មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/12/2023 - 16:20

ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​

ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ ព្រះ​ចៅ​អធិ​ការ​វត្ត​តាលោង ឃុំ​ឡុង​វិញ​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ ជា​ព្រះ​សង្ឃ​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ។​ ព្រះ​អង្គ​តែង​ខ្នះ​ខ្នែង​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ គោ​រព​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។​

ព្រះ​តេជព្រះ​គុណ​ ហ្វិញ​កុង​ដើយ ព្រះ​ចៅ​អធិ​ការ​វត្ត​តាលោង។​

ឆ្នាំ​២០១៦ ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ បាន​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ ទំ​នុក​ចិត្ត​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​តា​លោង រហូត​មក​ទល់​សព្វ​ថ្ងៃ។​ តាំង​ពី​ទទួល​តួនា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​មក​ ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​សម្រាប់​ការ​ងារ​សាសនា​និង​សង្គម។​ សង្កេត​ឃើញ​ព្រះ​វិហារ​ចាស់​មាន​ភាព​ទ្រុឌ​ទ្រោម​ ព្រះ​អង្គ​ក៏​ពិភាក្សា​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ កៀរ​គរ​មា​មីង​ពុទ្ធ​បរិស័ទ​ រួម​វិភាគ​ទាន​ ថវិកា​ កម្លាំង​ពល​កម្ម​ដើម្បី​កសាង​ថ្មី​។​ បន្ទាប់​មក​ព្រះ​អង្គ​ក៏​បាន​កៀរ​គរ​ពុទ្ធ​បរិស័ទ​កសាង​របង​វត្ត​ សាលា​ សមណ​កុដិ​ បង្គោល​ទង់​និង​បង្គោល​ភ្លើង​ជុំ​វិញ​វត្ត។ល។​ សំ​ណង់​ថ្មី​មួយ​ចំ​នួន​មាន​ភាព​ស្រស់​ស្អាត​ ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ វប្ប​ធម៌​ខ្មែរ។​

ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ កំ​ពុង​ពិភាក្សា​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​
អំ​ពី​កិច្ច​ការ​កសាង​ក្នុង​វត្ត។

ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ មាន​ថេរ​ដី​កា៖ “ការ​គោ​រពប្រតិ​បត្តិ​សាសនា​ ក៏​ដូច​ជា​កិច្ច​ការ​កសាង​វត្ត​អា​រាម​ គឺយើង​ត្រូវ​ធ្វើ​ជាគំ​រូ​និង​មាន​ភាព​ស្អាត​ស្អំ​ ទើប​បង្ក​បាន​ទំ​នុក​ចិត្ត​ក្នុង​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ។​ រយៈ​ពេល​កន្លង​ បក្ស​ និង​រដ្ឋ​បាន​យក​ចិត្ត​គិត​គូរ​ជីវ​ភាព​មាមីង​ខ្មែរ​បាន​យ៉ាង​ល្អ។​ មាមីង​ខ្មែរ​មាន​ផ្ទះ​សម្បែង​សម​រម្យ​ កូន​ចៅ​មាន​ឱកាស​បាន​ទៅ​រៀន​សូត្រ។ល។​ ដូច្នេះ​ អា​ត្មា​ភាព​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ខ្នះ​ខ្នែង​កៀរ​គរ​មាមីង​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ”។​

លោក​សើុង​វង្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​លោង ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​មក​ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​កសាង​ ពិសេស​គឺពង្រឹង​ស្មារតី​សាមគ្គី​ភាព​ក្នុង​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ។​ ព្រះ​អង្គ​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ មាន​ស្មារតី​សិក្សា​ស្រាវ​ជ្រាវ​ធម៌​ វិន័យ។​ បាន​មា​មីង​ពុទ្ធ​បរិស័ទ​គោ​រព​រាប់​អាន​គ្រប់​គ្នា។​ មិន​តែ​ប៉ុណ្ណោះ​ ព្រះ​តេជ​ព្រះ​គុណ​ ថែម​ទាំង​ផ្សព្វ​ផ្សាយ​ណែ​នាំ​ពន្យល់​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ដូច្នេះ​មាមីង​យល់​ច្បាស់​រស់​នៅ​គោ​រព​តាម​ច្បាប់​ គិត​គូរ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ កៀរ​គរ​កុមារ​ទៅ​សាលា​រៀន​ ជម្នះ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។​

លោក​ឡឹម​វ៉ាន់​ក្វាង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ​ ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ​ ហ្វិញ​កុង​ដើយ បង្ក​ទំ​នុក​ចិត្ត​ខ្ពស់​ក្នុង​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ។​ ចាប់​តាំង​ពី​ព្រះ​អង្គ​ទទួល​តួនា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ ការ​កសាង​ ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ ក៏​ដូច​ជា​ការ​គោ​រពប្រតិ​បត្តិ​សាសនា​របស់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ ឃើញ​ថា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់។​ ព្រះ​អង្គ​ក៏​ជា​គំ​រូ​ល្អ​ក្នុង​ការ​អនុវត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ ពេល​ទេស​នា​ម្តង​ៗ​ព្រះ​អង្គ​តែង​ពន្យល់​ណែ​នាំ​មាមីង​ឱ្យ​មាន​ការ​គោ​រព​ប្រតិ​បត្តិ​ល្អ​សាសនា​ ល្អ​សង្គម​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​ការ​គោ​រពអនុវត្ត​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕​

                              សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ