មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/10/2023 - 17:32

រួម​គ្នា​គិត​គូរ​ដល់​គ្រួ​សារ​ក្រីក្រ​ សិស្ស​សង្វាត​រៀន​សូត្រ

ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក និង​សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ (ក្នុង​នោះ មាន​អាណិក​ជន​ពី​ប្រ​ទេស​កម្ពុជា​វិល​មក​រស់​នៅ​ភូមិ​ស្រុក) នៅ​ឃុំ​តឹង​ហោ​គើ ស្រុក​តឹង​ហុង ខេត្ត​ដុង​ថាប ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង (ក្រុង​កឹង​ធើ) ទើប​ជូន​អំ​ណោយ​ដល់​មា​មីង​និង​សិស្ស​ក្រីក្រ​ចំ​នួន ២០០ ចំ​ណែក។

បទ​ពិពណ៌​នា​រូប​ភាព៖ ហា​ថាញ-វិមាន

លោក​ស្រី ផាម​ធីគីម​ផាក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហោ​គើ ស្រុក​តឹង​ហុង ខេត្ត​ដុង​ថាប ជូន​លិខិត​ថ្លែង​អំ​ណរ​គុណ​របស់​ឃុំ​ដល់​ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង។

 ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង ជូន​អំ​ណោយ​ដល់​សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ​
នៅឃុំតឹងហោគើ ស្រុកតឹងហុង។

ក្នុង​ឱកាស​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ប្អូនៗ​បាន​ទទួល​សិក្ខូប​ករណ៍ នំ ភេសជ្ជៈ គោម​និង​ទឹក​ប្រាក់។ អំ​ណោយ​មួយចំ​ណែក​ៗ​មាន​តម្លៃ​ជាង​៣០០.០០០ដុង។

  អំណោយជូនគ្រួសារក្រីក្រ រួមមានអង្ករ មី គ្រឿង ឧបភោគបរិភោគនិងទឹកប្រាក់ គិតជាតម្លៃ ជាង ៣០០.០០០ ដុង។

 កុមារជាច្រើនដែលទៅតាមក្រុមសប្បុរសធម៌  ក៏បានយកនំរបស់ខ្លួនចែករំលែក
ដល់មិត្តភ័ក្តិស្រករគ្នានៅភូមិភាគផងដែរ។

ចែករំលែកអត្ថបទ