ព្រះតេជព្រះគុណ យ័ញយ៉ោ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ៉ុងរៀង ខេត្តគៀងយ៉ាង ជាព្រះចៅអធិការវត្តមុនីរង្សីសិរីសំពៅមាសសំរោង។ ព្រះអង្គចលនាពុទ្ធបរិស័ទយ៉ាងសកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ និងរួមជាមួយរដ្ឋអំណាចភូមិភាគ យកព្រះទ័យទុកដាក់ដល់ជីវភាពប្រជាជនដែលមានស្ថានភាពក្រលំបាក។
ព្រះតេជព្រះគុណ យ័ញយ៉ោ (ខាងឆ្វេងដៃ) ឃោសនា ចលនាប្រជាពុទ្ធរិស័ទ
កសាងដងផ្លូវបៃតង ជ្រះ ស្អាត។
ព្រះតេជព្រះគុណ យ័ញយ៉ោ តែងចូលរួមវគ្គហ្វឹកហ្វឺន ឃោសនាផ្សព្វផ្សាយ ដើម្បីយល់ច្បាស់នូវគោលនយោបាយ ស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខសណ្ដាប់ធ្នាប់របស់ភូមិភាគ។ ផ្ដើមពីនោះ ក្នុងឱកាសសម្ដែងធម៌ទេសនា ព្រះអង្គរួមបញ្ចូលទាំងការឃោសនាផ្សព្វផ្សាយ ចលនាឱ្យប្រជាពុទ្ធបរិស័ទនិងប្រជាជនយល់និងអនុវត្តតាម។ លោក យ័ញតែម នៅភូមិសំរោង ឃុំបាងថាច់ ស្រុកយ៉ុងរៀង ឱ្យដឹង៖ “ដោយបានព្រះតេជព្រះគុណ យ័ញយ៉ោ និមន្តមកដល់ផ្ទះចលនាចូលរួមកសាងដងផ្លូវ ជ្រះស្អាត គ្រួសារខ្ញុំដាំដើមឈើលម្អជាច្រើន ថែទាំនិងបោសសម្អាតទីធ្លា សួនច្បារ ដងផ្លូវជាប្រចាំ ដើម្បីធ្វើឱ្យដងផ្លូវបៃតង ជ្រះស្អាត”។
ព្រះតេជព្រះគុណ យ័ញយ៉ោ តែងលើកកម្ពស់ស្មារតីជាគំរូ អនុវត្តល្អរាល់ការចលនាដែលភូមិភាគបំផុស។ តាមសង្ឃដីការបស់ព្រះតេជព្រះគុណ ចង់បានពុទ្ធបរិស័ទជឿនិងអនុវត្តតាមដំបូងបង្អស់យើងត្រូវតែធ្វើជាគំរូ ដូច្នេះហើយ ជាច្រើនឆ្នាំមកនេះ ព្រះអង្គមិនបង្អង់រៀនសូត្រ លត់ដំចំណេះដឹងនិងអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
“រៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំ អាត្មាតែងឃោសនាផ្សាព្វផ្សាយ ចលនាពុទ្ធបរិស័ទខ្នះខ្នែង ពលកម្ម អភិវឌ្ឍសេដ្ឋកិច្ចនិងចូលរួមកសាងភូមិស្រុក។ ការចលនាឧបត្ថម្ភគ្រួសារដែលមានស្ថានភាពក្រលំបាក កសាងស្ពាន ផ្លូវ” ព្រះតេជព្រះគុណ យ័ញយ៉ោ បានចែករំលែក ដូច្នេះ។
លោក វ៉កុងយុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំបាងថាច់ ឱ្យដឹង៖ “ព្រះតេជព្រះគុណ យ័ញយ៉ោ តែងផ្សាយទឹកចិត្តសប្បុរស សេចក្ដីសន្តោស ស្មារតីមហាសាមគ្គីសម្រាប់មនុស្សគ្រប់គ្នា។ ព្រះអង្គអនុវត្តល្អការងារគិតគូរជីវភាពប្រជាជនដែលមានស្ថានភាពក្រលំបាក។ ព្រះតេជព្រះគុណ យ័ញយ៉ោ គឺជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមអ៊ំ បានប្រជាជនគ្រប់គ្នាគោរពតាម។ តាំងពីដើមឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន ព្រះតេជព្រះគុណ យ័ញយ៉ោ ចលនាសប្បុរសជននិងពុទ្ធបរិស័ទរួមវិភាគទានជួសជុលស្ពានបាន ៤ ខ្សែ ប្រព័ន្ធទឹកស្អាត ១ កន្លែង ជូនអំណោយរាប់រយចំណែក។ល។ គិតជាទឹកប្រាក់ជាង ៥០០ លានដុង។ ព្រះតេជព្រះគុណ បានរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគៀងយ៉ាង ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន”៕
ប្រភពៈកាសែតគៀងយ៉ាង-មេងលី