ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/03/2024 - 16:43

សុក​ត្រាំង​ បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែក​ការ​ងារ​ជន​ជាតិ​ជូន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ ២៨២ នាក់

គណៈ​កម្មា​ធិការ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ទើប​តែ​រៀប​ចំ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែក​ការ​ងារ​ជន​ជាតិ​ ឋិត​ក្នុង​អនុគម្រោង​ទី២ នៃ​គម្រោង​ទី​៥ ដែល​ជា​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជូន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​២៨២នាក់ ដែល​ស្ថិត​ក្នុង​មុខ​សញ្ញា​៣ មុខ​សញ្ញា​៤ នៅ​លើ​ភូមិ​សាស្ដ្រ​ខេត្ត។​

 ​  ទិដ្ឋ​ភាព​នៃ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ងារ​ជន​ជាតិ​។​

សិក្ខា​កាម​ចូល​រួម​វគ្គ​បំ​ប៉ន​ បាន​គ្រូ​ឧទ្ទេស​ក៍​លើក​ឡើង​ពី​ប្រ​ធាន​បទ​ ដូច​៖ ទិដ្ឋ​ភាព​ទូទៅ​នៃ​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម; ទស្សនៈ​ គោល​នយោ​បាយ​ គោល​ការណ៍​របស់​បក្ស​ លើ​បញ្ហា​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​; ច្បាប់​និង​គោល​នយោ​បាយ​របស់​រដ្ឋ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​; កសាង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​រឹង​មាំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​; ការ​ងារ​គ្រប់​គ្រង​រដ្ឋ​ស្តីពី​វប្បធម៌​ជន​ជាតិ​ភាគ​តិច​; ការ​ងារ​ការ​ពារ​ជាតិ​និង​សន្តិ​សុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​

វគ្គ​បំ​ប៉ន​សំ​ដៅ​ជួយ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ ដែល​បម្រើ​ការ​ងារ​ជន​ជាតិ​ លើក​កម្ពស់​សមត្ថ​ភាព​មុខ​ជំ​នាញ​ វិជ្ជា​ជីវ​ៈ ដើម្បី​ធ្វើ​សេនា​ធិការ​និង​កសាង​រៀប​ចំ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន៕​

               លីធាន​-មេងលី

ចែករំលែកអត្ថបទ