រយៈពេលកន្លង គ្រប់មន្ទីរ គណៈ ផ្នែកលើភូមិសាស្រ្តខេត្តហូវយ៉ាង បានអនុវត្តល្អសេចក្តីសម្រេចលេខ ២២០៩/QĐ-UBND ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការប្រគល់ទុនបុព្វហេតុអនុវត្តកម្មវិធីទិសដៅជាតិឆ្នាំ២០២៣ លើភូមិសាស្រ្តខេត្តហូវយ៉ាង ម្ល៉ោះហើយ ភូមិសាស្រ្តដែលទទួលផលពីកម្មវិធីមានការរីកចម្រើន ពិសេស គឺតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។
ស្ពានលូប្រឡាយតាមង៉ាងតភ្ជាប់នឹងភូមិ ៤A ទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A
និងឃុំវិញប៊ិញ ស្រុកវ៉ីធ្វី។
តាមប្រសាសន៍លោក គីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង យោងតាមស្ថិតិទូទាំងខេត្តនៅមានប្រជាជនក្រីក្រចំនួន៩.៧៣៦គ្រួសារ ស្រូបអត្រា៤,៨៤% បើប្រៀបនឹងចំនួនគ្រួសារប្រជាជនទូទាំងខេត្ត (ក្នុងនោះ គ្រួសារក្រីក្រជនជាតិភាគតិចមានចំនួន១.០៧៥គ្រួសារ ស្រូបអត្រា១១,៤៦% បើប្រៀបនឹងគ្រួសារក្រីក្រសរុបទូទាំងខេត្ត និងស្រូបអត្រា១៣,១៣% នៃចំនួនគ្រួសារជនរួមជាតិភាគតិចរួម)។ អាស្រ័យមានកម្មវិធីវិនិយោគរបស់រដ្ឋ ទើបគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច ថយចុះ២,៨៨% បើប្រៀបនឹងឆ្នាំ២០២១ សម្រេចអត្រាដាក់ចេញរបស់ខេត្តគឺ២%។ គ្រួសារប្រកៀកបន្ទាត់ក្រ៧.៤២៦គ្រួសារ ស្រូបអត្រា៣,៦៩% បើប្រៀបនឹងចំនួនគ្រួសារប្រជាជន។ ការផ្សព្វផ្សាយព្រមៗគ្នានូវកម្មវិធី គម្រោងរបស់រដ្ឋ គួបផ្សំនឹងគម្រោងពិសេសដោយឡែក បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសុក្រឹត ប្រព័ន្ធរចនាសម្ព័ន្ធបច្ចេកទេស ជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តនិយាយរួម និងតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។
ជ្រុងមួយនៃមណ្ឌលប្រជាជនតាំងទីលំនៅទីប្រជុំជនបៃង៉ាង។
តួយ៉ាងដូចនៅទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A អាស្រ័យកម្មវិធីវិនិយោគរបស់រដ្ឋ ទើបហេដ្ឋារចនាសម្ព័ន្ធនៅទីនេះមានការប្ដូរផ្លាស់។ ពូយ័ញតាម នៅភូមិ៤A ទីប្រជុំជនបៃង៉ាង ឱ្យដឹង៖ “សព្វថ្ងៃខ្ញុំធ្វើដំណើរទៅទីប្រជុំជនបៃង៉ាង ឬចូលទៅវ៉ីប៊ិញ គឺមានភាពងាយស្រួលទាំងអស់ ដ្បិតផ្លូវបានតភ្ជាប់អស់ហើយ។ មិនតែប៉ុណ្ណោះ ផ្លូវភ្ជាប់ភូមិតាមដងប្រឡាយតាមង៉ាងក៏ត្រូវបានវិនិយោគ ម្ល៉ោះហើយអាចបើកយានយន្តពីក្បាលភូមិចូលដល់ចុងភូមិ ចង់ធ្វើអ្វីក៏ងាយស្រួលដែរ។ ពិសេសប្រព័ន្ធព័ត៌មាន ផ្សព្វផ្សាយប្រព័ន្ធ wifi មានគ្រប់សព្វ ហេតុនោះប្រជាជនអាចនឹងស្វែងយល់នូវចំណេះដឹងអំពីការដាំដុះ ចិញ្ចឹមសត្វយ៉ាងងាយស្រួល ជាពិសេសគឺតម្លៃលក់កសិផល។ ឥឡូវតំបន់ជនបទក៏មិនខុសពីទីក្រុងប៉ុន្មានដែរ កម្រិតទទួលផលប្រហាក់ប្រហែលគ្នា”។
ក្នុងនាមជាអ្នកមានប្រជាប្រិយគំរូរបស់ខេត្តហូវយ៉ាង លោកសើុងតាយ នៅទីប្រជុំជនបៃង៉ាង ឱ្យដឹង៖ “ជីវភាពសម្ភារៈនិងស្មារតីជនរួមជាតិខ្មែរលើភូមិសាស្រ្តមានភាពរីកចម្រើន សបញ្ជាក់ថា កម្មវិធី គម្រោងរបស់រដ្ឋបានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ជួយឱ្យពួកគាត់អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងជីវភាព”៕
ហាថាញ-លីសៀ