កីឡា - ទេសចរណ៍ ទេសចរណ៍

14/11/2023 - 09:07

ហា​យ៉ាង​-គោល​ដៅ​ទេស​ចរណ៍​ទើប​ល្បី​ឈាន​មុខ​នៅ​អា​ស៊ី​

មជ្ឈ​ដ្ឋាន​យុវ​វ័យ​ចូល​ចិត្ត​ “ដើរ​ហើរ​” តែង​និយាយ​នឹង​គ្នា​ថា​ “មុន​ពេល​ឈាន​ចូល​អា​យុ​២៥​ឆ្នាំ​ ចូរ​ធ្វើ​ដំ​ណើរ​ឱ្យ​សព្វ​ហា​យ៉ាង​” ដើម្បី​ទស្សនា​ទេស​ភា​ព​ដ៏​ស្រស់​ស្អាត​នៃ​តំ​បន់​ឦ​សាន​របស់​មាតុ​ភូមិ។​

ផ្កា​បាក់​វីត​បៀម​ទឹក​ភ្លៀង​នៅ​ពេល​ព្រឹក​ព្រ​លឹម ម្ល៉ោះ​ហើយ​មិន​ទាន់​រីក​ស្រុះ។​

និយាយ​ដោយ​ត្រង់​ទៅ​ ហា​យ៉ាង​មិន​មែន​ជា​ទីតាំង​ទេស​ចរណ៍​សម្រាប់​អ្នក​ពុល​ឡាន​ ខ្លាច​កម្រិត​កម្ពស់​និង​មាន​ភាព​ព្រឺ​ព្រួច​ខ្លាំង​នោះ​ទេ។​ ពី​ព្រោះ​ក្រៅ​ពី​ដង​ផ្លូវ​បត់​បែន​ ប៉ុន្តែ​រាប​ស្មើ​ចាប់​ពី​ត្វៀង​ក្វាង​រហូត​ដល់​ក្រុង​ហា​យ៉ាង​ ចំ​ណែក​២០០​គីឡូ​ម៉ែត្រ​បន្ត​ពី​នោះ​ គឺ​រត់​ឆ្លង​កាត់​ភ្នំ​នៃ​តំ​បន់​ខ្ពង់​រាប​ថ្ម​ដុង​វ៉ាន់​ និង​កំ​ពូល​ភ្នំ​ម៉ាភី​ឡែង។​ ដង​ផ្លូវ​ទាំង​អស់​នេះ​ មាន​លក្ខណៈ​រួម​ គឺម្ខាង​ភ្នំ​ខ្ពស់​និង​ម្ខាង​ទៀត​ល្អាង​ជ្រៅ។​ ពេល​ធ្វើ​ដំ​ណើរ​ឆ្លង​ផុត​ ២០០គីឡូ​ម៉ែត្រ នេះ​ភ្ញៀវ​ទេស​ចរ​នឹង​ទទួល​អា​រម្មណ៍​ពី​ភាព​ផូរ​ផង់​ ស្រស់​ស្អាត​ដ៏​អស្ចារ្យ​នៃ​តំ​បន់​ឦ​សាន​របស់​មាតុ​ភូមិ។​ ហើយ​នឹង​យល់​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ផ្លូវ​នេះ​មាន​ឈ្មោះ​ដ៏​ពី​រោះ​គឺ ដង​ផ្លូវ​សុភ​មង្គល។​ ពី​ព្រោះ​ដង​ផ្លូវ​បាន​ធ្វើ​សម្រេច​ដោយ​កម្លាំង​សាមគ្គី​របស់​យុវ​ជន​១៦​ជន​ជាតិ​ ចំ​ណាយ​កម្លាំង​ពល​កម្ម​ចំ​នួន​២លាន​ថ្ងៃ។​ ដោយ​រួម​មាន​យុវ​ជន​ស្ម័គ្រ​ចិត្ត​ជាង​១.៣០០​នាក់​និង​កម្ម​ករ​ជាង​១.០០០​នាក់ ពួក​គាត់​ធ្វើ​ការ​ដោយ​ឧបករណ៍​សាមញ្ញ​បំ​ផុត​ ដូច​ជា​៖ ចប​កាប់​ ប៉ែល ដែក​គាស់​ ញ​ញួរ​ធំ។ល។​ ដើម្បី​បំ​បែក​ភ្នំ​ធ្វើ​ផ្លូវ​ក្នុង​លក្ខណៈ​លំ​បាក​ក្រៃ​លែង​ ខ្វះ​អា​ហារ ខ្វះ​ទឹក​ផឹក និង​អា​កាស​ធាតុ​សោះ​កក្រោះ​។​ ដង​ផ្លូវ​ជា​សំ​ណង់​ដ៏​មហិមា​នៃ​កម្លាំង​មនុស្ស។​ វា​បាន​តភ្ជាប់​ស្រុក​តំ​បន់​ភ្នំ​ចំ​នួន​៤​ជា​មួយ​ក្រុង​ហា​យ៉ាង​ រួម​ចំ​ណែក​នាំ​មក​នូវ​ជីវ​ភាព​ធូរ​ធារ​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​ទីនេះ។​

ដង​ផ្លូវ​បត់​បែន​មាន​ភាព​ស្រស់​ស្អាត​ណាស់​​ភ្ញៀវ​ទេស​ចរ​ដែល​ពុល​ឡាន​ មិន​គប្បី​ធ្វើ​ដំ​ណើរ​ឡើយ។​

២០០​គីឡូ​ម៉ែត្រ​នៃ​ដង​ផ្លូវ​សុភ​មង្គល​ ឆ្លង​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត​ ស្ថិត​នៅ​តែល​តោល​ក្បែរ​
ជញ្ជាំងភ្នំចោតនិងល្អាងជ្រៅ។

ក្នុង​សរ​ទៈរដូវ​ ផ្កា​បាក់​វីត​រីក​ស្គុស​ស្គាយ​ ហា​យ៉ាង​ពិត​ជា​ស្រស់​ស្អាត​ ពី​ព្រោះ​គ្មាន​ទី​ណា​មាន​ផ្កា​បាក់​វីត​រីក​ស្គុស​ស្គាយ​ ហើយ​ស្រស់​ស្អាត​ ដូច​នៅ​ទីនេះ​ទេ។​ ទន្ទឹម​នឹង​វាល​ស្រែ​កាំ​ជណ្តើរ ស្រូវ​ទុំ​លឿង​នោះ​ វាល​ស្រែ​ផ្កា​បាក់​វីត ក៏​ជា​ផ្លាក​ពាណិជ្ជ​កម្ម​របស់​ហា​យ៉ាង​ផង​ដែរ។​ មក​កាន់​ហា​យ៉ាង​ ភ្ញៀវ​ទេស​ចរ​មិន​ចាំ​បាច់​រក​ទីតាំង​ប្រ​មាញ់​ពពក​ទេ​ ពី​ព្រោះ​ពេល​ព្រឹក​ព្រ​លឹម ផ្លូវ​បត់​បែន​ទាំង​អស់​ហាក់​ដូច​ជា​គ្រប​ដណ្តប់​ដោយ​ពពក។​

ក្រៅ​ពី​ខ្ពង់​រាប​ថ្មដុង​វ៉ាន់​ វាល​ស្រែ​ផ្កា​បាក់​វីត ស្រែ​កាំ​ជណ្តើរ ហា​យ៉ាង​នៅ​ទាំង​មាន៖ បង្គោល​ទង់​ឡុង​គូ កេរ​ដំ​ណែល​ក្សត្រ​វឿង ក្រុង​បុរាណ ដុង​វ៉ាន់​ ច្រក​ផ្លូវ​ទូសាន​ ច្រក​ភ្នំ​ម៉ាភី​ឡែង; ពិធី​បុណ្យ​គែន​ម៉ុង​ ផ្សារ​ស្នេហ៍​ខូវ​វ៉ាយ; ភូមិ​វប្ប​ធម៌​ ជន​ជាតិ​ណាំ​ដាំង ប៉ាវី ឡូ​ឡូ​ចៃ; មណ្ឌល​សម្រាក​លំ​ហែ​កាយ​ភូមិ​ម៉ុង​ - ក្វាង​បា, ប៉ា​ពីវ - ប៉ាក់ម៉េ ។ល។​ ព្រោះ​ហេតុ​នោះ​ មាន​ភ្ញៀវ​ទេស​ចរ​ជាង​ ២.០០០​លើក​នាក់​មក​កាន់​ទីនេះ​កាល​ពី​ឆ្នាំ​ ២០១០ បាន​កើន​ឡើង​ដល់​២,២លាន​លើក​នាក់​ក្នុង​ឆ្នាំ​២០២២ ហើយ​តាម​ការ​រំពឹង​ទុក​ក្នុង​ឆ្នាំ​២០២៣ នឹង​មាន​ភ្ញៀវ​ទេស​ចរ​មក​កាន់​ទីនេះ​ ជាង​៣​លាន​លើក​នាក់។​ ពិសេស​ គឺនៅ​ពេល​ហា​យ៉ាង​ ទើប​បាន​អង្គ​ការ​ពាន​រង្វាន់​ទេស​ចរណ៍​ពិភព​លោក​ជូន​រង្វាន់​ជា​គោល​ដៅ​ទេស​ចរណ៍​ទើប​ល្បី​ឈាន​មុខ​នៅ​អា​ស៊ី៕​

                                  ហាយ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ