​ទីប្រ​ជុំ​ជន​ហ្គក្វាវ ស្រុក​ហ្គក្វាវ ស្ថិត​ក្នុង​គម្រោង​ “អភិរក្ស​ ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​ទេស​ចរណ៍”។​ ទិវា​បុណ្យ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចររាប់​រយ​ពាន់​នាក់​មក​ទស្សនា​ ទិញ​អី​វ៉ាន់​ប្រើ​ប្រាស់​និង​លើក​ទឹក​ចិត្ត​ដល់​សកម្ម​ភាព​វប្បធម៌​ កីឡា​ប្រ​កប​ដោយ​លក្ខណៈ​វប្បធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ប្រ​ការ​ដែល​ទិវា​បុណ្យ​បាន​រក្សា​និង​អភិវឌ្ឍ​រៀង​រាល់​ឆ្នាំ​ បញ្ជាក់​ឱ្យ​ឃើញ​ពី​ប្រ​សិទ្ធ​ភាព​គម្រោង​បាន​ ប្រ​ជា​ជន​ទទួល​យក​និង​រួម​ជាមួយ​រដ្ឋ​អភិរក្ស”។​ លោក​យ័ញ​ដូ នៅ​ឃុំ​ធ្វី​ឡេវ តែង​មាន​វត្ត​មាន​នៅ​ក្នុង​ការ​បណ្តែត​ប្រ​ទីប​របស់​វត្ត​ថ្នល់​ជុំ​ព្រែក​ស្លា។​ សម្រាប់​គាត់​ បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​របស់​វត្ត​និយាយ​ដោយ​ឡែក​និង​ទិវា​បុណ្យ​និយាយ​រួម​ គឺជា​កិត្តិ​យស​មួយ​ដ៏​ធំ។​ លោក​ដូ ឱ្យ​ដឹង​៖ “ឆ្នាំ​ណា​ក៏​ដូច​ ជា​ឆ្នាំ​ណា​ ខ្ញុំ​តែង​ទន្ទឹង​រង់​ចាំ​ដល់​ទិវា​បុណ្យ​នេះ​ ដើម្បី​បាន​ចូល​រួម​ធ្វើ​ក្បូន​ប្រ​ទីប​របស់​វត្ត​ និង​ទៅ​ចូល​រួម​ប្រ​ឡង​ បាន​មើល​ប្រ​ណាំង​ទូក​-ង ល្ខោន​យូរ​កេរ​និង​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អកអំ​បុក​សំ​ពះ​ព្រះ​ខែ​ ដែល​រៀប​ចំ​ឡើង​ជាប់​មាត់​ទន្លេ​កៃ​លើង។ល។​ សកម្ម​ភាព​ទាំង​អស់​នេះ​ ត្រូវ​បាន​ជន​ជាតិ​ខ្មែរ​ថែ រក្សា​ជា​ច្រើន​ឆ្នាំ​មក។​ បាន​រដ្ឋ​ចាត់​តាំង​ដោយ​ទ្រង់​ទ្រាយ​ធំ​ដូច្នេះ​ ធ្វើ​ឱ្យ​ការ​ងារ​អភិរក្ស​កាន់​បាន​ពង្រីក​ជាង​ទៀត។​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ទៅ​ចូល​រួម​ទិវា​បុណ្យ​រហូត​ដល់​ពេល​ណា​ទៅ​អស់​រួច​ ទើប​ឈប់”។​

  សាលា​បឋម​សិក្សា​ទាំង​ពី​រនៅ​ឃុំ​ឌិញ​ហ្វា បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ជួយ​ឱ្យ​សិស្ស​ខ្មែរ​រៀន​សូត្រ​បាន​ងាយ​ស្រួល។​ 

លោក​ យ័ញ​ភុក ផ្តល់​ព័ត៌​មាន​បន្ថែម​ អនុវត្ត​គម្រោង​ចំ​ណុះ​កម្ម​វិធី​ ខេត្ត​ឧបត្ថម្ភ​ដី​លំ​នៅ​ឋាន​ជូន​ប្រ​ជា​ជន​បាន​ ៣១ គ្រួ​សារ​ ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​បាន​៣៨៣ គ្រួ​សារ​ ឧបត្ថម្ភ​ដី​ផលិត​កម្ម​ ផ្លាស់​ប្តូរ​របរ​ជូន​ប្រ​ជា​ជន​បាន​ ១៨០ គ្រួ​សារ​ និង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ដោះ​ស្រាយ​ទឹក​ប្រើ​ប្រាស់​ចែក​រំលែក​បាន ១៦០ គ្រួ​សារ។​ ទន្ទឹម​នឹង​នោះ​ បង្កើន​កម្រិត​ពង្រីក​សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​បាន​ ១៤ សំ​ណង់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ លោក​យ័ញ​ភុក អំ​ណះអំ​ណាង៖ “ការ​អនុវត្ត​ព្រម​ៗ​គ្នា​ មាន​ប្រ​សិទ្ធ​ភាព​របស់​យន្ត​ការ​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ បាន​កែ​លម្អ​លក្ខណៈ​រស់​នៅ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ជួយ​ឱ្យ​ប្រ​ជា​ជន​កៀក​ជិត​នឹង​សេវា​កម្ម​សង្គម​មូល​ដ្ឋាន​ ដូច​ជា៖  គោល​នយោ​បាយ​អភិវឌ្ឍ​ផលិត​កម្ម​ គោល​នយោ​បាយ​ឥណ​ទាន​អនុគ្រោះ​ កៀក​ជិត​សេវា​កម្ម​ថែទាំ​សុខ​ភាព​បែប​ទំ​នើប​ ចូល​រួម​អភិរក្ស​និង​អភិវឌ្ឍ​នូវ​តម្លៃ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ។​ ក៏​ដូច​ជា​ធានា​ទឹក​ប្រើ​ប្រាស់​ និង​កែ​លម្អ​អនា​ម័យ​បរិស្ថាន​ការ​ងារ​ជូន​ប្រ​ជា​ជន។ល។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​សម្ភារៈនិង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​វិវឌ្ឍន៍ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ថយ​ចុះ​ពី​ ៣,៦៨% ក្នុង​ឆ្នាំ​២០២២ នៅ​ត្រឹម​តែ ២,៤០% ក្នុង​ឆ្នាំ​២០២៣ (ថយ​ចុះ​ ១,២៨%)”។​

 ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ខេត្ត​គៀង​យ៉ាង​ បាន​កសាង​សម្រេច​រួច​រាល់។​

ជាឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នោះ​គឺឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ បាន​ទទួល​ផល​អនុគ្រោះ​ជា​ច្រើន​ពី​កម្ម​វិធី​ ម្ល៉ោះ​ហើយ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ បាន​ផ្លាស់​ប្តូរ​ជា​សន្សឹម​ៗ​។​ បង​យ័ញ​សាង​ នៅ​ភូមិ​ហ្វា​ហើង ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង​៖ “ដោយ​សារ​បាន​រដ្ឋ​វិនិ​យោ​គ ទើប​មាន​ផ្លូវ​ថ្នល់​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​ មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ពី​ចុង​ភូមិ​ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​ ៦១ ហេតុ​នោះ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់”។​ មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ម្ល៉ោះ​ហើយ​ អ្នក​ណា​ក៏​ចង់​រក​ស៊ី​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​ តាម​ប្រ​សាសន៍​លោក​ ក្វាង​ត្រុង​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ហ្វា ដោយ​សារ​ការ​ផ្គួប​បញ្ចូល​រវាង​កម្ម​វិធី​និង​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ទៀត​ ទើប​អគ្គិ​សនី​ ផ្លូវ​ថ្នល់​ សាលា​រៀន​និង​ដំ​ណាក់​សុខា​ភិបាល​ នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​កសាង​សម​រម្យ​ ទំ​នើប ឆ្លើយ​តប​បាន​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​លើក​កម្ពស់​កម្រិត​ទទួល​ផល​របស់​ប្រ​ជា​ជន។​ នេះ​ជា​បុព្វ​បទ​ដើម្បី​ឃុំ​សម្រេច​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​ជឿន​លឿន​ សំ​ដៅ​កសាង​ជន​បទ​ថ្មី​គំរូ៕

​                   ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ