មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/11/2023 - 09:07

លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​សកម្ម​

សកម្ម​អស់​ពី​ចិត្ត​ ឈាន​មុខ​រាល់​សកម្ម​ភាព​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ និង​ចលនា​យុវ​ជន​ កុមារ។​ នោះ​គឺជា​ចំ​ណាប់​អា​រម្មណ៍​ដែល​គ្រប់​គ្នា​តែង​រៀប​រាប់​ពី​បង​ចៅ​សុខុម​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​កឺ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង។​

បង​ចៅ​សុខុម​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​កឺ ។

ចៅ​សុខុម​ សកម្ម​ចូល​រួម​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​នៅ​ភូមិ​ភាគ​ ហើយ​ឆាប់​ទទួល​បាន​ការ​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ “ខ្ញុំ​ចូល​រួម​បំ​ពេញ​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ចាប់​ពី​ឆ្នាំ​ ២០១៥ មក​ម៉្លេះ​ កាល​នោះ​ ខ្ញុំ​ជា​កម្មា​ភិបាល​សុរិយោ​ដី​-សាង​សង់​ និង​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​នៃ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អាង​កឺ។​ លុះ​ដល់​ខែ​មេសា​ ឆ្នាំ​ ២០១៧ មហា​សន្និ​បាត​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​លើក​ទី VI (អា​ណត្តិ​កាល​២០១៧​-២០២២) ខ្ញុំ​ចូល​រួម​ជា​បេក្ខ​ជន​ឈរ​ឆ្នោត​ ហើយ ត្រូវ​បាន​មហា​សន្និ​បាត​បោះ​ឆ្នោត​ជាប់​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​រហូត​ដល់​សព្វ​ថ្ងៃ” - បង​ចៅ​សុខុម​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ផ្តើម​ពី​ទង្វើ​ល្អ​ផ្នែក​ការ​ងារ​កៀរ​គរ​ សាម​គ្គី​ប្រ​មូល​យុវ​ជន​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​កឺ​អនុវត្ត​ល្អ​សំ​ណង់​ផ្សេង​ៗ​ ចំ​ណែក​ការ​ងារ​របស់​យុវ​ជន​ នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​មាន​ទំ​នុក​ចិត្ត​ ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ។​ តួយ៉ាង​ដូច​សំ​ណង់​បេ​តុង​ដង​ផ្លូវ​ជន​បទ​ (បាន​រៀប​ចំ​កសាង​ផ្លូវ​បេ​តុង​ចំ​នួន​៥​ខ្សែ​ ដោយ​មាន​ប្រ​វែង​ជិត​ ១,៨ គ.ម គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​២៥០​លាន​ដុង); សំ​ណង់​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ (ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​ចំ​នួន​ ៨០ លើ​ភូមិ​សាស្រ្ត​ឃុំ​ គិត​ជា​ទឹក​ប្រាក់ ១៥០ លាន​ដុង)។​

ក្រៅ​ពី​នេះ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​កឺ ថែម​ទាំង​ចលនា​បង្កើត​មូល​និធិ​ដើម្បី​អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ​ ដោយ​ផ្ដើម​ដើម​ទុន​ ១០​លាន​ដុង។​ មក​ទល់​ពេល​នេះ​ បាន​ឧបត្ថម្ភ​យុវ​ជន​ ៤ គ្រួ​សារ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ ចាប់​ពី​ឆ្នាំ​ ២០១៧ មក​ទល់​ពេល​នេះ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​ចលនា​សង់​ផ្ទះ​មនុស្ស​ធម៌​ជូន​ប្រ​ជា​ជន​បាន​ ១៨ ខ្នង​ សរុប​ទឹក​ប្រាក់​ជាង​ ៧០០ លាន​ដុង។​

ទន្ទឹម​នឹង​នោះ​ រៀប​ចំ​ឱ្យ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បណ្តុះ​និង​ដាំ​ដើម​ផ្កា​ភួង​ម៉ាល័យ​ ៥.០០០​ដើម​ សំ​ដៅ​ធ្វើ​ឱ្យ​ទេស​ភាព​បរិស្ថាន​ជន​បទ​បៃតង​-ជ្រះ​-ស្អាត​ សរុប​ទឹក​ប្រាក់​ជិត​៧៥​លាន​ដុង។​ ពិសេស​ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ បណ្តា​អង្គ​ការ​នយោ​បាយ​-សង្គម​ លើ​ភូមិ​សាស្រ្ត​និង​ផ្នែក​ពាក់​ពន្ធ​នានា​ បើក​វគ្គ​បង្រៀន​វិជ្ជា​ជីវៈ​ដល់​យុវ​ជន។​

ដោយ​មិន​ធុញ​ទ្រាន់​នឹង​ការ​លំ​បាក​ តែង​បញ្ចេញ​កម្លាំង​យុវ​វ័យ​របស់​ខ្លួន​នៅ​ពេល​ចូល​រួម​រាល់​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍ ​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​ ជា​ពិសេស​ គឺផ្សព្វ​ផ្សាយ​កម្ម​វិធី​ការ​ងារ​ដែល​មាន​ប្រ​យោជន៍​ច្រើន​ ទាក់​ទាញ​បាន​កម្លាំង​យុវ​វ័យ​ពី​យុវ​ជន​ឈាន​មុខ​នៅ​រាល់​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត។ល។​ នោះ​គឺជា​ការ​អះ​អាង​របស់​មនុស្ស​ជា​ច្រើន​នៅ​ពេល​និយាយ​ ពី​បង​ចៅ​សុខុម។​

ដោយ​ការ​ខ្នះ​ខ្នែង​រួម​ចំ​ណែក​ចំ​ពោះ​សកម្ម​ភាព​ សម្ព័ន្ធ​យុវ​ជន​ បង​ចៅ​សុខុម​ បាន​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ទិញ​បៀង​ ជូន​លិខិត​សរ​សើរ​ជា​បក្ខ​ជន​សម្រេច​ភារ​កិច្ច​ឆ្នើម​ ៥ ឆ្នាំ​បន្ត​បន្ទាប់​ (២០១៧​-២០២១); និង​បាន​គណៈ​កម្មា​ធិការ​ទីរួម​ខេត្ត​ទិញ​បៀង​ ជូន​លិខិត​សរ​សើរ​សម្រេច​ភារ​កិច្ច​ឆ្នើម​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​ និង​ចលនា​យុវ​ជន​ កុមារ​ អា​ណត្តិ​កាល​ ២០២២​-២០២៧។​ ពោល​គឺ​គណៈ​អចិន្ត្រៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​ ស្ងើច​សរ​សើរ​ជា​យុវ​ជន​ជឿន​លឿន​ ធ្វើ​តាម​បណ្តាំ​អ៊ំ​ថ្នាក់​ខេត្ត​ឆ្នាំ​ ២០១៦ និង​២០២៣។​ ជាពិសេស​ទៀត​ បង​ចៅ​សុខុម​ក៏​ជា​យុវ​ជន​ម្នាក់​ក្នុង​ចំ​ណោម​យុវ​ជន​ឆ្នើម​អាង​យ៉ាង​ទាំង​៦​នាក់ ដែល​បាន​ចូល​រួម​មហា​សន្និ​បាត​យុវ​ជន​ជឿន​លឿន​ធ្វើ​តាម​បណ្តាំ​អ៊ំ​ទូទាំង​ប្រ​ទេស​ លើក​ទី VII/២០២៣ ធ្វើ​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ៕​

            យោង៖ កាសែត​អាង​យ៉ាង​-លីសៀ

ចែករំលែកអត្ថបទ