មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/03/2024 - 09:40

លេខា​សម្ព័ន្ធ​យុវ​ជន​នារីគំរូ

គៀង​ធី​ហុង​ហាញ់ ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់ ៩ ក្រុង​តា្រ​វិញ។ បង​ស្រី​តែង​កំ​ណត់​ច្បាស់​ខ្លួន​ឯង ត្រូវ​មាន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ ចាប់​ផ្តើម​ពី​ការ​ងារ​សាមញ្ញៗ ប្រ​ចាំ​ថ្ងៃ។

បង​ស្រី​គៀង​ធីហុង​ហាញ់ លេខា​សម្ព័ន្ធ​យុវ​ជន សង្កាត់​៩។

រយៈ​ពេល​កន្លង ជា​មួយ​នឹង​គំនិត​ច្នៃ​ប្រ​តិដ្ឋ និង​ការ​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ បង​ស្រី​ហាញ់ បាន​ដឹក​នាំ​សកម្ម​ភាព​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ ៩ ឱ្យ​មាន​របៀប​រៀប​រយ ក្លាយ​ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ត្រូវ​បាន​លេខា​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​៩ វាយ​តម្លៃ​ខ្ពស់។​ ក្នុង​សកម្ម​ភាព បន្ទាប់​ពី​ចូល​រួម​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​ឯក​សារ ចង្អុល​ការ​របស់​ថ្នាក់​លើ បង​ស្រី​ហុង​ហាញ់ បាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្ដែង ហើយ​ផ្សព្វ​ផ្សាយ​ជូន​សម្ព័ន្ធ​យុវ​ជន យុវ​ជន​តាម​រយៈ​សកម្ម​ភាព ប្រ​ជុំ​សម្ព័ន្ធ​យុវ​ជន ស្ដី​ពី​សេចក្ដី​សម្រេច​ផែន​ការ កម្ម​វិធី​សកម្ម​ភាព គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ។ល។ ពិ​សេស គឺ​ផ្សព្វ​ផ្សាយ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូ​ជី​មិញ។ បង​ស្រី គៀង​ធី​ហុង​ហាញ់ ឱ្យ​ដឹង៖ “ជា​មួយ​តួនាទី​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់ នាង​ខ្ញុំ​តែង​ធ្វើ​ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​សកម្ម​ភាព​និង​ការ​ចលនា​ទាំង​ឡាយ​នៅ​ភូមិ​ភាគ; រួម​ជា​មួយ​នឹង​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​សង្កាត់ ដឹក​នាំ​សកម្ម​ភាពសម្ព័ន្ធ​យុវ​ជន និង​ចលនា​យុវ​ជន កុមារ​ឱ្យ​មាន​របៀប​រៀប​រយ; តែង​ជិត​ដិត​ក្ដាប់​ពី​បំណង​ប្រាថ្នា​របស់​សម្ព័ន្ធ​យុវ​ជន; ខ្នះ​ខ្នែង​រៀន​សូត្រ រិះ​រក​នូវ​គំនិត​ច្នៃ​ប្រតិដ្ឋ និង​ដំ​ណោះ​ស្រាយ​ដែល​មាន​លក្ខណៈ​ជាក់​ស្ដែង។ល។ ឆ្លង​តាម​រយៈ​នោះ បាន​ទាក់​ទាញ​សម្ព័ន្ធ​យុវ​ជន​ជន​ជាតិ​ខ្មែរ​ជា​ច្រើនមក​ចូល​រួម”។

បងស្រី​គៀង​ធី​ហុង​ហាញ់ បាន​ធ្វើ​ការ​កៀរ​គរ​ជំ​នួយ​កង់​ដល់​
សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ។

ឆ្នាំ​២០២៣ បង​ស្រី​គៀង​ធីហុង​ហាញ់ ឧស្សាហ៍​ជួយ​ដល់​គ្រួ​សារ​ក្រីក្រ កុមារ​មាន​ស្ថាន​ភាព​លំ​បាក​ជា​ដើម។ បង​ស្រី​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់ ៩ ធ្វើ​ការ​កៀរ​គរ ជួស​ជុល សង់​ផ្ទះ​ជូន​គ្រួសារ​ក្រី​ក្រ ចំនួន៤​ខ្នង សរុប​ថវិកា​ជាង​១២០​លាន​ដុង; សហ​ការ​ពិនិត្យ​ជំងឺ​និង​ផ្ដល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ ជូន​អ្នក​ជំងឺ​ក្នុង​សង្កាត់​ជាង២០០​នាក់។ ជា​មួយ​នឹង​ការ​ខិត​ខំ ​រួម​ចំ​ណែក​របស់​បង​ស្រី​គៀង​ធី​ហុង​ហាញ់ រយៈ​ពេល​៣​ឆ្នាំ​បន្តបន្ទាប់ សម្ព័ន្ធ​យុវ​ជន​សង្កាត់​ ៩ ទទួល​កិត្តិ​នាម​ជា​អង្គ​ភាព​សម្រេច​ភារ​កិច្ច​ឆ្នើម។

សមមិត្ត យឿង​វ៉ាន់​ហុង លេខា​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់ ៩ បាន​បញ្ជាក់៖ “សម​មិត្តគៀង​ធី​ហុង​ហាញ់ គឺ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់ មាន​ភាព​ស្វា​ហាប់ ចូល​ចិត្ត​ធ្វើ​ការ​ងារ​សង្គម ជា​បុគ្គល​គំរូ​ម្នាក់​ក្នុង​ចំ​ណោម​បុគ្គល​គំរូ​ទាំង​ឡាយ។ សម​មិត្ត​ឧស្សាហ៍​ចូល​រួម​កៀរ​គរ​សម្ព័ន្ធ​យុវ​ជន យុវ​ជន​និង​ប្រ​ជា​ជន​អនុវត្ត​ល្អ​បទ​បញ្ជាលេខ​២៧ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រា​វិញ ស្ដី​ពី​អនា​ម័យ​ទេស​ភាព​បរិស្ថាន រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី។ ឆ្លង​តាម​រយៈ​នោះ សម​មិត្ត​គៀង​ធីហុង​ហាញ់ នៅ​ទាំង​បាន​សម្ព័ន្ធ​យុវ​ជន​ក្រុង​ត្រា​វិញ​ជូន​លិខិត​សរ​សើរ​អំ​ពី​ស្នា​ដៃ​សម្រេច​ភារ​កិច្ច​ឆ្នើម​ក្នុង​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ការ​ចលនា​យុវ​ជន កុមារ​ សង្កាត់​៩ ឆ្នាំ​២០២៣​ទៀត​ផង៕

                       សើុង​ម៉ា​ល័យ - ថាច់ធី

ចែករំលែកអត្ថបទ